• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

ពិធីចែកអំណោយមនុស្សធម៌ដល់ជនងាយរងគ្រោះ នៅក្នុងស្រុករំដួល ខេត្តស្វាយរៀង

សាខា កក្រក ខេត្តស្វាយរៀង៖នៅថ្ងៃអាទិត្យ ៧កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅសាលាស្រុករំដួល លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ជនងាយរងគ្រោះ (ចាស់ជរា ៤៣ គ្រួសារ ជនពិការ ៥ នាក់ និងគ្រួសារមានជីវភាពខ្វះខាត ៥៨ គ្រួសារ) សរុប ១០៦ គ្រួសារ មកពី ១០ ឃុំក្នុងស្រុករំដួល ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបន្តចុះអប់រំផ្សព្វផ្សាយអនុក្រឹត្យថ្មីស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពិការភាព

សាខា កក្រក ខេត្តស្វាយរៀង៖ ដើម្បីចូលរួមកាត់បន្ថយអត្រាស្លាប់ និងរបួសដោយសារ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅថ្ងៃ សៅរ៍ ៦កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោក សរ វណ្ណា នាយកសាខា ព្រមទាំងទីប្រឹក្សា និងយុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត លោកនាយក លោកគ្រូអ្នកគ្រូ នៃវិទ្យាល័យស្វាយរៀង បានបន្តចុះអប់រំផ្សព្វផ្សាយអនុក្រឹត្យថ្មីស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពិការភាព ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ របួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍ (ច្រើន​ទៀត…)

សកម្មភាពចុះផ្សព្វផ្សាយអនុក្រឹត្យថ្មីស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពិការភាពនៅខេត្តស្វាយរៀង

សាខា កក្រក ខេត្តស្វាយរៀង៖ នៅថ្ងៃ សុក្រ ៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០ គម្រោងសុវត្ថិភាពចរាចរណ៍ និងពិការភាព ដែលគាំទ្រដោយអង្គការ Light for the world មន្ត្រីប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះអប់រំផ្សព្វផ្សាយអនុក្រឹត្យថ្មីស្តីពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពិការភាព ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ របួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ការចុះអប់រំផ្សព្វផ្សាយក្នុងគោលបំណងក្រើនលំឮកដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ គ្រប់មធ្យោយបាយធ្វើដំណើរ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្ត ទទួលអំណោយមនុស្សធម៌ ពីព្រះបណ្ណមុនីតីសុបុណ្យ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តស្វាយរៀង

នាថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ព្រមទាំង ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការ នៃគណៈកម្មាធិការសាខា បានទទួលអំណោយមនុស្សធម៌ ពីព្រះបណ្ណមុនី តី សុបុណ្យ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណ គណៈធម្មយុត្តិកនិកាយខេត្តស្វាយរៀង ព្រមទាំងព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការវត្តព្រះពុទ្ធស្វាយរៀង បាននាំយកបច្ច័យ និងទេយ្យទាន រួមមានអង្ករចំនួន ១.០០០ គ.ក្រ មី ៣០ កេស ទឹកត្រី ២០ យួរ

(ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ។

នាព្រឹកថ្ងៃ ពុធ  ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២០ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ២៨ គ្រួសារលើទំនប់ខាងលិចរង្វង់មូលនាគបាញ់ទឹកស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀងក្រុងស្វាយរៀង ក្នុងពិធីនោះដែរក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានសហការជាមួយសាខា ចុះអប់រំអំពីការការពារជម្ងឺឆ្លងនានា (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ផ្តល់អំណោយមនុស្សធម៌ដល់ជនងាយរងគ្រោះ នៅសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង

នៅថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០២០ ឯកឧត្តម ជុក មុន្នី គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រី ជាប្រធាន អនុប្រធានកិត្តិយសអនុសាខាក្រុងស្វាយរៀង និងសហការី បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចែកអំណោយមនុស្សធម៌ របស់អនុសាខា ជូនដល់ជនងាយរងគ្រោះ ៥ គ្រួសារ នៅសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។ ក្នុងឱកាសនោះឯកឧត្តម ជុក មុន្នី បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងទទួលអំណោយសប្បុរសធម៌ពីសប្បុរសជន

នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២០ នេះ ក្រុមការងារសាខាកាកបាទក្រហម កម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយ លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី បានទទួលអំណោយសប្បុរសធម៌ពីលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងជាអនុប្រធានកិត្តិយសសាខា និងសហការី នូវអង្ករចំនួន ២០០ គ.ក្រ មី ១០ កេស ត្រីខ ៣ យួ ទឹកសុទ្ធ ១០ កេស ទឹកក្រូច ១០ កេស និងថវិកា ១,០០០,០០០ រៀល (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រៀបចំពិធីចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍លើកទី ២៦

សាខា កក្រក ខេត្តស្វាយរៀង៖ នៅថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានធ្វើពិធីចេញលទ្ធផលឆ្នោតវត្ថុអនុស្សាវរីយ៍លើកទី ២៦ ក្នុងគោលបំណងដើម្បីរកនូវប្រភពធនធានសម្រាប់ទ្រទ្រង់នូវសកម្មភាពមនុស្សធម៌សម្រាប់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងដើម្បីផ្សងសំណាងត្រូវរង្វាន់បានតាមរយៈការជាវសន្លឹកឆ្នោត ។ ពេលនៃការលក់សន្លឹកឆ្នោតមានរយៈពេល ៣០ ថ្ងៃតាមការបែងចែកទៅតាម ស្រុក ក្រុង ។ ពិធីនេះបានការអញ្ជើញចូលរួម (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ស្ថិតក្នុងឃុំពងទឹក ស្រុករំដួល ខេត្តស្វាយរៀង

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយអនុសាខាស្រុករំដួលនិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមភូមិ/ឃុំ បន្តចុះធ្វើការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ និងបង្ហាញពីរបៀបលាងដៃឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាលដោយប្រដាប់បំពងសម្លេងតាមម៉ូតូ ។ ក្រោមការឧបត្ថម្ភថវិកា ដោយសហព័ន្ធអន្តជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម (IFRC) ដល់ប្រជាពលរដ្ឋចំនួន ៦៧ គ្រួសារស្មើនឹង (ច្រើន​ទៀត…)

បិទវគ្គបណ្តុះបណ្តាលស្តីពី “ការពារជីវិត និងពិការភាព ពីគ្រោះថ្នាក់ចរាចរណ៍” នៅខេត្តស្វាយរៀង

នៅថ្ងៃ អាទិត្យ ១១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល អ្នកស្ម័គ្រចិត្តស្តីពី “ការពារជីវិត និងពិការភាព ពីគ្រោះថ្នាក់ចរាចរណ៍” ស្ថិតក្រោមអធិបតីភាព លោក សរ វណ្ណា នាយកសាខា លោក រឿត សុខុន ប្រធានការិយាល័យអភិវឌ្ឍន៍ នៃនាយកដ្ឋានធនធានមនុស្ស កាកបាទក្រហមកម្ពុជា លោកស្រី លុយ កូឡាប មន្ត្រីទទួលបន្ទុកគម្រោងសុវត្ថិភាពចរាចរណ៍ រួមបញ្ចូលពិការភាព កាកបាទក្រហមកម្ពុជា ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ២ ថ្ងៃ (ច្រើន​ទៀត…)