• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត

ជនរងគ្រោះដោយអគ្គិភ័យ ទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបារាយណ៍

សាខា កក្រក ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០២០ លោក ហាក់ ម៉ូវសេង ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបារាយណ៍ និងសហការី បាន នាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារលោកយាយ ប៊ុន ហ៊ី អាយុ ៧០ឆ្នាំ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិអណ្តោត ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះលោក ហាក់ ម៉ូវសេង បានពាំនាំនូវប្រសាន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ (ច្រើន​ទៀត…)

ពិធីប្រកាសសេចក្តីសម្រេចទទួលស្គាល់សមាសភាពគណៈកិត្តិយសអនុសាខាក្រុងបាវិត

សាខាកក្រកខេត្តស្វាយរៀង៖នៅរសៀលថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០ នៅសាលាក្រុង លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញជាគណៈអធិបតីក្នុងពីធីប្រកាសសេចក្តីសម្រេចទទួលស្គាល់សមាសភាពគណៈកិត្តិយសអនុសាខាក្រុងបាវិតចំនួន ៨ នាក់ គណៈកម្មាធិការអនុសាខា ចំនួន ១១ នាក់ និងក្រុមកាកបាទក្រហមសង្កាត់ចំនួន ៣១ នាក់ សរុប ៥០នាក់ ស្រី ៨ នាក់ មកពី ៨ សង្កាត់ ។
បន្ទាប់ពីលោក សរ វណ្ណានាយកសាខា អាននូវសេចក្តីសម្រេចទទួលស្គាល់ (ច្រើន​ទៀត…)

គ្រួសារជនពិការមានជីវភាពខ្វះខាតទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្ត

សាខា កក្រក ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបាគង និងអង្គការមេត្តាករុណាខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ព្រមទាំងរទេះជនពិការ ចំនួន៣គ្រឿង ជូនជនពិការ ៣នាក់ នៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ច្រើន​ទៀត…)

ជនរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖ នៅរសៀលថ្ងៃសុក្រ ៩រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយមន្ទីរពេទ្យខេត្តកោះកុង បាន នាំយកថវិកា មនុស្សធម៌ ជូនដល់ស្ត្រីឈ្មោះ ថូ សុខណា អាយុ ៣១ឆ្នាំ និងកូនស្រី ឈ្មោះ ទុំ សោភា អាយុ ១១ឆ្នាំ ជាសិស្ស​ រងរបួស​ធ្ងន់ជាច្រើនកន្លែង ដូចគ្នា ​ដោយករណីអំពើហឹង្សាក្នុងគ្រួសារ(ប្តីយក​កាំបិត​តាំង​តោ​​កាប់) (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារកិច្ចប្រជុំបូក សរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០

សាខាកក្រកខេត្តព្រះវិហារ៖នៅរសៀលថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២០ នេះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូក សរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ និងមានការចូលរួមពី លោកជំទាវអនុប្រធាន សមាជិក-សមាជិកាគណៈ កម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា។ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង

សាខា កក្រក ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៨កើត ខែបុស្ស ឆ្នាំកុរ
ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២០២០នេះ ឯកឧត្តម ងី សែត ប្រធានស្តីទីគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បាននិងសហការី បាន ចុះសួរសុខទុក្ខ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋជួបការលំបាកចំនួន ៦នាក់ នៅស្រុកសំរោង ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ

សាខា កក្រក ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ ដឹកនាំដោយឯកឧត្តម ឃិនញ៉ាណអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាបានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់ស្បៀងជូនដល់គ្រួសារ ដែលជួបការលំបាកចំនួន ៦នាក់ ក្នុងនេះនៅភូមិសំរោង សែន ជ័យ៥នាក់ និងភូមិគោកគ ១នាក់ ក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ (ច្រើន​ទៀត…)

ស្ត្រីឈ្មោះ រី ប៉ិញ ដែលទើបឆ្លងទន្លេ ដែលមានជីវភាពខ្វះខាត ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ

សាខា កក្រក ខេត្តកំពង់ធំ ៖ នៅថ្ងៃអង្គា ៦កើត ខែបុស្ស ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដឹកនាំដោយលោកជំទាវ លំ គន្ធារី អនុប្រធានគណ:កម្មាធិការសាខា ដោយបានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ សុខ ចន្ធធូ អនុប្រធានកិត្តិយសសាខា លោក កើត រ័ត្ន អនុប្រធានគណ:កម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបនាំយកអំណោយមនុស្សធម៌ជូនជនពិការ

សាខា កក្រក ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបាគង និងអង្គការមេត្តាករុណាខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ (ច្រើន​ទៀត…)

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចុះសួរសុខទុក្ខ អ្នកផ្ទុកមេរោគអេដស៍ និងចាស់ឥតទីពឹង នៅខេត្តតាកែវ

កក្រក​ ៖ ក្នុងឱកាសចុះផលិតកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ ក្រោមប្រធានបទ «ជោគជ័យអ្នកផ្ទុកមេរោគអេដស៍ ប្រឆាំងការរើសអើង» នៅថ្ងៃសុក្រ ៩កេីត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៣ ខែមករា ឆ្នាំ២០២០នេះ ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ ដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការរងទី១​ កាកបាទក្រហមកម្ពុជា បានអញ្ជេីញចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនអ្នកផ្ទុកមេរោគអេដស៍ និងចាស់ឥតទីពឹងចំនួន ៥៩គ្រួសារ រស់នៅស្រុកសំរោង និងស្រុកបាទី ខេត្តតាកែវ។ (ច្រើន​ទៀត…)