• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ទទួលអំណោយពីសប្បុរសជន

នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២១ មានរៀបចំពិធីប្រគល់ និងទទួលមូលនិធិពីសប្បុរសជន ក្រោមវត្តមានចូលរួមពីលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ពៅ សុភាព ហេរញ្ញឹក គណៈកម្មាធិការសាខា និងសមាជិក សមាជិការសាខា ។ មូលនិធិដែលទទួលបានពីអង្គភាពសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង តំណាងដោយលោក ងួន ស៊ីថា អនុប្រធានសាខា និងសហការី ចំនួន ៥ លានរៀល ព្រមទាំងការិយាល័យគយ និងរដ្ឋាករច្រកទ្វាព្រំដែន អន្តរជាតិបាវិត ១,០០០ ដុល្លារ ការិយាល័យគយ (ច្រើន​ទៀត…)

ពិធីទទួលអំណោយពីសប្បុរសជនរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

នាថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសហការី បានបន្តទទួលមូលនិធិមនុស្សធម៌ ពីលោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង និងសហការី រួមមាន ៖ អង្ក ៥០០ គ.ក្រ ទឹកសុទ្ធ ២០ កេស ទឹកត្រី ១០ យួរ ទឹកស៊ីអ៊ីវ ១០ យួរ មី ១២ កេស ម៉ាស ៥០ ប្រអប់ និងថវិកា ១ លាន រៀល ។ ក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា បានថ្លែងអំណរគុណការចំពោះវិភាគទានដ៍សប្បុរសពីលោក ជូ សុធី និងសហការី ព្រមទាំងឯកឧត្ដម លោកជំទាវ លោកឧកញ៉ា (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងទទួលអំណោយឧបត្ថម្ភពីសប្បុរសជន

នារសៀលថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ នៅទីស្នាក់ការសាខា លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង អញ្ជើញទទួលមូលនិធិ មនុស្សធម៌ពីលោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងសហការី រួមមាន ៖ អង្ក ៥០០ គ.ក្រ សាប៊ូ ២ កេស ទឹកត្រី ១០ យួរ ទឹកស៊ីអ៊ីវ ១០ យួរ មី ២០ កេស ម៉ាស ២០ ប្រអប់ និងថវិកា ១ លាន ២ សែនរៀល ដល់សាខាកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើក ទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ ក្រោមប្រធានបទ ” ទាំងអស់គ្នារួមជាមួយ កាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងទទួលថវិកា និងស្បៀងពីសប្បុរសជន

នាថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១ នៅទីស្នាក់ការសាខា កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវកិត្តិសង្គហបណ្ឌិត មែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកមូលនិធិរបស់សប្បុរសជន តាមរយៈលោកជំទាវ រួមមានអង្ករ ៦,១២៥ គ.ក្រ ថវិកា ២០,០០០ ដុល្លារ ប្រគល់ ជូនសាខាកាកបាទក្រហម កម្ពុជាខេត្តស្វាយរៀង ក្នុងឱកាស អបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយ កាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹង ជំងឺកូវីដ-១៩ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងទទួលអំណោយពីសប្បុរសជន

នាថ្ងៃពុធ ទី១២ ខែ ឧសភា ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានធ្វើពិធីប្រគល់ ទទួលមូលនិធិពីសប្បុរសជន  គឺលោក  លីវ ថោវ (Liv Thao) អ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ២០,០០០ ដុល្លារ (ម្ភៃពាន់ដុល្លារ) និង លោក សេង ប៊ុនណ្ណាត ប្រធានអង្គភាពអគ្គិសនីស្វាយរៀង ២,០០០ ដុល្លារ (ពីរពាន់ដុល្លារ)ក្នុងឱកាសអបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទ ក្រហម អឌ្ឍចន្ទ ក្រហម ៨ ឧសភា ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយ កាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រាខេត្តស្វាយរៀង ទទួលអំណោយពីសប្បុរសជន

