• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត

គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកបវេល ខេត្តបាត់ដំបងទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃអាទិត្យទី២៦ខែមេសាឆ្នាំ២០២០ឯកឧត្ដមព្រួញ រិទ្ធថាសមាជិកគណៈកម្មាធិការសាខានិងសហការីបានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១២គ្រួសារធ្ងន់ចំនួន៣គ្រួសាររស់ក្នុងភូមិចំនួន៥នៃព្រៃខ្ពស់ ស្រុកបវេលខេត្តបាត់ដំបងដែលរងគ្រោះដោយខ្យល់កន្រ្តាក់កាលពីថ្ងៃទី២៣ខែមេសាឆ្នាំ២០២០។មានប្រសាសន៍នាឱកាសក្នុងនាម ឯកឧត្ដមបណ្ឌិត ប៊ុត គឹមស៊ាន ឯកឧត្ដមពួ្រញ រិទ្ធថា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកកំពង់ស្វាយទទួលអំណោយមនុស្សធម៌

នៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែ មេសា ឆ្នាំ២០២០នេះ ឯកឧត្ដម សុខ លូ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន២៩គ្រួសារ ក្នុងឃុំចំនួន៣ រួមមាន ឃុំនីពេជ ចំនួន១៤គ្រួសារ ឃុំដំរីស្លាប់ចំនួន ៥គ្រួសារ ឃុំសាន់គរចំនួន១០គ្រួសារ ដែលរស់នៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ក្នុងឱកាសនោះឯកឧត្ដម សុខ លូ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករលឹក ជាមួយការគិតគូរ

(ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកស្នួលទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០នេះ លោកជំទាវ ប៊ុន ស៊ីថូត សមាជិកគណៈកម្មាធិការសាខាខេត្តក្រចេះ និងសហការី បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន១០គ្រួសារ នៅក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងសូមឲ្យបងប្អូនទាំងអស់យកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន (ច្រើន​ទៀត…)

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅក្នុងភូមិរូងស្រុកត្បូងឃ្មុំទទួលអំណោយមនុស្សធម៌

នៅព្រឹកសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០ នេះ ឯកឧត្តម ហាក់ សុខមករា អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា កក្រក ខេត្តត្បូងឃ្មុំ បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋមានជីវខ្វះខាត ចាស់ជរាគ្មានទីពឹង ជនពិការ សរុបចំនួន ១៣គ្រួសារ នៅក្នុងភូមិរូង ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ នៅក្នុងឱកាសនោះ ឯកឧត្តមអនុប្រធាន បានផ្តាំផ្ញើសុំឱ្យបងប្អូនទាំងអស់ថែទាំសុខភាព ត្រូវមានអនាម័យជាប់ជាប្រចាំ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសលាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាតឱ្យបានញឹកញាប់។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានចុះសួរសុខទុក្ខគ្រួសារដែលមានកូនតូចបានលង់ទឹកស្លាប់ នៅភូមិអង្គក្រូច ឃុំបូរីជលសារ

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានចុះសួរសុខទុក្ខនិងនាំយកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានកូនតូចបានលង់ទឹកស្លាប់ ២ នាក់ស្ថិតនៅក្នុងភូមិអង្គក្រូច ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ កាលពីរសៀលថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២០។ក្នុងឱកាសនោះឯកឧត្តម បានពាំនាំការផ្ដាំផ្ញើរការសួរសុខទុក្ខ ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ (ច្រើន​ទៀត…)

យុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅខេត្តស្ទឹងត្រែង

នៅរសៀលថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តមម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានជួបសំណេះសំណាល និងប្រគល់អំណោយជា អាល់កុល បណ្ណប្រកាសតូចធំ Poster ជូនអនុសាខាក្រុង/ស្រុកទាំង៦ ជូនស្នងការនគរបាលខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត មន្ទីរសុខាភិបាលខេត្ត រដ្ឋបាលសាលាខេត្ត ជាអាល់កុល ស្រោមដៃ និងម៉ាស់ ដើម្បីបំពេញបេសកកម្មមនុស្សធម៌ ផ្សព្វផ្សាយ អប់រំអនាម័យ និងសម្រាប់បន្តចែកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិឃុំនីមួយៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីត១៩ ឃុំសេដា ស្រុកលំផាត់

នៅ ថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម គិត ទ្រី អនុប្រធានគណៈកម្មាធិការសាខា ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ ពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីត១៩ នៅក្នុង ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី។មានមតិសំណេះសំណាលជាមួយក្រុមការងារសាខា អនុសាខាស្រុក និងអ្នកស្ម័គ្រចិត្ត នាឱកាសនោះ ឯកឧត្តម គិត ទ្រី បានពាំនាំប្រសាសន៍របស់ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ដែលផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកចំពោះ មន្ត្រី-បុគ្គលិក សាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត ជាប្រតិបត្តិករមនុស្សធម៌ទាំងអស់ សូមយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាព (ច្រើន​ទៀត…)

