• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់នៅភូមិប៉ែន ឃុំលាច ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់

នៅព្រឹកថ្ងៃពុធ ទី ៨ ខែមេសា ឆ្នាំ២០២០នេះ ដឹកនាំដោយលោក វ៉ាន់ ហ៊ាង នាយក សាខា និងមន្រ្តីសាខា បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១១ខ្នងផ្ទះ (របើកកដំបូល) នៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។នៅក្នុងឱកាសនោះដែរលោក វ៉ាន់ ហ៊ាង នាយកសាខា បាន ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ពោលគឺ ”ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា” ។ (ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ ១៩ នៅខេត្តព្រះវិហារ

នៅរសៀលថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០ នេះ លោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៥គ្រួសារ នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងឱកាសនោះដែរលោកជំទាវអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូន (ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ ១៩ នៅខេត្តព្រៃវែង

នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ជា សុមេធី ប្រធានគណ:កម្មាធិការសាខា បានចាត់អោយមន្ត្រីក្រុមប្រតិបត្តិសាខា និងអ្នកស្ម័គ្រចិត្តកក្រក ចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ ១៩ តាមទីសាធារណៈ និងបង្រៀនពីរបៀបលាងដៃអោយត្រឹមត្រូវ នៅតាមខ្នងផ្ទះនៅសង្កាត់ចំនួន ៤គឺ៖ សង្កាត់កំពង់លាវ ជើងទឹក បារាយណ៍ និងសង្កាត់តាកោ នៅក្នុងភូមិចំនួន ៩ បានចំនួន ៤០ខ្នងផ្ទះ ដែលមានអ្នកចូលរួមសរុបចំនួន ២០៩នាក់ ស្រី ៩០នាក់ បានបិទផុស្ទ័រ អស់ចំនួន ២០សន្លឹក និងបានចងបដាអំពីការកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ត្រឡាចចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះនៅឃុំឈូកស

នៅព្រឹកថ្ងៃពុធ ទី ០៨ ខែមេសាឆ្នាំ ២០២០ លោក អាំ សុគន្ធ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់ត្រឡាច រួមដំណើរដោយ លោក រ៉ន សោភ័ណ្ឌ សមាជិកគណៈកម្មាធិការអនុសាខា បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះនៅ ឃុំឈូកសចំនួន ៤ គ្រួសារ ។ក្នុងនោះផងដែរ លោកប្រធានគណៈកម្មាធិការអនុសាខា ក៏បានពាំនាំការសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងយកចិត្តទុកដាក់គិតគូពីសុខទុក្ខប្រជាពលរដ្ឋ និងបានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ (ច្រើន​ទៀត…)

កាកបាទក្រហមកម្ពុជាខេត្តកណ្តាលទទួលនូវអំណោយក្រុមហ៊ុនមហារដ្ឋា ត្រឹឌីង

នៅល្ងាចថ្ងៃអង្គារ ទី០៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល មានក្តីសោមនស្សរីករាយក្រៃលែងដែលបានទទួលនូវអំណោយមនុស្សធម៌ពីលោក អ៊ុក រដ្ឋា អគ្គនាយកក្រុមហ៊ុនមហារដ្ឋា ត្រឹឌីងនិងលោកស្រីនូវ ៖អង្ករចំនួន១០តោន ត្រីខកំប៉ុង ៣០កេស និងខ្ទឹមស ៦០០ គីឡូក្រាម​សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ-១៩នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។ឯកឧត្តមបាន​​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនដោយទឹកចិត្តជ្រះថ្លា (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ- ១៩ នៅក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល

