• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត

សមាគមស្នាមញញឹមនៃក្តីសង្ឃឹមរបស់កុមារ នៅស្រុកកណ្តាលស្ទឹង ទទួលអំណោយមនុស្សធម៌

ព្រឹកថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំសហការី ចុះជួបសំណាលសួរសុខទុក្ខ និងនាំយកអំណោយទៅប្រគល់ជូនដល់គណៈគ្រប់គ្រង និងក្មួយៗ កុមារកំព្រាចំនួន៥០នាក់ ដែលកំពុងស្នាក់នៅ និងរៀនសូត្រ នៅក្នុងសមាគមស្នាមញញឹមនៃក្តីសង្ឃឹមរបស់កុមារ ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ នាឱកាសនោះបន្តការយកចិត្តទុកដាក់ខ្ពស់ក្នុងការអប់រំ ចិញ្ចឹម បីបាច់ថែរក្សាពួកគេជាបន្តទៀត ហើយត្រូវអនុវត្តឲ្យបាននូវការការពារសុខភាព ពីជំងឺកូវីដ-១៩ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩នៅក្រុងស្វាយរៀង

នៅថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ ២០២១ មន្រ្តីប្រតិបត្តិសាខា សហការជាមួយក្រុមកាកបាទក្រហមសង្កាត់ចេក និងអ្នកស្ម័គ្រចិត្តប្រចាំភូមិ បានបន្តចុះអប់រំផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការ ៣ការពារ ៣កុំ ២ចូលរួមតាមវិធី «រស់នៅធម្មតាតាមបែបគន្លងថ្មី » ជាពិសេសអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា។ ក្រោមការឧបត្ថម្ភថវិកាដោយ សហព័ន្ធអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម (IFRC) (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយ ចុះចែកម៉ាស់ និងខិតប័ណ្ណដល់សិស្សដែលចូលរៀន នៅវិទ្យាល័យ អនុវិទ្យាល័យ ក្នុងស្រុករវៀង

នៅថ្ងៃសៅរ៍ ទី០២ ខែតុលា ឆ្នាំ២០២១ លោក ហោ ប៊ុនហួរ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុករវៀង ព្រមទាំងក្រុមការងារបាន ធ្វើការផ្សព្វផ្សាយ និងចុះចែកម៉ាស់ និង ខិតប័ណ្ណដល់សិស្សដែលចូលរៀន នៅវិទ្យាល័យរវៀង អនុវិទ្យាល័យរហ័ស អនុវិទ្យាល័យរស្មីរីករាយ សាលាឃុំរហ័ស ។ ក្នុងឱកាសនោះដែរលោកប្រធាននឹងក្រុមកាងារ ចែកជូនម៉ាស់ចំនួន ៨០០ម៉ាស់អាកុល១៥លីត្រម៉ាស់១៥ប្រអប់ប្រដាប់វាស់កំដៅ ៣របស់រដ្ឋបាស្រុកនិងបានផ្តាំផ្ញើសូមឲ្យប្អូនៗ ក្មួយៗសិស្សានុ សិស្សត្រូវចូល រួមអនុវត្តឲ្យបានជាប់ជានិច្ចនូវវិធាន ការសុខាភិបាល (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយអគ្គិភ័យនៅភូមិទ័ពតាឡាត់ ស្រុកទឹកផុសទទួលអំណោយមនុស្សធម៌

ថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកទឹកផុសបាននាំយកអំណោយមនុស្សធម៌ របស់អនុសាខាស្រុក ជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះទំហំ៧x៨ ប្រក់ស៊ីប្រូបានឆេះទាំងស្រុង(កាលពីយប់ថ្ងៃទី៣០.០៩.២០២១ វេលាម៉ោង០០ .៣០នាទីរំលងអាធ្រាត)របស់ឈ្មោះស៉ិន រ៉ា អាយុ៥១ឆ្នាំ ប្រពន្ធឈ្មោះសោម ម៉ៅ អាយុ ៤២ឆ្នាំ សមាជិកក្នុងបន្ទុក១០នាក់នៅភូមិទ័ពតាឡាត់ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។អំណោយមនុស្សធម៌រួមមាន: អង្ករ២៥ គីឡូក្រាម ត្រីខ១យួរ. ​មី១កេះ  សម្ភារផ្ទះបាយមួយចំនួន .ឃីត១កញ្ចប់(មុង១ ភួយ១ សារ៉ុង១ ក្រមា១) កន្ទេល១,និងថវិកា១០ម៉ឺនរៀល (ច្រើន​ទៀត…)

សកម្មភាពអប់រំផ្សព្វផ្សាយស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ នៅស្រុកកោះធំ