កិច្ចប្រជុំគណៈកម្មាធិការសាខា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រចាំត្រីមាសទី១ និងទិសដៅបន្តនៅខេត្តកំពង់ចាម

នៅព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានបើកកិច្ចប្រជុំគណៈកម្មាធិការសាខា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រចាំត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២០ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធាន ហេរញ្ញឹក លេខាធិការ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។អង្គប្រជុំ បានស្តាប់នូវរបាយការណ៍ របស់លោក ទូច ឆៃ នាយកប្រតិបត្តិសាខា

(ច្រើន​ទៀត…)

ពិធីប្រគល់សម្ភារៈជូនសិស្សប្រឡងគំនូរកុមារ ស្តីពីសកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជានៅខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០  លោកស្រី អោម ចន្នា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានធ្វើការប្រគល់សម្ភារៈជូនសិស្សប្រឡងគំនូរកុមារ ស្តីពីសកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរខួបទី១៥៧  ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ ឧសភា ឆ្នាំ២០២០  ក្រោមប្រធានបទ «ខ្ញុំ  ❤️ សន្តិភាព  និងកាកបាទក្រហមកម្ពុជា» ។ជាលទ្ធផលសិស្សទទួលបានជ័យលាភីមានចំនួន ៤ នាក់ ដែលមានរាយនាមដូចខាងក្រោម ៖ (ច្រើន​ទៀត…)

សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២០ នេះដោយមានការយកចិត្តទុក ដាក់ពីឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មា ធិការសាខាខេត្តព្រះវិហារ បានចាត់ ឯកឧត្តម យុង គឹមហ៊ាន នាយកប្រតិបត្តិសាខា ក្រុមប្រតិ បត្តិសាខា និងអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រះវិហារ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា អាជ្ញាធរភូមិ-សង្កាត់ប៉ាលហាល បានចុះធ្វើការ ផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ សាខាខេត្ត បានបិទផ្ទាំងរូបភាពស្តីពីលាងសម្អាតដៃនិងសាប៊ូ ផ្ទាំងមធ្យម ៣៩សន្លឹក នៅជញ្ជាំង ផ្ទះ ប្រជាពលរដ្ឋ តូបលក់ឥវ៉ាន់ និងចែកផ្ទាំងរូបភាពស្តី ពី វិធី កាត់ បន្ថយ ហានិភ័យ ពី ការឆ្លង ជំងឺ កូវីដ ១៩ និងការលាងសម្អាតនិងសាប៊ូ ផ្ទាំងតូចដល់ប្រជា ពលរដ្ឋ ចំនួន ២០សន្លឹក ដែលសាខាបានទទួលបានពីកាកបាទក្រហមកម្ពុជា និងបានអប់រំផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋបានចំនួន៤៥ខ្នងផ្ទះ ស្មើ ៩០នាក់ ស្រី ៥៥នាក់ មា ន អត្ថន័យ អប់រំដូចខាង ក្រោម៖ ១-លាង ដៃ ឲ្យ បាន ញឹកញាប់ ជា មួយ សាប៊ូ និង ទឹក ស្អាត ឬទឹក អាល់ កុលលាង ដៃ ឬអាល់កុល ហ្សែល ២-ខ្ទប់ មាត់ និង ច្រមុះ នៅ ពេល ក្អក ឬកណ្តាស់ដោយ ប្រេី កែង ដៃ ឬ ក្រដាស អនាម័យ រួច បោះ ចោល ក្នុង ធុង សំរាម ឲ្យ បាន ត្រឹមត្រូវ ៣-ជៀសវាង ប៉ះ ពាល់ ជិតស្និទ្ធ ជាមួយ អ្នក ដែល មាន គ្រុន ក្តៅ ក្អក ឬផ្តាសាយ ៤-ជៀសវាង ប៉ះពាល់ ភ្នែក ច្រមុះ ឬមាត់ ៥-បរិភោគ អាហារ ដែល ចម្អិន បាន ឆ្អិន ល្អ ៦-ស្វាគមន៍ ដោយ សំពះ ជំនួស ការ ចាប់ ដៃ ។

សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២០ នេះដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាខេត្តព្រះវិហារ បានចាត់ឯកឧត្តម យុង គឹមហ៊ាន នាយកប្រតិបត្តិសាខា ក្រុមប្រតិ បត្តិសាខា និងអនុសាខាកាកបាទក្រហមកម្ពុជាក្រុងព្រះវិហា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា អាជ្ញាធរភូមិ-សង្កាត់ប៉ាលហាល បានចុះធ្វើការ ផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩នៅក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។សាខាខេត្តបានបិទផ្ទាំងរូបភាពស្តីពីលាងសម្អាតដៃ

(ច្រើន​ទៀត…)