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តម សេនីយ៍ ម៉ឹង សំផន រដ្ឋលខាធិការក្រសួងការពារជាតិ មានទឹកចិត្តចូលរួមចំណែកក្នុងវិស័យមនុស្សធម៌ ជាមួយ កាកបាទក្រហមកម្ពុជា បាននាំយកសម្ភារ និងថវិកាមួយចំនួន របស់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ទៅប្រគល់ដល់អនុសាខាកាកបាទក្រហមស្រុកចន្ទ្រា និងសាលាស្រុកចន្ទ្រាតាមរយៈប្រព័ន្ធvideo conference ។ ឯកឧត្តមបានមានប្រសាសន៍គាំទ្ររាល់សកម្មភាពមនុស្សធម៌ របស់សាខា អនុសាខា ជាពិសេសកាកបាទក្រហមកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយភាពត្រឹមត្រូវនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ក្នុងទីប្រជុំជន ផ្សារ និងប្រជាពលរដ្ឋ នៅខេត្តស្វាយរៀង

នៅថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២១ នេះឯកឧត្តម ម៉ែន វិបុល ប្រធាន គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានចាត់ឲ្យក្រុមប្រតិបត្តិសាសាខា បន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធី កាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ រស់នៅតាមទីប្រជុំជន តាមផ្លូវសាធារណៈ ត្រង់ចំណុចផ្សាជីភូ សង្កាត់ច្រកម្ទេស ក្រុងបាវិត ផ្សាមេសរថ្ងក ស្រុកចន្ទ្រា ដែលក្រុមការងារ បានផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋបានចំនួន ២៧០ នាក់ស្រី ១៣៥ នាក់ ។ ក្នុងគោលបំណង ដើម្បីចូលរួមផ្សព្វផ្សាយជូនដល់ បងប្អូន ប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្តីពីវិធានការ ការពារនិងរក្សាអនាម័យ ជាពិសេស (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ក្នុងក្រុងស្វាយរៀង

នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១ លោកជំទាវពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការ សាខា ដឹកនាំក្រុមការងារសាខាយុវជន និងអ្នកស្ម័គ្រចិត្ត ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ក្នុងក្រុងស្វាយរៀងត្រង់ចំណុចរង្វង់មូលផ្លូវហាយ វ៉េមុខមន្ទីរអប់រំខេត្ត នៅមុខវិទ្យាល័យស្វាយរៀង និងនៅភ្លើងស្តុបសួនតាឌី មានអ្នកចូលរួម សរុបចំនួន៥៥០នាក់ ស្រី ៣៧០ នាក់ ។  ក្នុងថ្ងៃនេះដែរក្រុមការងារសាខាបានចែកម៉ាស់ ខិត្តប័ណ្ណផ្សព្វផ្សាយពីវិធានការការពារខ្លួនពីកូវីដ-១៩ និយមន័យករណីសង្ស័យជំងឺកូវីដ-១៩ ចំនួន៧៥០បណ័្ណ របៀបលាងសម្អាតដៃជាមួយសាប៊ូ នឹងទឹក (ច្រើន​ទៀត…)

កម្មកររងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

ថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ៦:៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តដឹកកម្មករបើកបរក្នុងល្បឿនលឿនជែងគ្នាគ្មានការប្រុងប្រយ័ត្នបណ្តាលឲ្យក្រឡាប់ទៅម្ខាងថ្នល់ ស្ថិតនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បណ្តាលឲ្យកម្មកររបួស សរុបចំនួន ៥៨ នាក់ ធ្ងន់ ៧ នាក់ មធ្យម ៣ ស្រាល ៤៨ នាក់ ។ នៅថ្ងៃដដែលនោះដែរ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានដឹកនាំក្រុមការងារសាខានាំយកថវិកាមួយចំនួនចុះសួរសុខទុក្ខដល់កម្មករ កម្មការនីដែលកំពុងសម្រាក (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយសារអគ្គីភ័យ នៅស្រុកស្វាយជ្រំទទួលអំណោយពីកាកបាទក្រហមកម្ពុជា

បន្ទាប់ពីទទួលបានព័ត៌មានពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រំ ស្តីពីករណីគ្រោះអគ្គីភ័យ ដែលបានកើតឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យ២ គ្រួសារ គឺ៖ គឹម រិន ភេទស្រី អាយុ៧៣ ឆ្នាំ ឈ្មោះ ពៅ សាបុល ភេទស្រី អាយុ ៤៣ ឆ្នាំ នៅភូមិទួលច្រេស ឃុំចំបក់ស្រុកស្វាយជ្រំ (ច្រើន​ទៀត…)