• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅក្នុងភូមិរបោះខ្ទុម ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាស្រុកអង្គរជ័យ

សាខាកក្រកខេត្តកំពត ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែ មេសា ឆ្នាំ២០២០ នេះអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរជ័យ ដឹកនាំដោយលោកកឹម បូណា ប្រធានកិត្តិយសអនុសាខា និងសហការី ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១៦គ្រួសារ រស់នៅក្នុងភូមិរបោះខ្ទុម ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ។នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការ

(ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្ទឹងសែនចុះសួរសុខទុក្ខជនពិការជួបការលំបាកនៅភូមិបល្ល័ង្គលិច សង្កាត់ ដំរីជាន់ខ្លា

នៅថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០នេះ លោក ជំទាវ លំគន្ធារី អនុប្រធានគណៈកម្មាធិការសាខា លោកស្រីនាយិកាសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនលោក ហេង លាង អាយុ៣០ឆ្នាំ ដែលជាជនពិការជួបការលំបាករស់នៅភូមិបល្ល័ង្គលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។នៅក្នុងឱកាសនោះ លោកជំទាវបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលឯកឧត្តមតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាជនរងគ្រោះ និងងាយរងគ្រោះជួបការលំបាកដោយមិនប្រកាន់វណ្ណៈ

(ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះនៅសង្កាត់រតនៈ

រសៀលថ្ងៃសុក្រ ទី១៧ខែមេសាឆ្នាំ២០២០ឯកឧត្តមឯក សំអូន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួនទៀតទៅចែកជូនដល់ប្រជាពលរដ្ឋ ចំនួន​២០ គ្រួសារដែលមានជីវភាពក្រីក្រខ្លាំងចាស់ជរាខ្វះទីពឹង ស្ត្រីមេម៉ាយកូនច្រើនរស់នៅឃុំសង្កាត់រតនៈក្រុងបាត់ដំបងខេត្តបាត់ដំបង។មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្ដមឯកសំអូនបានពាំនាំការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដោយផ្ដាំផ្ញើសាកជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក (ច្រើន​ទៀត…)

អនុសាខាកក្រកស្រុកស្រែអំបិលចុះសួរសុខទុក្ខគ្រួសារងាយរងគ្រោះ ស្ថិតនៅ ឃុំបឹងព្រាវ និងឃុំស្រែអំបិល

នៅថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០ លោកស្រី ទួន ហាទីម៉ា អនុប្រធានគណៈកម្មាធិការ អនុសាខាកក្រក ស្រុកស្រែអំបិល និងសហការី  បាននាំយកគ្រឿងឧបភោគបរិភោគ អញ្ជើញចុះសួរសុខទុក្ខ គ្រួសារងាយរងគ្រោះ ចាស់ជរា ចំនួន១៦៨ គ្រួសារ ស្ថិតនៅ ឃុំបឹងព្រាវ និងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។នាឱកាសនោះលោកស្រីអនុប្រធាន បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការលំបាក ដោយមិនប្រកាន់វណ្ណៈ

(ច្រើន​ទៀត…)

ប្រជាជនរងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកថ្មគោលទទួលអំណោយមនុស្សធម៌

ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ងី​សែត អនុប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង តំណាងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខានិងសហការីបានដឹកនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួនទៀតទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន៥៧​គ្រួសារក្នុងនោះរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៣៧គ្រួសារនៅឃុំជ្រោយស្តៅ​និងប្រជាពលរដ្ឋចាស់ជរាខ្វះទីពឹង ស្ត្រីមេម៉ាយកូនច្រើននិងជនងាយរងគ្រោះចំនួន២០​គ្រួសារ​រស់នៅឃុំបឹងព្រីង ស្រុកថ្មគោល​ខេត្តបាត់ដំបង។​មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្ដម ងី សែត​ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ចុះសួរសុខទុក្ខគ្រូពេទ្យនៅមណ្ឌលសុខភាពស្អាងនិង ពិនិត្យការសាងសង់អាគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជ័យសែន

នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នេះឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ អនុប្រធានកិត្តិយសសាខា បានចុះសាកសុខទុក្ខគ្រូពេទ្យនៅមណ្ឌលសុខភាពស្អាង ពិនិត្យការសាងសង់អាគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក នឹងបន្តសួរសុខទុក្ខគ្រូពេទ្យនៅមណ្ឌលសុខភាពពើកក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ ។នៅក្នុងឱកាសនោះដែរឯកឧត្តមបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជាចំពោះបងប្អូនកងកម្លាំង និងក្រុមគ្រូពេទ្យដែលបានខិតខំបំពេញការងារ (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យសួរសុខទុក្ខគ្រួសារងាយរងគ្រោះនៅសង្កាត់កាកាបទី១

នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែ​មេសា ឆ្នាំ២០២០នេះ​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោកស្រី​ អ៊ឹម​ ថាវី​ ប្រធានគណៈកម្មាធិការអនុសាខា​ និងដោយបានការចូលរួមពីតំណាងក្រុមហ៊ុនលក់រថយន្ត Porche ជាសប្បុរសជន​ បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១២គ្រួសារ រស់នៅសង្កាត់កាកាបទី១​ ។ក្នុងឱកាសនោះ លោកស្រី​អ៊ឹម​ ថាវី​បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តមឃួង ស្រេងប្រធានគណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេសពីសំណាក់ (ច្រើន​ទៀត…)

អនុសាខាស្រុកជលគីរី សួរសុខទុក្ខនិងផ្តល់អំណោយដល់គ្រួសារងាយរងគ្រោះ នៅភូមិពាមឆ្កោក

នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០ នេះ លោក ហៃ មនោរម្យ ប្រធានកិត្តិយសអនុសាខាស្រុកជលគីរី បានចុះសួរសុខទុក្ខ និងចែកជូនអំណោយមនុស្សធម៌ ដល់គ្រួសារចាស់ជរាគ្មានទីពឹង គ្រួសារកំពុងជួបការលំបាក ចំនួន ០៥ គ្រួសារ នៅភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។លោកប្រធាន ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា បានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ យល់ដឹងអំពីវិធីបង្ការ ការពារ ការដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែក ការប្រើប្រាស់ម៉ាសឱ្យបានត្រឹមត្រូវ ដើម្បីការបង្ការ (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅសង្កាត់កំពង់បាយ និងសង្កាត់ក្រាំងអំពិល ក្រុងកំពត

នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០ នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត បានចាត់ឱ្យលោកមុំ ក្រឹង នាយកប្រតិបត្តិសាខា ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋចំនួន៥៣ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមចំនួន១២៤ នាក់ ស្រី៨៩នាក់ នៅសង្កាត់កំពង់បាយ និងសង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។នាឱកាសនោះ លោកនាយកប្រតិបត្តិសាខា (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលអំណោយមនុស្សធម៌ពីសប្បុរសជន

នៅព្រលប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល មានក្តីសោមនស្សរីករាយក្រៃលែងដែលបានទទួលនូវអំណោយមនុស្សធម៌ពីលោក តាំង សុខឃី និងលោកមេធាវី សេក ពៅ នូវអង្ករចំនួន ២តោន ត្រីខកំប៉ុង ២០កេស និងទឹកអាល់កុល៣០០លីត្រ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ។លោក តាំង សុខធី បានសន្យា លោកនឹងបន្តការជួយឧបត្ថម្ភនូវសម្ភារអំណោយដល់សាខា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺផ្លូវកូវីដ-១៩ជាបន្តទៀត នៅថ្ងៃខាងមុខ ។ (ច្រើន​ទៀត…)