• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត

កាកបាទក្រហមកម្ពុជា ចុះជួយសាងសង់ផ្ទះជូនចាស់ជរាគ្មានទីពឹង ១គ្រួសារ នៅភូមិ០៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង

នៅរសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានចាត់អោយ លោកស្រី អ៊ុក មាសសូលីណា នាយិកាសាខា និងសហការី រួមជាមួយក្រុមការងារអនុសាខាស្រុកពាមរក៍ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ចុះជួយសាងសង់ផ្ទះជូនចាស់ជរាគ្មានទីពឹង ១គ្រួសារ នៅភូមិ០៦ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង។ ចំពោះសម្ភារៈគ្រឿងផ្ទះ ដែលបានប្រគល់ជូន (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយអគ្គិភ័យនៅភូមិពងទឹក ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ

នារសៀលថ្ងៃពុធទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ឃិន ញ៉ាណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងសហការី ចុះសុខទុក្ខ និងនាំយកមនុស្សធម៌ទៅផ្តល់ជូនគ្រួសារលោកស្រី សៀប ភ័ណ្ឌ អាយុ៤០ឆ្នាំ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះទាំងស្រុង កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២០ នៅភូមិពងទឹក សង្កាត់បុសស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។  ឱកាសនោះ ឯកឧត្តម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយពីសំណាក់ ឯកឧត្តម គន់ គីម ប្រធានកិត្តិយសសាខា (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ទទួលសម្ភារៈមនុស្សធម៌ពីតំណាងក្រុមហ៊ុន Thanatkorn Ranger

នៅព្រឹកថ្ងៃពុធទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២០ លោក ឈួន យ៉ាដា នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងសហការី បានអញ្ជើញស្វាគមន៍ និងចូលរួមប្រគល់-ទទួលសម្ភារៈមនុស្សធម៌ពីតំណាងក្រុមហ៊ុន Thanatkorn Ranger ប្រចាំខេត្តកោះកុង។ តំណាងក្រុមហ៊ុន Thanatkorn Ranger ប្រចាំខេត្តកោះកុង មានប្រសាសន៍ថា ការផ្តល់សម្ភារ នាឱកាសនេះ គឺជា ការរួមចំណែកជាមួយវិស័យមនុស្សធម៌ ដើម្បីជួយសម្រាលដល់ប្រជាពលរដ្ឋទូទៅ ដែលទទួលរងគ្រោះដោយប្រការផ្សេងៗ ដែលទាំងនេះគឺជាវប្បធម៌ចែករំលែក (ច្រើន​ទៀត…)

យើងចូលរួមសម្អាតបរិស្ថានក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា

ព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីអបអរសាទរខួបលើកទី៦៥ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨ កុម្ភៈ ១៩៥៥-១៨ កុម្ភៈ ២០២០) និងដើម្បីអបអរខួប២១ឆ្នាំនៃឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានដឹកនាំសហការី អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា យុវជនកាកបាទក្រហមកម្ពុជា មន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប មន្ត្រីមន្ទីរបរិស្ថានខេត្ត គរុសិស្សនៃសាខាគរុកោសល្យ និងវិក្រឹតការខេត្ត ហសភាពសហព័ន្ធយុវជនកម្ពុជា សរុបជាង ៣២៥នាក់ ធ្វើពលកម្មសម្អាត (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះបំផុតទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង

នារសៀល ថ្ងៃទី១៨​ខែកុម្ភៈឆ្នាំ២០២០ លោកជំទាវហុង ផានី ងួន រតនៈ អនុប្រធាន កិត្តិយសសាខា ដោយមានការនិមន្តចូលរួមពីព្រះមហា​ សុខ​ រី​ ជំនួយការព្រះសមុហ៍អនុគណក្រុងបាត់ដំបង បានចុះសួរសុខទុកនិងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចាស់ជរាគ្មានទីពឹង ជនពិការ ស្ត្រីមេម៉ាយកូនច្រើនដែលមានជីវភាពក្រីក្រខ្លាំងចំនួន៥គ្រួសារ រួមមាន៖
១,លោកយាយ កែវ វ៉ាន់ អាយុ៧២ឆ្នាំ រស់នៅម្នាក់ឯងពិកាជើងម្ខាង (រស់នៅលើកដីគេ)
២,លោក វ៉ាន់ ថា អាយុ៤០ ឆ្នាំ ពិការ មានបន្ទុកគ្រួសារ៦នាក់ ស្រី២នាក់ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចុះសួរសុខទុក្ខ គ្រួសារដែលរងគ្រោះដោយសារអគ្គីភ័យ

ក្រោយពីទទួលបានព័ត៌មានពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់រោទិ៍ ស្តីពីករណីគ្រោះអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅថ្ងៃអង្គារ ទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចាត់ឲ្យក្រុមការងារសាខា ដឹកនាំដោយលោក សរ វណ្ណា នាយកសាខា នាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនគ្រួសារដែលរងគ្រោះដោយសារអគ្គី​ភ័យឆេះផ្ទះលក់គ្រឿងទេសខូចខាតទាំងស្រុងរួមនឹងសម្ភារ និងបណ្តាលឲ្យរបួសមនុស្ស ២ នាក់រងរបួស(ធ្ងន់ម្នាក់) (ច្រើន​ទៀត…)

ពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជានៅ ត្បែងមានជ័យ ខេត្តព្រះវិហារ

សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ បានអញ្ជើញអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៦៥ ( ១៨ កុម្ភៈ ១៩៥៥ -១៨ កុម្ភៈ ២០២០) ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា និងពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ហ្មសែត និងវិទ្យាល័យ ហ៊ុន សែន ត្បែងមានជ័យ សរុបចំនួន ១៥០នាក់។ (ច្រើន​ទៀត…)

ជនរងគ្រោះដោយអគ្គិភ័យ ទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបារាយណ៍

សាខា កក្រក ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០២០ លោក ហាក់ ម៉ូវសេង ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបារាយណ៍ និងសហការី បាន នាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារលោកយាយ ប៊ុន ហ៊ី អាយុ ៧០ឆ្នាំ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិអណ្តោត ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះលោក ហាក់ ម៉ូវសេង បានពាំនាំនូវប្រសាន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ (ច្រើន​ទៀត…)

ពិធីប្រកាសសេចក្តីសម្រេចទទួលស្គាល់សមាសភាពគណៈកិត្តិយសអនុសាខាក្រុងបាវិត

សាខាកក្រកខេត្តស្វាយរៀង៖នៅរសៀលថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០ នៅសាលាក្រុង លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញជាគណៈអធិបតីក្នុងពីធីប្រកាសសេចក្តីសម្រេចទទួលស្គាល់សមាសភាពគណៈកិត្តិយសអនុសាខាក្រុងបាវិតចំនួន ៨ នាក់ គណៈកម្មាធិការអនុសាខា ចំនួន ១១ នាក់ និងក្រុមកាកបាទក្រហមសង្កាត់ចំនួន ៣១ នាក់ សរុប ៥០នាក់ ស្រី ៨ នាក់ មកពី ៨ សង្កាត់ ។
បន្ទាប់ពីលោក សរ វណ្ណានាយកសាខា អាននូវសេចក្តីសម្រេចទទួលស្គាល់ (ច្រើន​ទៀត…)

គ្រួសារជនពិការមានជីវភាពខ្វះខាតទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្ត

សាខា កក្រក ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបាគង និងអង្គការមេត្តាករុណាខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ព្រមទាំងរទេះជនពិការ ចំនួន៣គ្រឿង ជូនជនពិការ ៣នាក់ នៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ច្រើន​ទៀត…)