• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់និងដោយរន្ទះនៅស្រុកវ៉ារិន

នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ លោកជំទាវទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាជនឋរងគ្រោះដោយខ្យល់កន្ត្រាក់និងរន្ទះនៅស្រុកវ៉ារិនចំនួន១៦គ្រួសារមកពីឃុំ វ៉ារិន៨គ្រួសារ (រលំ១ខ្នង របើកដំបូល១៤ខ្នង និងរន្ទះបាញ់ស្លាប់ម្នាក់) ឃុំល្វាក្រាំង ចំនួន៦គ្រួសារ (របើកដំបូល៦ខ្នង) និងឃុំស្វាយស ចំនួន១គ្រួសារ (របើកដំបូល១ខ្នង)។មានប្រសាសន៍នាឱកាសនោះ លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធានការណ៍បង្ការ និងការកាត់បន្ថយហានិភ័យនៃជំងឺឆ្លងរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី COVID-19 នៅឃុំសែនមនោរម្យ និងឃុំដាក់ដាំ

នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ​២០២០ ក្រុមការងារ​ប្រតិបត្តិ​សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ​តាមឃោសនស័ព្ទស្ដីអំពីវិធានការណ៍បង្ការ និងការកាត់បន្ថយហានិភ័យនៃជំងឺឆ្លងរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី COVID-19 ដែលមានការឧបត្ថម្ភគាំទ្រដោយសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) ជូនដល់ប្រជាពលរដ្ឋ​លើទីតាំងចំនួន២កន្លែង គឺឃុំសែនមនោរម្យ និងឃុំដាក់ដាំ (មានចំនួន ៧ភូមិ) មានប្រជាពលរដ្ឋចំនួន២៤៣ខ្នងផ្ទះ(ស្មើនឹង៩១១នាក់, ស្រី ៥៤៤នាក់) មានរយៈពេល៣ថ្ងៃដោយគិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ​២០២០

(ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរនាំអំណោយផ្តល់ជូនចាស់ជរាគ្មានទីពឹង ស្ត្រីម៉េម៉ាយមានកូនច្រើន

នៅថ្ងៃអង្គារ៍ ទី២៨ ខែមេសា ឆ្នាំ២០២០ លោក ហាក់ ឡេង ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចាត់ក្រុមការងារសហការជាមួយអាជ្ញាធរមូលដ្ឋាន គ្រឿងឧបភោគ បរិភោគ ចុះសួរសុខទុក្ខគ្រួសារចាស់ជរា ងាយរងគ្រោះចំនួន១០គ្រួសារ ស្ថិតនៅភូមិធ្នង់ ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង ។

នាឱកាសនោះ ក្រុមការងារបាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក ហាក់ ឡេង ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និង លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា

(ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារនាំអំណោយផ្តល់ជូនចាស់ជរាគ្មានទីពឹង ស្ត្រីម៉េម៉ាយមានកូនច្រើន នៅស្រុកសង្គមថ្មី

នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នេះ លោកជំទាវចឹក ហេង អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវខ្វះខាត ចាស់ជរាគ្មានទីពឹង ស្ត្រីម៉េម៉ាយមានកូនច្រើនសរុបចំនួន៤០គ្រួសារ (ឃុំចំរើន រអាង ស្តៅ) និងសួរសុខទុក្ខក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពចំរើននៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ។នៅក្នុងឱកាសនោះដែរលោកជំទាវអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិ ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

(ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ផ្តល់អំណោយមនុស្សធម៌ជូនចាស់ជរា ស្ត្រីមេម៉ាយ នៅសង្កាត់វាលស្បូវ

