• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត

ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅសង្កាត់ប៉ៃលិន និងអូរតាវ៉ៅ បានទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០ លោកស្រីពេញ ម៉ូយ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុងប៉ៃលិន សមាជិក សមាជិកា សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្រ្តីប្រតិបតិ្ត បាននាំយកគ្រឿងឧបភោគបរិភោគ ចុះសួរសុខទុក្ខប្រជាពលរដ្ឋមានជីវភាពខ្វះខាត ស្ថិតនៅសង្កាត់ប៉ៃលិន និងសង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន ចំនួន ៥ គ្រួសារ ។នាឱកាសនោះលោកស្រីប្រធានអនុសាខាក្រុង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ដែលជានិច្ចជាកាល លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខបងប្អូន (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងទទួលថវិកាពីសប្បុរសជនពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍

នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី០៧ ខែមេសា ឆ្នាំ២០២០ នេះ ឯកឧត្តមសន្តិបណ្ឌិត  សុខ  ផល   ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បាននាំយកថវិកាសប្បុរសជនពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សរុបចំនួនប្រាក់រៀល ៣៩,៣៥០,០០០រៀលនិងប្រាក់ដុល្លារ២០,៥៨០ដុល្លារជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ក្នុងឱកាសអបអរសាទរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ “ខ្ញុំ❤️សន្តិភាព និងកាកបាទក្រហមកម្ពុជា” ។ (ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធានការ ការពារជំងឺឆ្លងកូវីដ១៩ នៅស្រុកដំណាក់ចង្អើរ ខេត្តកែប

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមកែន សត្ថា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប បានដឹកនាំមន្រ្តីក្រុមប្រតិបត្តិសាខាកាកបាទក្រហម​ អនុសាខាស្រុកដំណាក់ចង្អើ អ្នកស្ម័គ្រចិត្តកាកាបាទក្រហម និងអាជ្ញាធរមូលដ្ឋាន បានចុះអប់រំផ្សព្វផ្សាយចាក់មេក្រូ  និងអប់រំផ្ទាល់ទៅតាមខ្នងផ្ទះ ស្តីពីវិធានការ ការពារជំងឺឆ្លងកូវីដ១៩ នៅទីប្រជុំជនផ្សារពងទឹក,ផ្សារបំបែកបួនភូមិចំការបី(ភ្នំវល្លិ) ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ សរុបមានចំនួន ៦៩គ្រួសារ មានមនុស្សសរុបចំនួន ២៦៧នាក់ ក្នុងនោះឯកឧត្តមប្រធានក៏បាន (ច្រើន​ទៀត…)

ប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងស្រុកជ័យសែន ទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២០ នេះឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ជនពិការ អ្នករស់នៅជាមួយមេរោគអេដស៍ សរុបចំនួន៥០ គ្រួសារ ក្នុងឃុំស្អាង ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។នៅក្នុងឱកាសនោះដែរឯកឧត្តម បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋជានិច្ច ” (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះនៅស្រុកពារាំងខេត្តព្រៃវែងបានទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០ លោក ហ៊ី ធួក ប្រធានគណៈកម្មាធិការអនុសាខាស្រុកពារាំង និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារទីទ័លក្រ ចំនួន ៣គ្រួសារ នៅភូមិកញ្ចំ(ខ) ឃុំកញ្ចំ ចំនួន២គ្រួសារ និងភូមិព្រែកចំប៉ា ឃុំមេសរប្រចាន់ ចំនួន១គ្រួសារ ចំណែកគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះ ១គ្រួសារ នៅភូមិយោត ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុកពារាំង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម ជា សុមេធី (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះនៅស្រុកកែវសីមា ខេត្តមណ្ឌលគីរីទទួលអំណោយមនុស្សធម៌

នារសៀលថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ​២០២០ ឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្តមណ្ឌលគីរី និងសហការី បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរាគ្មានទីពឹង រងគ្រោះដោយភ្លើងឆេះផ្ទះ​និងខ្យល់កន្រ្តាក់ សរុបចំនួន ៩៦គ្រួសារ មកពីភូមិចំនួន៨ ឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី​។​ក្នុងឱកាសនោះដែរ ឯកឧត្តម​អនុប្រធាន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែ (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះនៅឃុំកណ្ដោល ស្រុកបូទុមសាគរទទួលអំណោយមនុស្សធម៌

នៅថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០ លោកស្រី អ៊ិន សោភ័ណ្ឌ អនុប្រធានគណៈកម្មា ធិការអនុសាខា កក្រក ស្រុក បូទុមសាគរ និងសហការី បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ជូនគ្រឿងឧបភោគ បរិភោគ ដល់គ្រួសារចាស់ជរា ងាយរងគ្រោះចំនួន១០គ្រួសារស្ថិតនៅភូមិប្រលាន ឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង។នាឱកាសនោះ ក្រុមការងារបាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅស្រុករវៀងទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ២០២០ នេះឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង ជនពិការ សរុបចំនួន៥០គ្រួសារ និងបាននាំយកសម្ភារ និងថវិកាប្រគេនជូនព្រះសង្ឃនៅវត្តចំនួន ក្នុងស្រុករវៀង ខេត្តព្រះវិហារផងដែរ។នៅក្នុងឱកាសនោះដែរឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលសម្តេចតែងតែ (ច្រើន​ទៀត…)

ជនពិការ ២ រូបនៅខេត្តសៀមរាបទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្ត

នៅព្រឹកថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២០ នេះលោកជំទាវ សុខ ណារ៉ូ ពៅហេង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ព្រមទាំងរទេះជនពិការ ១គ្រឿងជូនដល់ជីដូន អ៊ឹម ចេង អាយុ៨៨ឆ្នាំ ពិការជើងឆ្វេង ដោយសារគ្រាប់មីន តាំងពីយូរមកហើយ ហើយនៅពេលនេះរទេះចាស់របស់ជីដូនបានខូចមិនអាចបន្តប្រើប្រាស់បានទៀតទេ ជីដូន អ៊ឹម ចេង មានទីលំនៅ នៅភូមិន្ទាយស្រី ឃុំខ្នាសណ្ដាយ ស្រុកបន្ទាយស្រី ។ (ច្រើន​ទៀត…)

អប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង

នៅថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២០ លោក ប្រាក់ វិចិត្រ ប្រធានគណៈកម្មាធិការអនុ សាខា កក្រក ស្រុកមណ្ឌលសីមា និងសហការី បានចុះអប់រំផ្សព្វផ្សាយផ្ទាល់ ពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅ នៅចំណុចមុខផ្សារចាំយាម ស្រុកមណ្ឌលសីមា ។នាឱកាសនោះ លោកប្រាក់ វិចិត្រ បានមានប្រសាសន៍ណែនាំបងប្អូនប្រជាពលរដ្ឋដែលមិនទាន់យល់ច្បាស់ និងមិនទាន់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោថ្មី ថានៅថ្ងៃសុក្រ​ ទី០១ ​ខែឧសភា ឆ្នាំ២០២០ នេះ​គឺជា​ពេលដែល ​កងកម្លាំង​នគរបាល​ចម្រុះ​បានចាប់ផ្តើម​ចុះរឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅទូទាំង​ប្រទេស​កម្ពុជា​។ ​ប៉ុន្តែ ​ការចាប់ផ្តើម​អនុវត្ត​ (ច្រើន​ទៀត…)