• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត

សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ចុះសិក្សា ប៉ាន់ប្រមាណ និងបំពេញទំរង់កិច្ចសន្យា ដើម្បីផ្តល់ប្រាក់កម្ចីខ្នាតតូចដោយគ្មានការប្រាក់

សាខាកក្រក ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃអាទិត្យ៤រោចខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនិងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានចុះធ្វើការសិក្សា និង ធ្វើការប៉ាន់ប្រមាណ និងបំពេញទំរងកិច្ចសន្យា ដើម្បីផ្តល់ប្រាក់កម្ចីខ្នាតតូចដោយគ្មានការប្រាក់ ដល់គ្រួសារដែលជួបការលំបាកក្នុងជីវភាពគ្រួសារ នូវពេលដែលមានវិបាត់ជំងឺកូវីដ ១៩ នៅក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ៥ គ្រួសារ និង ភូមិ ស្ទឹងថ្មី ឃុំប្រម៉ោយ ៥ គ្រួសារ សរុប ១០គ្រួសារ ក្នុង១គ្រួសារ ទទួលបាន ២៥០ ដុល្លារ នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ គ្រួសារដែលកម្មវិធីត្រូវបានផ្តល់ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ លោក ហ៊ន់ ប្ញទ្ធិ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រីស្នំ និងសហការី បានចុះជួបសួសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ចំនួន១ខ្នង សង់ឈើលើថ្មក្រោម ប្រក់ក្បឿង ទំហំ៨មx១២ម ស្ថិតនៅភូមិខាងត្បូង ឃុំមោង ម្ចាស់ផ្ទះឈ្មោះ សរ សូល ភេទប្រុស អាយុ៤១ឆ្នាំ និងប្រពន្ធឈ្មោះ ម៉ីយ សៅរឺន អាយុ៣២ឆ្នាំ មានសមាជិកគ្រួសារសរុប៦នាក់ ស្រី៤នាក់។ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ក្នុងឱកាសនោះដែរ លោក ហ៊ន់ ប្ញទ្ធិ ប្រធានគណៈកម្មាធិការអនុសាខា (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុនាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កនៅភូមិ៣(ទំនប់រលក)

នៅវេលាម៉ោង ០២:០០នាទីរសៀល ថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានចាត់ឲ្យលោក គាំ សុខុម នាយកសាខា មន្រ្តីសាខា អនុសាខាបាននាំយកអំណោយមនុស្សធម៌របស់សាខាខេត្តព្រះសីហនុ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ១០២គ្រួសារ រស់នៅភូមិ៣(ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារនៃស្រុកថ្ពង ខេត្តកំពង់ស្ពឺ

ព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា ឆ្នាំ២០២១ ដោយផ្អែកតាមការណែនាំរបស់ កាកបាទក្រហមកម្ពុជា និងការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យលោកស្រី អោម ចន្នា  នាយិកាសាខា លោកស្រី ផល ចន្ធី អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកថ្ពង មន្ត្រីអនុសាខា ទីប្រឹក្សាយុវជន អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារក្រុមហ៊ុន phnom penh sugar និងផ្សារអមលាំង ស្ថិតក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុទទួលអំណោយពីសប្បុរសជន

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១  លោកជំទាវ ហៀក ហ៊ីមុល្លី តំណាងឯកឧត្តម  គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុបានទទួលអំណោយសប្បុរសធម៌ពី សាលាដំបូង និងអយ្យាការអមសាលាដំបូង ខេត្តព្រះសីហនុ បានឧបត្ថម្ភ អង្ករចំនួន ១០តោន។ លោកជំទាវ អនុប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាលាដំបូង និងអយ្យាការអមសាលាដំបូង ខេត្តព្រះសីហនុ ដែលបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគដល់កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងទទួលថវិកាសមាជិកភាពពីកងរាជអាវុធហត្ថខេត្ត

