• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត

ប្រជាពលរដ្ឋងាយរងគ្រោះនៅខណ្ឌដូនពេញទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា

នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​ ០១ ខែ​ សីហា ឆ្នាំ​ ២០២០នេះ​ នៅសាលាខណ្ឌដូនពេញ ​ លោក សុខ ពេញវុធ ប្រធានកិត្តិយសអនុសាខា បានរៀបចំពិធីជួបសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ចាស់ជរាចំនួន៣១គ្រួសារ ពិការចំនួន៦គ្រួសារ និងអ្នកផ្ទុកមេរោគអេដស៍ចំនួន៤គ្រួសារ សរុបចំនួន៤១គ្រួសារ​ ដែលជ្រើសរើសមកពីសង្កាត់ទាំង១១ ក្នុងខណ្ឌ ។នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅឃុំស្នាមព្រះ ស្រុកបាកាន ទទួលអំណោយមនុស្សធម៌

ព្រឹកថ្ងៃសុក្រ ១១កើត ខែ ស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោមវត្តមានឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អនុប្រធានអចិន្រ្តៃគណៈកម្មាធិការសាខា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដើម្បីចែកជូនដល់ប្រជាពលរដ្ឋរងាយរងគ្រោះចំនួន ១១៥គ្រួសារ នៅក្នុងបរិវេណវត្តចំបក់មាស ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន បានពាំនាំ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបទទួលថវិកាពីអ្នកឧកញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល

នារសៀលថ្ងៃសុក្រ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ុំ សំអន នាយកសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានជួបសំណេះសំណាល និងទទួលថវិកាអបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០ ពីអ្នកឧកញ៉ាបណ្ឌិត សុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល ។ក្នុងឱកាសនោះ អ្នកឧកញ៉ាបណ្ឌិតបានឱ្យដឹងថា ថវិកាដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាពេលនេះ (ច្រើន​ទៀត…)

សកម្មភាពគម្រោងសុវត្តិភាពចរាចរណ៍ រួមបញ្ចូលពិការភាព នៅខេត្តពោធិ៍សាត់

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ តត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២០ មន្រ្តីសាខា​ សហការជាមួយមេភូមិ អ្នកស្ម័គ្រចិត្តភូមិ សរុបចំនួន៥នាក់ ពិការប្រុស១នាក់ បានចុះអប់រំ​ ផ្សព្វផ្សាយតាមខ្នងផ្ទះស្ដីពីវិធានការការពារការចម្លងជំងឺផ្លូវដង្ហើម​ កូវីដ១៩ ការយល់ដឹងពីសិទ្ធិជនពិការ និងអនុក្រឹត្យថ្មីនៃច្បាប់ចរាចរណ៍ ដើម្បីបង្កើនការប្រុងប្រយ័ត្ន និងចូលរួមកាត់បន្ថយអត្រាស្លាប់ របួស ពិការដោយគ្រោះថ្នាក់ចរាចរណ៍ ដល់ប្រជាពលរដ្ឋ អាជីវករ ក្រុមម៉ូតូឌុប នៅភូមិក្រាំងតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ (ច្រើន​ទៀត…)

វគ្គបណ្ដុះបណ្ដាលជាមូលដ្ឋានស្តីពីប្រវត្តិចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហមដល់យុវជនកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង

នាថ្ងៃព្រហស្បតិ៍១០កើត ខែស្រាពណ៍ ឆ្នាំជូត  ទោស័ក ព.ស.២៥៦៤  ត្រូវនឹងថ្ងៃទី៣០  ខែកក្កដា  ឆ្នាំ២០២០  សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានរៀបចំពិធីបំពាក់កន្សែង និងបើកវគ្គបណ្ដុះបណ្ដាលជាមូលដ្ឋានស្តីពីប្រវត្តិចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៏គ្រឹះទាំង៧ នៃចលនា និងវិជ្ជាសង្រ្គោះបឋម ដល់យុវជនកាកបាទក្រហមកម្ពុជាចំនួន  ៤០នាក់ ក្នុងនោះស្រីចំនួន២០នាក់  ជាសិស្សមកពីសាលាចំនួន២រួមមាន ៖-វិទ្យាល័យ ព្រះរាជបូជនីយកិច្ចចំនួន២០នាក់ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅបន្ត

