• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅខេត្តកោះកុង

នៅថ្ងៃព្រហស្បត្តិ៍ ទី ៩ ខែមេសា ឆ្នាំ ២០២០ ដោយមានការយកចិត្តទុកដាក់ពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ដឹកនាំក្រុមការងារដោយ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា បានបន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយ ហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដោយមានកំលាំងសរុប ៣០នាក់ ស្រី១៣នាក់។ ក្រុមការងារបានប្រើប្រាស់ Poster សម្រាប់បិទ ចែកខិត្តប័ណ្ណ និងចាក់ផ្សាយតាមឃោសនាសព្ទខ្លឹមសារបដាមាន ៖ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តចេះនាំយកសម្ភារៈនិងថវិកាជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកព្រែកប្រសព្វ និងស្រុកឆ្លូង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ប៉ែន លីណាត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ នឹងសហការី បានបន្តនាំយកអំណោយជាសម្ភារៈនិងថវិកា ប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកព្រែកប្រសព្វ និងស្រុកឆ្លូង ដើម្បីរៀបចំបែងចែកដល់ក្រុមការងារចុះសួរសុខទុក្ខបន្តដល់គ្រួសារចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសារងាយរងគ្រោះ ក្នុងនោះស្រុកព្រែកប្រសព្វ ចំនួន៨ឃុំ ស្មើនឹង១២០គ្រួសារ និងស្រុកឆ្លូងចំនួន៨ឃុំ ស្មើនឹង១៣០គ្រួសារ នៅក្នុងខណៈពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់

នៅថ្ងៃព្រហស្បតិ៍ទី៩ ខែមេសាឆ្នាំ ២០១២០ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាបាននាំយកអំណោយមនុស្សធម៌របស់សាខាចុះសួរសុខទុក្ខនិងចែកអំណោយដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់កាលពីថ្ងៃទី ៨ ខែ មេសាឆ្នាំ២០២០ចំនួន៨ ខ្នងនៅឃុំសំបួរស្រុកស្វាយទាប៣ខ្នងនិងនៅឃុំព្រៃគគីរស្រុកចន្ទ្រា៥ខ្នងក្នុងនោះខូចខាតទាំងស្រុង ៤ ខ្នងមធ្យម៣ខ្នងនិងខូចខាតស្រាល១ ខ្នង បណ្តាលឲ្យរបួសមនុស្ស ៤ នាក់ (ធ្ងន់ ១ ស្រាល ៣ ) ។នាឱកាសនោះ ឯកឧត្តម ម៉ែន វិបុល បានមានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាទទួលអំណោយអាកុល និងស្រោមដៃពីសមាគមន៍ ថៃ ចូវ ប្រចាំខេត្តជាំង ស៊ូ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ៩ ខែមេសា ឆ្នាំ២០២០ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយអាកុល ៣០០លីត្រ ស្រោមដៃ៣០,០០០គូ ដើម្បីប្រើប្រាស់ទៅតាមតម្រូវការក្នុងស្ថានភាពដែលកម្ពុជាកំពុងមានជំងឺកូវីដ-១៩នេះ និងថវិកា ៥,០០០ ដុល្លារអាមេរិក ដើម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ “ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា” ពីលោក Zhang Hailong ប្រធានសមាគមន៍ ថៃ ចូវ ប្រចាំខេត្តចាង ស៊ូ។ (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅខេត្តកំពត

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ០៩ ខែមេសា ឆ្នាំ ២០២០ នេះដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានចាត់ឱ្យលោកស្រីឡាយ សុភ័ក្ត្រ នាយិការងសាខា បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋចំនួន១២៦ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមចំនួន២៨៩ នាក់ ស្រី១៥៣នាក់ រស់នៅភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

ថ្ងៃព្រហស្បតិ៍ទី០៩ខែមេសាឆ្នាំ២០២០លោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានគណៈកម្មា ធិការអនុសាខាស្រុកសាលាក្រៅ បានអញ្ជើញនាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមស្រុកសាលាក្រៅ មកប្រគល់ជូនគ្រួសាររងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្រ្តាក់របើកដំបូលផ្ទះ ។ឈ្មោះ ឃុត ប្រាក់ ភេទប្រុស អាយុ៤៨ ឆ្នាំ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។សម្ភារៈដែលគ្រួសាររងគ្រោះទទួលរួមមាន អង្ករ ២៥គីឡូក្រាម ទឹកសុទ្ធ ៣យួរ ទឹកត្រី ៣ដប ទឹកស៊ីអ៉ីវ ១យួរ ត្រី ១០កំប៉ុង អំបិល ១គីឡូក្រាម ស័ង្កសី ១៦ សន្លឹក(3,6m) ។នៅពេលនោះលោកឧកញ៉ា (ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយ និងចែកខិតប័ណ្ណ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនៅរាជធានីភ្នំពេញ

នាព្រឹកថ្ងៃពុធ ទី០៨​ ខែ​ មេសា​ ឆ្នាំ ២០២០នេះ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ដែលមាន លោក ប៉ាត់ ប៊ុនផា មន្ត្រីទទួលបន្ទុកយុវជនប្រចាំសាខា​ អ្នកស្ម័គ្រចិត្ត​ យុវជនកាកបាទក្រហមកម្ពុជា​ សហការជាមួយអនុសាខាខណ្ឌពោធិ៍សែនជ័យ គណៈកម្មការផ្សារសុិនជូរី ផ្លាហ្សា និងផ្សារជម្ពូវ័ន សរុបចំនួន២៥នាក់​ បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ​ និងចែកខិតប័ណ្ណ​ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋ​ អាជីវករលក់ដូរ អ្នករត់ម៉ូតូកង់បី អ្នករត់តាក់ស៉ី នៅបរិវេណផ្សារជម្ពូវ័ន ។គោលបំណងនៃការចុះអប់រំផ្សព្វផ្សាយនេះគឺ៖ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់នៅភូមិប៉ែន ឃុំលាច ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់

នៅព្រឹកថ្ងៃពុធ ទី ៨ ខែមេសា ឆ្នាំ២០២០នេះ ដឹកនាំដោយលោក វ៉ាន់ ហ៊ាង នាយក សាខា និងមន្រ្តីសាខា បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១១ខ្នងផ្ទះ (របើកកដំបូល) នៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។នៅក្នុងឱកាសនោះដែរលោក វ៉ាន់ ហ៊ាង នាយកសាខា បាន ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ពោលគឺ ”ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា” ។ (ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ ១៩ នៅខេត្តព្រះវិហារ

នៅរសៀលថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០ នេះ លោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៥គ្រួសារ នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងឱកាសនោះដែរលោកជំទាវអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូន (ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ ១៩ នៅខេត្តព្រៃវែង

នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី ប្រធានគណ:កម្មាធិការសាខា បានចាត់អោយមន្ត្រីក្រុមប្រតិបត្តិសាខា និងអ្នកស្ម័គ្រចិត្តកក្រក ចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ ១៩ តាមទីសាធារណៈ និងបង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវ នៅតាមខ្នងផ្ទះនៅសង្កាត់ចំនួន ៤គឺ៖ សង្កាត់កំពង់លាវ ជើងទឹក បារាយណ៍ និងសង្កាត់តាកោ នៅក្នុងភូមិចំនួន ៩ បានចំនួន ៤០ខ្នងផ្ទះ ដែលមានអ្នកចូលរួមសរុបចំនួន ២០៩នាក់ ស្រី ៩០នាក់ បានបិទផុស្ទ័រ អស់ចំនួន ២០សន្លឹក និងបានចងបដាអំពីការកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (ច្រើន​ទៀត…)