នៅថ្ងៃព្រហស្បត្តិ ទី០១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងក្រុមប្រតិបត្តិសាខា អញ្ជើញស្វាគមន៍ និងទទួលថវិកាសមាជិកភាពទ្រទ្រង់ឆ្នាំ២០២០ របស់កងរាជអាវុធហត្ថខេត្តកោះកុង ចំនួន ១,៥១៧,០០០រៀល (មួយលាន ប្រាំរយដប់ប្រាំពីរពាន់រៀលគត់) នៅទីស្នាក់ការសាខា ។ ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ទោ ផន សុធន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង និងក្រុមការងារតំណាងអោយឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកោះកុង បានសម្តែងចំណាប់អារម្មណ៍ថា (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងចុះផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅសង្កាត់ក្តុលដូនទាវ

នៅថ្ងៃ០១ខែមេសា ឆ្នាំ ២០២១ នេះ ឯកឧត្តមបណ្ឌិត ប៊ុត  គឹមស៊ាន លោក កុសុម សុភីនារ៉ា នាយកប្រតិបត្តិសាសាខា  ដឹកនាំមន្ត្រីប្រតិបត្តិសាខា  ក្រុមកាងារកាកបាទក្រហមសង្កាត់សហការជាមួយ អាជ្ញាធរសង្កាត់ក្តុលដូនទាវ  ក្រុងបាត់ដំបង បានបន្តចុះផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិថ្កូវ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។ ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ ក្រុមការងារផ្សព្វផ្សាយបានប្រើប្រាស់ អាកុលលាងដៃ ចែកម៉ាស  កឹបផ្ទាំងរូបភាពផ្សព្វផ្សាយ ប័ណ្ណផ្សព្វផ្សាយសន្លឹកបត់  ៣ការពារ៣កុំ ប័ណ្ណផ្សព្វផ្សាយផ្សេងៗ និង ប្រើប្រាស់មេក្រូ១ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័ក រស់នៅភូមិ០៣(ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ទទួលអំណោយមនុស្សធម៌

នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១ លោក គាំ សុខុម នាយកសាខាមន្រ្តីសាខាអនុសាខាបាននាំយកអំណោយមនុស្សធម៌របស់សាខាខេត្តព្រះសីហនុ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ១១០គ្រួសារ រស់នៅភូមិ០៣(ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ជាមួយគ្នានោះ លោកនាយកសាខា សុំឲ្យក្រុមគ្រួសារចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារចុះសាកសួរសុខទុក្ខ ចាស់ជរា និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត រស់នៅក្នុងសង្កាត់ព្រែកលៀប

នាថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១នេះ នៅវត្តបាក់ខែង ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា  ខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកស្រី ស្វាយ សុជាតិ តំណាងឯកឧត្តម ឃ្លាំង ហួត ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ  និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ចាស់ជរា និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៣០គ្រួសារ រស់នៅក្នុងសង្កាត់ព្រែកលៀប  ។ នាឱកាសនោះ ក្នុងនាមឯកឧត្តមប្រធានកិត្តិយសអនុសាខា លោកស្រី ស្វាយ សុជាតិ បានលើកឡើងពីការយកចិត្តទុកដាក់គិតគូខ្ពស់ (ច្រើន​ទៀត…)

សកម្មភាពអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ក្នុងទីប្រជុំជន ផ្សារ និង ភូមិពាមជីកង ស្រុកកងមាស

នៅថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១  ឯកឧត្តម អ៊ុន ចាន់ដា  ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យលោកនាយកប្រតិបត្តិសាខា និងមន្ត្រីសាខា ដឹកនាំមន្ត្រីអនុសាខាស្រុក ទីប្រឹក្សាយុវជន អ្នកស្ម័គ្រចិត្ត និង យុវជនកាកបាទក្រហមកម្ពុជា  សរុបចំនួន១៩នាក់ (ស្រីចំនួន ៦នាក់)បន្ត ចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការពារការឆ្លងរាតត្បាតនៃជំងឺកូវីដ ១៩ ជូនដល់ប្រជាពលរដ្ឋក្នុងទីប្រជុំជន និងអ្នកលក់ដូរក្នុងផ្សារពាមជីកង និងតាមខ្នងផ្ទះក្នុងភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស  ដែលមានអ្នកចូលរួម សរុបចំនួន៣៥៨នាក់ (ស្រី ២១១នាក់ )។ (ច្រើន​ទៀត…)