• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត

ប្រគល់អំណោយរបស់កាកបាទក្រហមកម្ពុជាជូនអនុសាខាកាកបាទក្រហមកម្ពុជាទាំង ៧ក្រុង/ស្រុក របស់ខេត្តកោះកុង

នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០នេះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ ឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារបន្តរបស់សាខាកក្រក ខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខាកក្រក ទាំង៧ក្រុង/ស្រុក នាយកសាខា ក្រុមប្រតិបត្តសាខា សរុបចំនួន ២៥នាក់ ស្រី០៥នាក់    និងប្រគល់អំណោយរបស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនតាមរយៈសាខា (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុ

នៅថ្ងៃអង្គារ៍ ទី២១ ខែមេសា ឆ្នាំ២០២០ នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានសុំឲ្យមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត សហការជាមួយមន្ទីរសុខាភិបាលខេត្ត ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដោយមានកំលាំងសរុប ១២នាក់ បន្តចុះអប់រំក្នុងក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។សាខាខេត្តបានប្រើប្រាស់ បដាសម្រាប់ចង Poster ខិត្តប័ណ្ណ ចាក់ផ្សាយតាមឃោសនាសព្ទ

(ច្រើន​ទៀត…)

ការប្រគល់អាល់កុល ម៉ាស់ និងស្រោមដៃជូនដល់អនុសាខាកាកបាទក្រហមខណ្ឌទាំង១៤

នាព្រឹកថ្ងៃអង្គារ ទី២១  ខែមេសា ឆ្នាំ២០២០នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំការងារ  និងប្រគល់អាល់កុល ម៉ាស់ និងស្រោមដៃ  ជាអំណោយរបស់ កាកបាទក្រហមកម្ពុជា  ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន  ជូនដល់អនុសាខាកាកបាទក្រហមខណ្ឌទាំង១៤  ក្រោមវត្តមានលោកជិន  ប៊ុនធឿន  នាយកប្រតិបត្តិសាខា  ។  មានវត្តមានចូលរួមក្នុងកិច្ចប្រជុំនាឱកាសនោះរួមមាន៖  លោក  លោកស្រី  ជានាយករង  ប្រធានគណៈកម្មាធិការអនុសាខា  មន្ត្រីប្រតិបត្តិសាខា  អនុសាខា  សរុបចំនួន ២០នាក់ ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុងទទួលថវិកាសមាជិកភាពឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត

សាខា កក្រក ខេត្តកោះកុង ៖​ ​នៅព្រឹកថ្ងៃច័ន្ទ ​ទី២០ ខែមេសា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហមកម្ពុជា​ខេត្តកោះកុង តំណាងដោយលោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា ទទួល​ថវិកា​សមាជិកភាព​ទ្រទ្រង់​ឆ្នាំ២០១៩ របស់​រដ្ឋបាលខេត្តកោះកុង ចំនួន ៦,៣២០,០០០រៀល (ប្រាំមួយលាន បីរយម្ភៃពាន់រៀលគត់) នៅ​ទីស្នាក់ការ​សាខា ។ក្រុមការងារតំណាងអោយរដ្ឋបាលខេត្តកោះកុង បាន​សម្តែង​​​ចំណាប់អារម្មណ៍​​ថា ដោយ​ពិនិត្យ​ឃើញ​អំពី​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណិ្ឌ​ត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហម

(ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅក្នុងភូមិរបោះខ្ទុម ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាស្រុកអង្គរជ័យ

សាខាកក្រកខេត្តកំពត ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែ មេសា ឆ្នាំ២០២០ នេះអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកអង្គរជ័យ ដឹកនាំដោយលោកកឹម បូណា ប្រធានកិត្តិយសអនុសាខា និងសហការី ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១៦គ្រួសារ រស់នៅក្នុងភូមិរបោះខ្ទុម ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ។នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការ

(ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្ទឹងសែនចុះសួរសុខទុក្ខជនពិការជួបការលំបាកនៅភូមិបល្ល័ង្គលិច សង្កាត់ ដំរីជាន់ខ្លា

នៅថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០នេះ លោក ជំទាវ លំគន្ធារី អនុប្រធានគណៈកម្មាធិការសាខា លោកស្រីនាយិកាសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនលោក ហេង លាង អាយុ៣០ឆ្នាំ ដែលជាជនពិការជួបការលំបាករស់នៅភូមិបល្ល័ង្គលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។នៅក្នុងឱកាសនោះ លោកជំទាវបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលឯកឧត្តមតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាជនរងគ្រោះ និងងាយរងគ្រោះជួបការលំបាកដោយមិនប្រកាន់វណ្ណៈ

(ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះនៅសង្កាត់រតនៈ

រសៀលថ្ងៃសុក្រ ទី១៧ខែមេសាឆ្នាំ២០២០ឯកឧត្តមឯក សំអូន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួនទៀតទៅចែកជូនដល់ប្រជាពលរដ្ឋ ចំនួន​២០ គ្រួសារដែលមានជីវភាពក្រីក្រខ្លាំងចាស់ជរាខ្វះទីពឹង ស្ត្រីមេម៉ាយកូនច្រើនរស់នៅឃុំសង្កាត់រតនៈក្រុងបាត់ដំបងខេត្តបាត់ដំបង។មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្ដមឯកសំអូនបានពាំនាំការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដោយផ្ដាំផ្ញើសាកជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក (ច្រើន​ទៀត…)

អនុសាខាកក្រកស្រុកស្រែអំបិលចុះសួរសុខទុក្ខគ្រួសារងាយរងគ្រោះ ស្ថិតនៅ ឃុំបឹងព្រាវ និងឃុំស្រែអំបិល

នៅថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០ លោកស្រី ទួន ហាទីម៉ា អនុប្រធានគណៈកម្មាធិការ អនុសាខាកក្រក ស្រុកស្រែអំបិល និងសហការី  បាននាំយកគ្រឿងឧបភោគបរិភោគ អញ្ជើញចុះសួរសុខទុក្ខ គ្រួសារងាយរងគ្រោះ ចាស់ជរា ចំនួន១៦៨ គ្រួសារ ស្ថិតនៅ ឃុំបឹងព្រាវ និងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។នាឱកាសនោះលោកស្រីអនុប្រធាន បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការលំបាក ដោយមិនប្រកាន់វណ្ណៈ

(ច្រើន​ទៀត…)

ប្រជាជនរងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកថ្មគោលទទួលអំណោយមនុស្សធម៌

ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ងី​សែត អនុប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង តំណាងឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខានិងសហការីបានដឹកនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួនទៀតទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន៥៧​គ្រួសារក្នុងនោះរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៣៧គ្រួសារនៅឃុំជ្រោយស្តៅ​និងប្រជាពលរដ្ឋចាស់ជរាខ្វះទីពឹង ស្ត្រីមេម៉ាយកូនច្រើននិងជនងាយរងគ្រោះចំនួន២០​គ្រួសារ​រស់នៅឃុំបឹងព្រីង ស្រុកថ្មគោល​ខេត្តបាត់ដំបង។​មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្ដម ងី សែត​ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ចុះសួរសុខទុក្ខគ្រូពេទ្យនៅមណ្ឌលសុខភាពស្អាងនិង ពិនិត្យការសាងសង់អាគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជ័យសែន

នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នេះឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ អនុប្រធានកិត្តិយសសាខា បានចុះសាកសុខទុក្ខគ្រូពេទ្យនៅមណ្ឌលសុខភាពស្អាង ពិនិត្យការសាងសង់អាគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក នឹងបន្តសួរសុខទុក្ខគ្រូពេទ្យនៅមណ្ឌលសុខភាពពើកក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ ។នៅក្នុងឱកាសនោះដែរឯកឧត្តមបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជាចំពោះបងប្អូនកងកម្លាំង និងក្រុមគ្រូពេទ្យដែលបានខិតខំបំពេញការងារ (ច្រើន​ទៀត…)