• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារមេរោគអេដស៍ / ជំងឺអេដស៍ នៅស្រុកចន្ទ្រា

សាខា កក្រក ខេត្តស្វាយរៀង៖ នៅថ្ងៃ សុក្រ ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១ ខែ មករាឆ្នាំ២០២១ នេះ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀងនិងសហការី បានបន្តជួបសំណេះសំណាល សួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារមេរោគអេដស៍ / ជំងឺអេដស៍ ចំនួន ១១ គ្រួសារ មកពី ៤ ឃុំ ក្នុងចន្ទ្រា ដែលពិធីនេះប្រារព្វធ្វើនៅអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា។ (ច្រើន​ទៀត…)

អ្នករស់នៅជាមួយ មេរោគអេដស៍ ជំងឺអេដស៍ និង កុមារកំព្រាដោយសារមេរោគអេដស៍ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

សាខាកក្រកខេត្តស្វាយរៀង៖ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានរៀបចំប្រារព្ធធ្វើពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌ដល់អ្នករស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ និង កុមារកំព្រាដោយសារមេរោគអេដស៍ នៅក្នុងកម្រិត ក្រ១ មកពី៩ ឃុំ ក្នុងស្រុកកំពង់រោទិ៍ ចំនួន២៩ គ្រួសារ ។ ពិធីនេះប្រារព្វធ្វើនៅ សាលាស្រុក កំពង់រោទិ៍ ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងនាមគណៈកម្មាធិការសាខា ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងនាំយកអំណោយមនុស្សធម៌របស់គម្រោងសុវត្ថិភាពចរាចរណ៍ជូនអ្នកស័គ្រចិត្តជាជនពិការ ស្រុកស្វាយជ្រំ និងក្រុងស្វាយរៀង

នាព្រឹកថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០ លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា និងសហការីបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់គម្រោងសុវត្ថិភាពចរាចរណ៍ (light for the world)តាមរយៈសាខា កាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនអ្នកស័គ្រចិត្តកាកបាទក្រហមកម្ពុជាចំនួន១០នាក់ ដែលពួកគាត់សុទ្ធតែជាជនពិការ នៅឃុំបាសាក់ ស្រុកស្វាយជ្រំ៥ គ្រួសារ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង៥ គ្រួសារ ។ (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត សួរសុខទុក្ខគ្រួសារងាយរងគ្រោះនៅសង្កាត់អង្គុញ និងបាវិត

សាខា កក្រក ខេត្តស្វាយរៀង៖ នៅ ថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២០ លោកស្រី សូ សយ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌របស់អនុសាខា ផ្តល់ជូនដល់ជនងាយរងគ្រោះ (ចាស់ជរា គ្រួសារមានជីវភាពខ្វះខាត និង គ្រួសារ មានជំងឺប្រចាំកាយ) ក្នុងក្រុងបាវិត មកពីសង្កាត់បាវិត ២០ គ្រួសារ និងសង្កាត់ ព្រៃអង្គុញ ២០ គ្រួសារ សរុបចំនួន ៤០ គ្រួសារ ។ ក្នុងការចុះសំណេះសំណាល នេះ លោកស្រី សូ សយ បានថ្លែងថា ទោះបីជំងឺឆ្លងកូវីដ ១៩ មានការរីរាលដាល (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅស្រុកស្វាយទាប ទទួលអំណោយមនុស្សធម៌

សាខា កក្រក ខេត្តស្វាយរៀង៖ នៅថ្ងៃពុធ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងសហការី និងនិមន្តចូលរួមពីព្រះគ្រូចៅអធិការទាំង ៧ វត្ត ក្នុងស្រុកស្វាយទាប បាននាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខ និងផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ២៣ ខ្នង ក្នុងនោះខូចខាតទាំងស្រុងចំនួន ៤ ខ្នង មធ្យមចំនួន ៨ ខ្នង ស្រាលចំនួន ១១ ខ្នង ក្នុងស្រុកស្វាយទាប នៅឃុំប្រសូត្រ និងឃុំកណ្តៀងរាយ ។ (ច្រើន​ទៀត…)

