• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

ពិធីទទួលថវិកាពីសប្បុរសជនរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង មានរៀបចំពិធីទទួលថវិកាពីសប្បុរសជន អបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ ក្រោមប្រធានបទ (ទាំងអស់គ្នា រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ) ក្រោមអធិបតីភាពលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសមាជិក សមាជិកា គណៈកម្មា ធិការសាខា មូលនិធិដែលបានប្រគល់ជូនសាខានាថ្ងៃនេះរួមមាន៖ ឯកឧត្តមបណ្តិត កែរ រដ្ឋា (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅស្រុកស្វាយជ្រំទទួលអំណោយមនុស្សធម៌

បន្ទាប់ពីទទួលបានព័ត៌មានពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រំស្តីពី ករណីប្រជាពលរដ្ឋរងគ្រោះមហន្តរាយ នៅថ្ងៃពុធ ទី៩ ខែមិថុនា ឆ្នាំ ២០២១ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសហការី បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងផ្តល់ជូនគ្រួសាររងគ្រោះដោយសារ ខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០២១ បណ្តាលឲ្យខូចខាតទាំងស្រុង របស់ឈ្មោះ កែវ សេង នៅភូមិ ទួលច្រេស ឃុំចំបក់ ស្រុកស្វាយជ្រំ ។ មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ដួង វណ្ណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ទទួលអំណោយមនុស្សធម៌ពីសប្បុរសជន

នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម សុខ រស់ អភិបាលរងខេត្ត ប្រគល់ម៉ាស់ចំនួន ៣០.០០០ ម៉ាស់ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ទទួលដោយលោកសរ វណ្ណា នាយកសាខា ដើម្បីប្រើប្រាស់ក្នុងវិស័យមនុស្សធម៌នៅពេលចុះអប់រំផ្សព្វផ្សាយទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ ១៩ នៅក្នុងខេត្ត ។  នៅថ្ងៃដរដែលនោះដែរនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងសហការី បានទទួលមូលនិធិ អបអរខួបទី ១៥៨ ទិវា ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងទទួលថវិកាពីសប្បុរសជន

នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នៅសាលាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានទទួលមូលនិធិពីសប្បុរសជន អបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ប្រធានបទ (ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ) ។ មូលនិធិដែលទទួលបានពីលោក ស៊ីញ ប៉ាវគ័រ អគ្គនាយកតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ថវិកាចំនួន ៦.០០០ ដុល្លារ ប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង តាមសេចក្តីប្រកាសព័ត៌មាន (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងនាំយកស្បៀងជូនស្រុកស្វាយជ្រំសម្រាប់បន្តចែកជូន ប្រជាជនងាយរងគ្រោះ

នៅថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រុំ លោកជំទាវ ដួង វណ្ណា អនុប្រធានក្រុមការងារចុះជួយស្រុកស្វាយជ្រុំ និងសហការី បាននាំយកអំណោយមនុស្សធម៏ប្រគល់ ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក សម្រាប់ត្រៀមបម្រុងឆ្លើយតបជួយប្រជាពលរដ្ឋនៅពេលមាន គ្រោះមហន្តរាយកើតឡើង ។ អំណោយទាំងអស់រួមមាន៖ អង្ករ ១.៥៧៥ គ.ក្រ មី ១០ កេស ត្រីខ ៥០ យួ ម៉ាស់ ២.៥០០ បន្ទះ ។ នៅក្នុងពិធីនេះលោកជំទាវ ដួង វណ្ណា បានមានប្រសាសន៍ផ្តាំផ្ញើដល់លោក ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រុំ (ច្រើន​ទៀត…)

ពិធីទទួលថវិកាពីសប្បុរសជនរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២១ មានរៀបចំពិធីប្រគល់ និងទទួលមូលនិធិពីសប្បុរសជន អបអរខួបទី ១៥៨ ទិវាពិភពលោកកាកបាទ ក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ប្រធានបទ (ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធ នឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ) ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធាន គណៈកម្មាធិការសាខា ព្រមទាំង សមាជិក សមាជិការសាខាជាច្រើនរូបទៀត ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ទទួលអំណោយពីសប្បុរសជន

នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២១ មានរៀបចំពិធីប្រគល់ និងទទួលមូលនិធិពីសប្បុរសជន ក្រោមវត្តមានចូលរួមពីលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ពៅ សុភាព ហេរញ្ញឹក គណៈកម្មាធិការសាខា និងសមាជិក សមាជិការសាខា ។ មូលនិធិដែលទទួលបានពីអង្គភាពសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង តំណាងដោយលោក ងួន ស៊ីថា អនុប្រធានសាខា និងសហការី ចំនួន ៥ លានរៀល ព្រមទាំងការិយាល័យគយ និងរដ្ឋាករច្រកទ្វាព្រំដែន អន្តរជាតិបាវិត ១,០០០ ដុល្លារ ការិយាល័យគយ (ច្រើន​ទៀត…)

ពិធីទទួលអំណោយពីសប្បុរសជនរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

នាថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសហការី បានបន្តទទួលមូលនិធិមនុស្សធម៌ ពីលោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង និងសហការី រួមមាន ៖ អង្ក ៥០០ គ.ក្រ ទឹកសុទ្ធ ២០ កេស ទឹកត្រី ១០ យួរ ទឹកស៊ីអ៊ីវ ១០ យួរ មី ១២ កេស ម៉ាស ៥០ ប្រអប់ និងថវិកា ១ លាន រៀល ។ ក្នុងឱកាសនោះលោកជំទាវ ដួង វណ្ណា បានថ្លែងអំណរគុណការចំពោះវិភាគទានដ៍សប្បុរសពីលោក ជូ សុធី និងសហការី ព្រមទាំងឯកឧត្ដម លោកជំទាវ លោកឧកញ៉ា (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងទទួលអំណោយឧបត្ថម្ភពីសប្បុរសជន

នារសៀលថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ នៅទីស្នាក់ការសាខា លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង អញ្ជើញទទួលមូលនិធិ មនុស្សធម៌ពីលោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងសហការី រួមមាន ៖ អង្ក ៥០០ គ.ក្រ សាប៊ូ ២ កេស ទឹកត្រី ១០ យួរ ទឹកស៊ីអ៊ីវ ១០ យួរ មី ២០ កេស ម៉ាស ២០ ប្រអប់ និងថវិកា ១ លាន ២ សែនរៀល ដល់សាខាកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបលើក ទី ១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២១ ក្រោមប្រធានបទ ” ទាំងអស់គ្នារួមជាមួយ កាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងទទួលថវិកា និងស្បៀងពីសប្បុរសជន

នាថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១ នៅទីស្នាក់ការសាខា កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវកិត្តិសង្គហបណ្ឌិត មែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកមូលនិធិរបស់សប្បុរសជន តាមរយៈលោកជំទាវ រួមមានអង្ករ ៦,១២៥ គ.ក្រ ថវិកា ២០,០០០ ដុល្លារ ប្រគល់ ជូនសាខាកាកបាទក្រហម កម្ពុជាខេត្តស្វាយរៀង ក្នុងឱកាស អបអរខួបទី ១៥៨ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយ កាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹង ជំងឺកូវីដ-១៩ (ច្រើន​ទៀត…)