• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត

សកម្មភាពផ្សព្វផ្សាយអប់រំសុខភាព ការការពារពីជំងឺឆ្លងផ្សេងៗ និងជំងឺកូវីដ-១៩ នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ

នៅថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត នៅតែបន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងមកក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន និងសម្ភាសការផ្ដល់ពត៌មានត្រលប់តាមប្រពន្ធ័(KOBO APP) (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយអប់រំសុខភាព ការការពារពីជំងឺឆ្លងផ្សេងៗ និងជំងឺកូវីដ-១៩ នៅភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

នៅថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ស្វាយ សំអ៊ាង  ប្រធានគណៈកម្មាធិការសាខា  បានជំរុញឲ្យក្រុមប្រតិបត្តិសាខា  និងអ្នកស្ម័គ្រចិត្តភូមិ ចុះផ្សព្វផ្សាយអប់រំសុខភាព ការការពារពីជំងឺឆ្លងផ្សេងៗ  និងជំងឺកូវីដ-១៩ ភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង  ។ នៅក្នុងការចុះផ្សព្វផ្សាយនោះដែលក្រុមប្រតិបត្តិបានចុះតាមខ្នងផ្ទះចំនួនប្រមាណ ៧៦ខ្នងផ្ទះ ចែកប័ណ្ណប្រកាសប្រភេទសន្លឹកបត់ ចំនួន ៣០សន្លឹក បិទPoster ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ចំនួន៣០សន្លឹក (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ

នៅថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត នៅតែបន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងមកក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន និងសម្ភាសការផ្ដល់ពត៌មានត្រលប់តាមប្រពន្ធ័(KOBO APP)ដោយមានកំលាំងសរុប ១៣នាក់ គោលដៅចុះផ្សព្វផ្សាយនៅភូមិ១ ភូមិ២ភូមិ៣ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សាខាខេត្តបានប្រើប្រាស់ការចាក់ផ្សាយតាមឃោសនាសព្ទ និងផ្តល់អាល់កុល ម៉ាស ជូនអ្នកស័្មគ្រចិត្ត ក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ។ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយអគ្គិភ័យចំនួន២គ្រួសារនៅឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃអង្គារ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកស្រី ឈឹម សុធារី ហេរញ្ញិក គណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន២គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាត១គ្រួសារ នៅឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ ។ ជាមួយគ្នានេះ លោកស្រីហិរញ្ញិកសាខា មានប្រសាសន៍ថា “ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ គ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិ ដែលកើតមានឡើង និងសូមជួយអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៣៨គ្រួសារទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

នៅថ្ងៃចន្ទ ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាតំណាងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហកម្ពុជាខេត្តបាត់ដំបងនិងសហការីបានចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន​បងប្អូនប្រជាពលរដ្ឋខ្មែរ-ឥរស្លាមដែលមានជីវភាពក្រីក្រ ចាស់ជរា ជនពិការ មានជីវភាពខ្វះខាតក្នុងបរិបទកូវីដ-១៩ ចំនួន៣៨គ្រួសាររស់នៅសង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ក្នុងបរិវេណវិហារឥស្លាម សង្កាត់ក្តុលដូនទាវ។ (ច្រើន​ទៀត…)

គ្រួសារងាយរងគ្រោះចំនួន៩០ ក្នុងស្រុករមាសហែកទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសារងាយរងគ្រោះក្នុងបរិបទជំងឺកូវីដ-១៩ មាន៖ ចាស់ជរា ជនពិការ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ស្ត្រីមេម៉ាយកូនច្រើន អ្នកមានជំងឺប្រចាំកាយ និងក្រីក្រ ចំនួន ៩០ គ្រួសារ ទាំង ១៦ ឃុំ ក្នុងស្រុករមាសហែក ។ ពិធីចែកអំណោយបានធ្វើឡើង ២ កន្លែង គឺ៖ នៅបរិវេណសាលាស្រុករមាសហែក ចំនួន ៤៩ គ្រួសារ អ្នកទទួលផលមកពី ៩ ឃុំ (ឃុំអណ្តូងត្របែក ត្រស់ គគីរ អំពិល អង្គប្រស្រែ ដូង កំពង់ត្រាច ត្រពាំងស្តៅ និងអណ្តូងពោធិ៍) ក្រោមវត្តមានលោកជំទាវ ដួង វណ្ណា (ច្រើន​ទៀត…)

អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាជួយច្រូតស្រូវប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង

នាព្រឹកថ្ងៃចន្ទ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក សាយ ព្រលឹង នាយកប្រតិបត្តិសាខា បានដឹកនាំកម្លាំងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សរុប ៣០នាក់ នឹងមានការចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូទីប្រឹក្សាយុវជន អ្នកស្ម័គ្រចិត្ត ជួយច្រូតកាត់ស្រូវទុំ របស់ប្រជាពលរដ្ឋលើផ្ទៃដីប្រមាណ៤ហិកតា នៅភូមិអូរខ្លុង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលជួបការលំបាកខ្វះកម្លាំងពលកម្មក្នុងរដូវប្រមូលផលស្រូវឆ្នាំនេះ។ លោក សុខ ឃុន អាយុ ៦៩ឆ្នាំ ក្នុងនាមម្ចាស់ស្រែម្នាក់ សូមសម្តែងនូវទឹកចិត្តត្រេកអរយ៉ាងខ្លាំង និងសូមសំដែងនូវអំណរគុណដល់សកម្មភាពមនុស្សធម៌ (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះចំនួន៩០គ្រួសារនៅស្រុកស្វាយជ្រំទទួលអំណោយមនុស្សធម៌

ដោយបានការចាត់តាំងពីឯកឧតុ្តម ម៉ែន វិបុល ប្រធាន គណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង  នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១  លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការីបានបន្តនាំយក អំណោយមនុស្សធម៌របស់សាខា ចែកជូនដល់ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រា គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ និងទីទ័លក្រ (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះនៅក្រុងស្វាយរៀងចំនួន៦០គ្រួសារ បានទទួលអំណោយមនុស្សធម៌

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ដោយសារគ្រោះមហន្តរាយផ្សេងៗ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសហការី បាននាំយកអំណោយមនុស្សធម៌របស់សាខា ចែកជូនដល់ជនងាយរងគ្រោះមានចាស់ជរា ជនពិការ កុមារកំព្រា គ្រួសារមានជំងឺប្រចាំកាយ ស្ត្រីមេម៉ាយមានកូនច្រើន អ្នករស់នៅជាមួយមេរោគអេដស៍ និងទីទ័លក្រ ក្នុងស្ថានភាពការជួបវិបត្តិជាសកលនៃជំងឺកូវីដ-១៩ ចំនួន ៦០ គ្រួសារ មកពី៧សង្កាត់ ក្នុងក្រុងស្វាយរៀង គឺសង្កាត់ស្វាយរៀង ព្រៃឆ្លាក់ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បន្តចុះបាញ់ថ្នាំកំចាត់ជម្រកមូលខ្លា ដើម្បីការពារពីជំងឺគ្រុនឈាម-គ្រុនឈីក

ក្នុងគោលបំណងដើម្បីការពារពីជំងឺគ្រុនឈាម-គ្រុនឈីក រួមទាំងធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធឧគ្ឃោសនាសព្ទ ដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋក្នុងការបង្ការ និងការពារ ទប់ស្កាត់អាត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនឈាម-គ្រុនឈីកនៅក្នុងសហគមន៍ដោយសារតែរដូវនេះ ជារដូវភ្លៀង នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមប្រតិបត្តិសាខា សហការជាមួយក្រុមការងារអនុសាខាក្រុង ក្រុមកាកបាទក្រហមសង្កាត់កំពង់លាវ បន្តចុះបាញ់ថ្នាំកំចាត់ជម្រកមូសខ្លា នៅតាមភូមិចំនួន៨ ក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង (ច្រើន​ទៀត…)