ថ្ងៃព្រហស្បតិ៍ ១០ កើត ខែស្រាពណ៍ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ក្រោមវត្តមាន ឯកឧត្តម  ងួន  រតនៈ អនុប្រធាន កិត្តិយសសាខា ឯកឧត្ដមបណ្ឌិត ប៊ុត គឹមស៊ាន  ប្រធានគណៈកម្មាធិការនិងមានការអញ្ចើញចូលរួមមានពីសំណាក់សមាជិកសមាជិកា គណៈកម្មា ធិការសាខា និងក្រុមប្រតិបត្តិសាខាសរុបចំនួន២៥រូប។ឯកឧត្ដមបណ្ឌិត ប៊ុត គឹមស៊ាន  បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅផ្សារសាមគ្គីទីរួមខេត្តកំពត

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែ កក្កដា  ឆ្នាំ ២០២០ នេះដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសំណាក់ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានចាត់ឱ្យលោកមុំ ក្រឹង នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិសាខា ទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា ដែលមានកម្លាំងចូលរួមសរុប១១នាក់ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋនៅផ្សារសាមគ្គីទីរួមខេត្តកំពត បានចំនួន១៦៦នាក់។ (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ

នាល្ងាចថ្ងៃពុធ​ ទី២៩ ខែ​កក្កដា ឆ្នាំ​២០២០នេះ​ លោក ឌី រត្ន័ខេមារុណ ប្រធានគណៈកម្មាធិការអនុសាខាខណ្ឌមានជ័យ ចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌ជូនដល់ចាស់ជរាគ្មានទីពឹង៩គ្រួសារ ជនពិការ១គ្រួសារ​ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១០គ្រួសារ សរុបចំនួន២០គ្រួសារ រស់នៅសង្កាត់ស្ទឹងមានជ័យទី៣​ ។នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ចំពោះសុខទុក្ខប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា​ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលប្រគល់ផ្ទះជូនគ្រួសារទីទ័លក្រនៅភូមិចុងកោះគ ឃុំស្វាយប្រទាល ស្រុកស្អាង

ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០ លោក ទៀង សុគន្ធ នាយកសាខា និងសហការី បានចុះប្រគល់លំនៅឋានចំនួន ១ខ្នង សង់ពីបេតុងប្រក់ស័ង្គសីមានទំហំ (៤ម៉ែត្រ x ៥ម៉ែត្រ ) ដោយចំណាយថវិកាសាងសង់សរុប ៣,៥០០ ដុល្លារសហរដ្ឋអាមេរិក ជាអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនចំពោះគ្រួសារទីទ័លក្រឈ្មោះ អ៊ីម អឿន អាយុ ៦៣ ឆ្នាំ រស់នៅជាមួយប្រពន្ធ មានជំងឺប្រចាំកាយដូចគ្នា ក្នុងភូមិចុងកោះគ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។លោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ​ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀបរាបទទួលអំណោយពីសប្បុរសជន

នាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ុំ សំអន នាយកសាខាតំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈ កម្មាធិការសាខាបានជួបសំណេះសំណាលនិងទទួលអំណោយអបអរខួបលើកទី១៥៧ទិវាពិភព លោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០ ពីលោកវរសេនីយ៍ត្រី ជ័យ សុភារ័ត្ន នាយរងការិយាស័យវិស្វកម្ម កងពលតូចថ្មើរជើងលេខ៤១ និងលោកស្រី ស៊ុក ចិន្តា ព្រមទាំងកូនៗ ។ក្នុងឱកាសនោះ លោកវរសេនីត្រីយ៍ បានឱ្យដឹងថា អំណោយដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប (ច្រើន​ទៀត…)