នៅរសៀលថ្ងៃទី៧ ខែ មេសា ឆ្នាំ ២០២០ នេះដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានចាត់ឯកឧត្តម យុង គឹមហ៊ាន នាយកប្រតិបត្តិសាខា ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ- ១៩ នៅក្នុងភូមិ​ហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។សាខាខេត្តបានចែក​សាប៊ូ​ ដល់​ដៃ​ប្រជាពលរដ្ឋ​ចំនួន​ ៥០ដុំ​ និងបិទ​ផ្ទាំងរូបភាពស្តីពីលាងសម្អាតដៃនិងសាប៊ូ ផ្ទាំងធំ១០០ សន្លឹក នៅជញ្ជាំង​ផ្ទះ​​ប្រជាពលរដ្ឋ​ និងតូបលក់ឥវ៉ាន់ និងចែកផ្ទាំងរូប ភាពស្តី​ពី​វិធី​កាត់​បន្ថយ​ហានិភ័យ (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់លែង ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស

ថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០ លោក សំ ចាន់ថន​ ប្រធាកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកំពង់លែង បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស ធ្វើការណែនាំពួកគាត់អោយរស់នៅដាច់ដោយឡែករយ:ពេល14ថ្ងៃ ណែនាំពីវិធានការការពារ និងរួមគ្នាទប់ស្កាត់ការរីករាលដាល ជំងឺ-19 និងចុះពិនិត្យទីតាំងសម្រាប់ដាក់ឱ្យនៅដាច់ដោយឡែក នៅឃុំដារ ឃុំពោធិ៍ ឃុំសំរោងសែន និងឃុំស្វាយរំពារ ។ក្នុងនោះផងដែរ លោកសំ ចាន់ថន ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ឯឧត្តម ប្រធានគណៈកម្មាធិការសាខា និងជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងចុះសួរសុខទុកប្រជាពលរដ្ឋខ្វះខាតស្បៀងនៅក្រុងបាត់ដំបង

ព្រឹកថ្ងៃថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតប៊ុត គឹមស៊ាន ប្រធានគណៈកម្មា​ធិការ​សាខា កាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ចើញចុះសួរសុខទុកនិងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋខ្វះខាតស្បៀងចំនួន៤០គ្រួសារ រស់នៅសង្កាត់ចំនួន៤គឺសង្កាត់ទួលតាឯក សង្កាត់ អូចារ សង្កាត់ចំការសំរោង និងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម បានប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅរបស់សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះបន្តនាំយកអំណោយជាសម្ភារៈនិងថវិកាជូនអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងក្រចេះ

នៅថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២០ នេះ ឯកឧត្តម ធុន គ្រី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ នឹងសហការី បានបន្តនាំយកអំណោយជាសម្ភារៈនិងថវិកាប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងក្រចេះ ដើម្បីរៀបចំបែងចែកក្រុមការងារចុះសួរសុខទុក្ខបន្តដល់គ្រួសារចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសារងាយរងគ្រោះ សរុបចំនួន១១០គ្រួសារ ក្នុងសង្កាត់ទាំង៥ ក្នុងក្រុងក្រចេះ ខណៈពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដោយពួកគាត់ មិនសូវបានធ្វើដំណើរទៅណាមកណា ដើម្បីទប់ស្កាត់ការឆ្លង។ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានណែនាំ (ច្រើន​ទៀត…)

គ្រួសារងាយរងគ្រោះដោយអគ្គីភ័យនៅស្រុកទឹកផុសទទួលអំណោយមនុស្សធម៌

ព្រឹកថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ ២០២០ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកទឹកផុស បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅជូនប្រជាពលរដ្ឋដែលរងគ្រោះដោយភ្លើងឆេះផ្ទះមួយគ្រួសារ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ ម្ចាស់ផ្ទះឈ្មោះ ជា ចរិយា អាយុ ៣១ ឆ្នាំ រស់នៅក្នុងភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ។ក្នុងនោះផងដែរ មន្រ្តី អនុសាខាកាកបាទក្រហមកម្ពុជាស្រុកទឹកផុស ក៏បានពាំនាំការសួរសុខទុក្ខពីឯកឧត្តមប្រធានគណៈកម្មាធិការសាខា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបាន​ចូលរួម​សោកស្ដាយ​ (ច្រើន​ទៀត…)