
សាខាកាកបាទក្រហមខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅភូមិចំរើន ឃុំស្រែសង្គម ស្រុកកោះញែក
សាខាកក្រកខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២០ សាខាកាកបាទក្រហមខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះទាំងស្រុង ចំនួន ៤ខ្នងផ្ទះ ស្មើនឹង ៤គ្រួសារ ស្ថិតនៅភូមិចំរើន ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ (ច្រើនទៀត…)

ពិធីផ្សព្វផ្សាយប្រលងគំនូរកុមារស្តីពីសកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជានៅខេត្តព្រៃវែង
សាខា កក្រក ខេត្តព្រៃវែង៖ នៅថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខា និងសហការី បានចុះផ្សព្វផ្សាយប្រលងគំនូរកុមារស្តីពីសកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជា ក្រោមប្រធានបទ “ខ្ញុំ ❤ សន្តិភាព- និងកាកបាទក្រហមកម្ពុជា” ដើម្បីអបអរសាទរ ខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ នៅសាលាបឋមសិក្សាចំនួន ២ គឺបឋមសិក្សារោងដំរី និងបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ព្រៃវែងក្រុងដែលមានសិស្សចូលរួមសរុប ៨២នាក់ ស្រី ៥១នាក់។ (ច្រើនទៀត…)

ពិធីទទួលទេយ្យទានពីព្រះគ្រូចៅអធិការវត្តឧត្ដមត្រៃសិក្ខារាមហៅវត្ត កំប្រង់ ខេត្តបាត់ដំបង
នាព្រឹកថ្ងៃ អាទិត្យ ទី ២៣ខែ កុម្ភៈ ឆ្នាំ ២០២០នេះ ក្រុមសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការ សាខាកបាទក្រហមកម្ពុជាខេត្ត និងសហការីបានអញ្ជើញទទួលទេយ្យទានសប្បុរសធម៌ពី ព្រះព្រហ្មជោតិសែមសុមុនីព្រះសមុហ៍អនុគណស្រុកកំរៀងនិងជាគ្រូចៅអធិការវត្តឧត្ដមត្រៃសិក្ខារាមហៅវត្ត កំប្រង់ ដោយមានកាអញ្ចើញចូលរួមពី អាចារ្យ គណៈកម្មការវត្ត អាជ្ញាធរឃុំតាក្រី នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ។ (ច្រើនទៀត…)

ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២០ នៅខេត្តកំពត
សាខាកក្រកខេត្តកំពត ៖ នាព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត មានរៀបចំប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ នៅមន្ទីរពេទ្យបង្អែកប៊ុន រ៉ានី ហ៊ុនសែនកោះស្លា ស្ថិតក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ក្រោមវត្តមាន លោកជំទាវលាង ហៃ ជាវតាយ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា និងភរិយាថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងក្រុមប្រតិបត្តិសាខា លោក លោកស្រី (ច្រើនទៀត…)

ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២០ នៅស្រុកលើកដែក
កក្រក ៖ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល កាកបាទក្រហមកម្ពុជា បានរៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ក្រោមប្រធានបទ”សុខភាពកុមារកម្ពុជានាពរលអនាគត” ក្រោមវត្តមាន ឯកឧត្ដម អ៊ុក ដាមរី សមាជិកគណៈកម្មាធិការកណ្ដាល កាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងលោក លោកស្រីមន្ត្រីទីស្នាក់ការកណ្ដាល អជ្ញាធរមូលដ្ឋាន យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជានិស្សិត (ច្រើនទៀត…)

កាកបាទក្រហមកម្ពុជា សួរសុខទុក្ខស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូន អ្នកជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកកោះធំ ខេត្តកណ្តាល
កក្រក ៖ ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២០ ក្រោមប្រធានបទ «សុខភាពកុមារកម្ពុជានាពេលអនាគត» នៅថ្ងៃចន្ទ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ បានអញ្ជេីញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនស្ត្រីមានផ្ទៃពោះស្ត្រីទើបសម្រាលកូន អ្នកជំងឺ និងបុគ្គលិកពេទ្ (ច្រើនទៀត…)

លោកជំទាវ ហឹង ណារី វ៉ាថន ចុះសួរសុខទុក្ខ គ្រួសារអតីតយុទ្ធជន នៅតំបន់ដីសម្បទានសង្គមកិច្ចសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ
សាខា កក្រក ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃអាទិត្យ ១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៣៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោកជំទាវ ហឹង ណារី វ៉ាថន អនុប្រធានកិត្តិយសសាខា និងសហការី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាទៅចែកជូនគ្រួសារអតីតយុទ្ធជន សរុបចំនួន ៣៩គ្រួសារកំពុងរស់នៅតំបន់ដីសម្បទានសង្គមកិច្ចសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ។ (ច្រើនទៀត…)

អបអរសាទរទិវាជាតិសុខភាពមាតា កុមារ និង ទារក
នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោកជំទាវ ស ចេង អនុ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងលោកជំទាវ ចឹក ហេង អនុ ប្រធានអចិន្ត្រៃយ៍សាខាខេត្ត និងក្រុមការងារបាននាំយកសម្ភារ និងថវិកាចុះសាកសុខ ទុក្ខស្រ្តីឆ្លង ទន្លេ និងស្រ្តីមានផ្ទៃពោះរងចាំសម្រាល ចំនួន ២៥ នាក់ នៅមន្ទីរពេទ្យបង្អែក១៦ មករា ខេត្តព្រះវិហារ ។ ក្នុងឱកាសប្រារព្វ ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ក្រោមប្រធានបទ “សុខភាពកុមារកម្ពុជានាពេលអនាគត ” លោកជំទាវ ស ចេង អនុប្រធានកិត្តិយសសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារមានប្រសាសន៍ថា (ច្រើនទៀត…)

គ្រួសាររងគ្រោះដោយអគ្គិភ័យទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល
នៅរសៀលថ្ងៃសៅរ៍ ១៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាបានដឹកនាំក្រុមការងារសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន ៧ខ្នង ស្មើនឹង ៧គ្រួសារ សមាជិក ២៩នាក់ នៅភូមិក្រោម ឃុំព្រែកអញ្ចាញ និងភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ។
ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណ:កម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (ច្រើនទៀត…)

គម្រោងសុវត្ថិភាពចរាចរណ៍សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ
សាខា កក្រក រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២០នេះ គម្រោងសុវត្ថិភាពចរាចរណ៍សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដោយមានយុវជនកាកបាទក្រហមកម្ពុជា ចំនួន១០០នាក់ រួមជាមួយគ្រូទីប្រឹក្សាចំនួន៧នាក់ និងមានការចាត់ចែងពីមន្រ្តីប្រតិបត្តិសាខា បានចុះអប់រំសុវត្ថិភាពចរាចរណ៍តាមស្តុបគោលដៅចំនួន៥ ក្នុងរាជធានីភ្នំពេញ រួមមាន៖ ស្តុបទួលទំពូង ស្តុបចេនឡា ស្តុបណានជីង ស្តុបដេអិន និងស្តុបទេពផន ។ (ច្រើនទៀត…)