ពិធីប្រគល់ទេយ្យទានរបស់ព្រះមេគុណខេត្តជូនសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

សាខាកក្រកខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំងសមាជិក សមាជិកានៃគណៈកម្មាធិការសាខាបានទទួលអំណោយមនុស្សធម៌ពីព្រះសុទ្ធិញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តយស ព្រះមេគណខេត្ត និងព្រះតេជគុណ ព្រះអនុគណក្រុង ស្រុកទាំង ៨ បាននាំយកនូវមូលនិធិ រួមមានថវិកា ៣,១០០,០០០ រៀល អង្ករចំនួន១,១០០ គ.ក្រ និងសម្ភារប្រើប្រាស់ចម្រុះ១៤ មុខ (ច្រើន​ទៀត…)

សកម្មភាពពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការធ្វើចំណាកស្រុកដោយសុវត្ថិភាពនៅស្រុករំដួល ខេត្តស្វាយរៀង

ថ្ងៃសុក្រ ១១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានបន្តចុះអប់រំផ្សព្វផ្សាយពីវិធានការការពារឆ្លងជំងឺកូវីដ ១៩ ព្រមទាំងផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការធ្វើចំណាកស្រុកដោយសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ ទីសាធារណៈ ទីប្រជុំជន តាមផ្សា និងតាមខ្នងផ្ទះ មានការ ចាក់ជាសារ អំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសារអប់រំរបស់ក្រសួងសុខាភិបាល តាមរថយន្ត និង ក្រុមការងារសាខា (ច្រើន​ទៀត…)

យុទ្ធនាការ អប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ កូវីដ ១៩នៅខេត្តស្វាយរៀង

សាខាកក្រកខេត្តស្វាយរៀង ៖ ថ្ងៃព្រហស្បតិ៍ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្វាយរៀង បានចាត់ឲ្យក្រុមប្រតិបត្តិសាខា ចុះអប់រំផ្សព្វផ្សាយពីវិធានការការពារឆ្លងជំងឺកូវីដ ១៩ ជូនដល់ បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ ទីសាធារណៈ ទីប្រជុំជននិងតាមខ្នងផ្ទះ មានការចាក់ជាសារអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសារអប់រំរបស់ ក្រសួងសុខាភិបាល តាមរថយន្ត និងក្រុមការងារ សាខាចុះអប់រំប្រជាពលរដ្ឋ

(ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយអគ្គិភ័យទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

សាខា កក្រក ខេត្តស្វាយរៀង៖បន្ទាប់ពីទទួលបានព័ត៌មានពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយេជ្រំ ស្តីពីករណីគ្រោះអគ្គីភ័យនៅថ្ងៃអង្គារ ១រោច ខែមគសិរ ឆ្នាំជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានចាត់ឲ្យក្រុមការងារសាខា ដឹកនាំដោយលោកជំទាវពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខានិងសហការីបាននាំយកអំណោយមនុស្សធម៌របស់សាខាចុះសួរសុខទុក្ខ និងផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យ១គ្រួសារ ឈ្មោះតូច សាមួន រស់នៅភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រំ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ទទួលទេយ្យទានពីព្រះអនុគណស្រុរមាសហែក

សាខា កក្រក ខេត្តស្វាយរៀង៖ នៅថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាសហែក ព្រះតេជគុណ រស់ ឌី ព្រះរាជាគណថ្នាក់កិត្តិយសព្រះបាឡាត់គណខេត្តស្វាយរៀង ព្រះអនុគណស្រុករមាសហែក និងជាព្រះគ្រូចៅអធិការវត្តចន្ត្រី រួមជាមួយមន្ត្រីសង្ឃ គ្រូអាចារ្យ គណៈកម្មការវត្តទាំង ៥២ ក្នុងស្រុករមាសហែក មានព្រះទ័យចូលរួមចំណែកក្នុងវិស័យមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជាបានយកបច្ច័យ ទេយ្យទានមួយចំនួនរួមាន៖ អង្ករ ១០០៣ គ.ក្រ ថវិកា ១,០០០,០០០ រៀល (ច្រើន​ទៀត…)