នៅថ្ងៃសុក្រ ទី១ ខែតុលា ឆ្នាំ​២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល សហការជាមួយអនុសាខាស្រុកកោះធំ បានដឹកនាំ​កម្លាំងអ្នក​ស្ម័គ្រចិត្ត​កាកបាទក្រហម​ សរុបចំនួន​១៣នាក់​ (ស្រី ២នាក់ ) ចុះ​អប់រំផ្សព្វផ្សាយ​ស្តីពី​វិធានការ​បង្ការ​ និងទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺកូវីដ​១៩​ ដល់ប្រជាពល​រដ្ឋ​ននៅភូមិចំនួន៣គឺ៖ ភូមិក្បាលកោះ ,ភូមិព្រែកគង់ និងភូមិកោះទៀវ-ក ឃុំសំពៅពូន ស្រុកកោះធំ ។ កម្មវិធីអប់រំផ្សព្វផ្សាយនេះ ក្រុមការងារបានប្រើប្រាស់ប្រដាប់​បំពង​សំឡេង​ចាក់​ផ្សព្វផ្សាយ​សារ​ណែនាំ​ពី​វិធានការ​បង្ការ​ជំងឺ​កូវីដ​១៩​ របស់ក្រសួង​សុខាភិបាល​តាមរយៈម៉ូតូចល័ត ។ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយអគ្គិភ័យនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង ទទួលអំណោយមនុស្សធម៌

នៅរសៀលថ្ងៃទី​១ ខែតុលា ឆ្នាំ២០២១ លោក ម៉ិល សុផល ប្រធានគណៈកម្មាធិការសាខាអនុស្រុកនិងសហការី បានចូលរួមសម្តែងនូវការសោកស្តាយ និងបាននាំយកអំណោយមនុស្សធម៌ទៅផ្ដល់ជូនប្រជាពលរដ្ឋឈ្មោះ(១)លោកស្រី ចាន់ ទុំ អាយុ៥៨ ឆ្នាំ បន្ទុកគ្រួសារ ៥នាក់ ស្រី ១នាក់(២)លោកស្រី អ៉ី តង អាយុ ៥៥ឆ្នាំ បន្ទុកគ្រួសារ ៣នាក់ស្រី២ នាក់រស់នៅ ភូមិ គងទុំ ឃុំពាមឯក ស្រុក ឯក ភ្នំ ខេត្តបាត់ដំបងដែលរងគ្រោះដោយអគ្គិភ័យកាលពីថ្ងៃ ព្រហស្បតិ៍ ទី ៣០ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ១០ម៉៥៧នាទី យប់ផ្ទុះសេខ្សែភ្លើង ។ សូមបញ្ជាក់ថា​ អំណោយផ្តល់ជូនក្នុង១គ្រួសារទទួលបាន​ ៖​ (ច្រើន​ទៀត…)

មណ្ឌលកុមារកំព្រាខេត្តព្រះវិហារ និងមណ្ឌលតម្បាញ់ជនពិការ នៅសង្កាត់កំពង់ប្រណាកទទួលអំណោយមនុស្សធម៌

នៅថ្ងៃទី០១ ខែតុលាឆ្នាំ២០២១ នេះឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងក្រុមការងារនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនមណ្ឌលកុមារកំព្រាខេត្តព្រះវិហារ និងមណ្ឌលតម្បាញ់ជនពិការ ឋិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សុវណ្ណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា  (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃសុក្រ ទី០១ ខែតុលា ឆ្នាំ២០២១នេះ លោកស្រី ហេង សុវត្ថា ប្រធានគណៈកម្មា ធិការអនុសាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១០គ្រួសារ ចាស់ជរា១០ គ្រួសារ ជនពិការ៥គ្រួសារ អ្នកផ្ទុកមេរោគអេដស៍៥គ្រួសារ សរុបចំនួន៣០គ្រួសារ រស់នៅសង្កាត់វាលស្បូវ ។ នាឱកាសនោះ  លោកស្រីប្រធានគណៈកម្មាធិការអនុសាខា  បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា  រាជធានីភ្នំពេញ (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះនៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរ មានជ័យ និងក្រុមប្រតិបត្តិសាខាបានចូលរួមដាំកូនឈើក្នុងទិវា ទេសចរណ៍ពិភពលោកឆ្នាំ២០២១ក្រោមប្រធានបទ (ទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ន) នៅប្រាសាទល្បើក សង្កាត់កូនក្រៀលក្រុងសំរោង។       បន្ទាប់មកក្រុមប្រតិបត្តិសាខា បានបន្តចុះសហការជាមួយអនុសាខាស្រុកត្រពាំងប្រាសាទ និង ឃុំអូរស្វាយចុះផ្តល់ជំនួយមនុស្សធម៌ជូនគ្រួសារជួបការលំបាកក្នុងសភាពការណ៍ប្រយុទ្ធប្រឆាំងកូវីដ-១៩ចំនួន០២គ្រួសារនៅភូមិសែនសំ ឃុំអូរស្វាយ (ច្រើន​ទៀត…)

គ្រួសារជនពិការនៅភូមិអង្កាញ់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែងទទួលអំណោយមនុស្សធម៌

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារ ជនពិការចំនួន១គ្រួសារស្ថិតនៅភូមិអង្កាញ់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ សម្ភារៈផ្តល់ជូនរួមមាន៖ អង្ករ២៥គ.ក មី១កេស ត្រីខ១យួរ ឃីត១កញ្ចប់(មុង ភួយ ក្រមា សារ៉ុង និងអាវ ៥) និងថវិកាចំនួន១០០,០០០រៀល។ បន្ថែមពីនេះឯកឧត្តម ឧកញ៉ា សុខ ផេង តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែងបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមចំនួន១០០,០០០រៀល។ (ច្រើន​ទៀត…)