នាព្រឹកថ្ងៃអង្គារ ទី​ ២៨ ខែ​មេសា ឆ្នាំ​២០២០នេះ​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ដឹកនាំដោយ​ លោកស្រីហេង សុវត្ថា ប្រធានគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌ជូនដល់ចាស់ជរា ស្ត្រីមេម៉ាយ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត​ សរុបចំនួន៣០គ្រួសារ រស់នៅក្នុងភូមិព្រែកតាអុក សង្កាត់វាលស្បូវ ។ក្នុងឱកាសនោះ លោកស្រីប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់គ្រួសារ (ច្រើន​ទៀត…)

អប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ នៅខេត្តព្រៃវែង

នៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ លោកស្រី អ៊ុកមាសសូលីណា នាយិកាសាខា បានចាត់អោយមន្ត្រីក្រុមប្រតិបត្តិសាខា និងអ្នកស្ម័គ្រចិត្តភូមិ ចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ បង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយឧគ្ឍោសនសព្ទ បិទប៉ុស្ទ័រពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅក្នុងភូមិចំនួន២ គឺភូមិក្រសាជេត និងភូមិព្រៃផ្ញា ឃុំរំចេក ស្រុកព្រះស្តេច បានចំនួន ៣០ខ្នងផ្ទះ ស្មើនឹង ៣០គ្រួសារ ដែលមានអ្នកចូលរួមសរុបចំនួន ១៤៣នាក់ ស្រី ៧២នាក់ ក្រោមការឧបត្ថម្ភថវិកា

(ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ទទួលថវិកាពីសប្បុរសជនសម្រាប់ទិវា ៨ឧសភា

នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នេះឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវខ្វះខាត ចាស់ជរាគ្មានទីពឹង អ្នករស់នៅមេរោគអេដស៍ សរុបចំនួន៤១គ្រួសារ និងសួរសុខ ទុក្ខក្រុមគ្រូពេទ្យនៅប៉ុស្តិ៍សុខភាពក្តាក់ នៅឃុំត្បែងពីរ និងក្រុមគ្រូ ពេទ្យប្រចាំការនៅចត្តាឡីស័កកម្រិត១ វិទ្យាល័យគូលែន ស្រុកគូលែន ខេត្តព្រះវិហារ ។នាឱកាសនោះដែរឯកឧត្តមប្រធាន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

(ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ទទួលថវិកាពីសប្បុរសជនសម្រាប់ទិវា ៨ឧសភា

នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម កែវ រតនៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បាននាំយកថវិការបស់អាជ្ញាធរអគ្គិសនីកម្ពុជា សប្បុរសជននិងក្រុមហ៊ុននានា ចំនួន ២១១,០០០ដុល្លារ( ពីររយដប់មួយពាន់ដុល្លារអាមេរិក) ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ក្នុងឱកាសអបអរសាទរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ “ខ្ញុំ❤️សន្តិភាព និងកាកបាទក្រហមកម្ពុជា” ។

(ច្រើន​ទៀត…)

គ្រួសារងាយរងគ្រោះនៅស្រុកជុំគីរី ខេត្តកំពត បានទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃចន្ទ ទី២៧ ខែ មេសា ឆ្នាំ២០២០ នេះ ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្តកំពតបានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១០០ គ្រួសារ ក្នុងនោះមកពីស្រុកឈូក ៥០គ្រួសារ និងស្រុកជុំគីរី៥០គ្រួសារ ពិធីនេះរៀបចំធ្វើឡើងនៅវត្តអង្គឈូក ស្ថិតក្នុងឃុំឈូក ស្រុកឈូក ខេត្តកំពត ។ នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូន (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកជាំក្សាន្តទទួលអំណោយមនុស្សធម៌

នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នេះលោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងក្រុមការងារបានយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះចំនួន ១៥គ្រួសារ(ធ្លាក់ពីជើងតាង៣ របើកដំបូលទាំងស្រុង៣ របើកម្ខាង៩) ដែលបណ្តាលមកពីខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។នៅក្នុងឱកាសនោះដែរលោកជំទាវអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិ ការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចូលរួមសោកស្តាយជា មួយបងប្អូនដែលរងគ្រោះ

(ច្រើន​ទៀត…)