• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

គ្រួសារងាយរងគ្រោះបំផុតនៅក្រុងស្វាយរៀងទទួលអំណោយមនុស្សធម៌

រសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាក្រុងស្វាយរៀងដឹកនាំដោយលោក ណុប ចំរើន ប្រធានកិត្តិយសអនុសាខាក្រុង និងសហការី បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់គ្រួសារ ដែលងាយរងគ្រោះចំនួន៥ គ្រួសារ នៅសង្កាត់ពោធិតាហោ១គ្រួសារ សង្កាត់ចេក ២ គ្រួសារ សង្កាត់ស្វាយតឿ ២ គ្រួសារ ។នៅក្នុងឱកាសនោះដែរលោកណុប ចំរើនបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែង តែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ពោលគឺទីណាមានការលំបាក (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសារងាយរងគ្រោះ នៅភូមិអង្គស្វាយ ឃុំប្រសូត្រ

នៅថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ ២០២០ លោក ជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងនិងសហការីបាននាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសារ ងាយរងគ្រោះ(ចាស់ជារា និងស្ត្រីមេម៉ាយ)ចំនួន១១ គ្រួសារ នៅភូមិអង្គស្វាយ ឃុំប្រសូត្រ ស្រុកស្វាយទាប ។ក្នុងឱកាសនោះ លោកជំទាវ ដួង វណ្ណា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែគិតគូរ យកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនងាយរងគ្រោះ (ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីការត្រៀមបង្ការ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ កូវីដ១៩ នៅខេត្តស្វាយរៀង

នៅថ្ងៃសៅរ៍ ៥ កើត ខែចេត្រ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារសាខា យុវជន និងអ្នកស្ម័គ្រចិត្ត បានធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ ១៩ ចំនួន ៣ ឃុំ ក្នុងស្រុករមាសហែក គឺឃុំដូង អណ្តូងពោធិ៍ និងឃុំអង្គប្រស្រែ ដើម្បីផ្សព្វផ្សាយបន្ត ដល់ប្រជាពលរដ្ឋ និងបងប្អូនដែលចំណាកស្រុកទើបត្រឡប់មកពីធ្វើការនៅក្រៅប្រទេស (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតនៅភូមិថ្នាញ

នៅរសៀលថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២០ លោកស្រី សូ សយ  ប្រធានគណៈកម្មាធិការអនុសាខាក្រុង បាននាំយកអំណោយមនុស្សធម៌របស់អនុសាខាក្រុង ចុះសួរសុខទុក្ខ និងផ្តល់ជូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ចំនួន ៦ គ្រួសារ នៅភូមិថ្នាញ សង្កាត់បាទី ១ គ្រួសារ និងនៅសង្កាត់ច្រកម្ទេស  ៥ គ្រួសារ  ។ក្នុងឱកាសនោះ លោកស្រី សូ សយ បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ដល់ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ហើយជានិច្ចជាកាល ឯកឧត្តម តែងតែគិតគូ (ច្រើន​ទៀត…)

ពិធីបំពាក់កន្សែងដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យចំណេះទូទៅ បច្ចេកទេសបាវិត

នៅព្រឹកថ្ងៃពុធ ទី១១ ខែ មីនា ឆ្នាំ ២០២០ នេះ មានរៀបចំពិធីបំពាក់កន្សែងដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យចំណេះទូទៅ បច្ចេកទេសបាវិត ចំនួន ២៧ នាក់ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចន្ទ្រា ២៨ សរុប ៥៥ នាក់ ស្រី ២៧ នាក់ បន្ទាប់ពីសាខាបានជ្រើសរើស និងបណ្តុះបណ្តាលរួច ។ ពិធីនេះបានការអញ្ជើញ​​ចូលរួមពីលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា ព្រមទាំងលោកជំទាវ លោក លោស្រី មន្រ្តីសាខា អនុសាខា លោកគ្រូ អ្នកគ្រូ យុវជនជាច្រើនរូបទៀត ។ បន្ទាប់ពីលោក លឹម សៀងហេង ប្រធានកិត្តិយសអនុសាខាក្រុងមានមតិស្វាគមន៍រួចមក លោកជំទាវ ដួង វណ្ណា (ច្រើន​ទៀត…)

ពិធីបំពាក់កន្សែងដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យស្វាយជ្រំ

នៅព្រឹកថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកុមុ្ភៈ ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានរៀបចំពិធីបំពាក់កន្សែងដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យស្វាយជ្រំ ចំនួន ៣៥ នាក់(ថ្មី ២៧ នាក់) វិទ្យាល័យពោធិ៍ធំ ២៧ នាក់ សរុប ៦២ នាក់ ស្រី ២៩ នាក់ បន្ទាប់ពីសាខាបានជ្រើស​រើស និងបណ្តុះបណ្តាលរួច ។ ដែលពិធីនេះប្រារព្វធ្វើ នៅក្នុងសាលប្រជុំនៃសាលាស្រុកស្វាយជ្រំ ក្រោមអធិបតីភាពលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា ។មានប្រសាសន៍នាឱកាសនោះ លោកជំទាវ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចុះសួរសុខទុក្ខ គ្រួសារដែលរងគ្រោះដោយសារអគ្គីភ័យ

ក្រោយពីទទួលបានព័ត៌មានពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់រោទិ៍ ស្តីពីករណីគ្រោះអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅថ្ងៃអង្គារ ទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចាត់ឲ្យក្រុមការងារសាខា ដឹកនាំដោយលោក សរ វណ្ណា នាយកសាខា នាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនគ្រួសារដែលរងគ្រោះដោយសារអគ្គី​ភ័យឆេះផ្ទះលក់គ្រឿងទេសខូចខាតទាំងស្រុងរួមនឹងសម្ភារ និងបណ្តាលឲ្យរបួសមនុស្ស ២ នាក់រងរបួស(ធ្ងន់ម្នាក់) (ច្រើន​ទៀត…)

ពិធីប្រកាសសេចក្តីសម្រេចទទួលស្គាល់សមាសភាពគណៈកិត្តិយសអនុសាខាក្រុងបាវិត

សាខាកក្រកខេត្តស្វាយរៀង៖នៅរសៀលថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០ នៅសាលាក្រុង លោកជំទាវ ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញជាគណៈអធិបតីក្នុងពីធីប្រកាសសេចក្តីសម្រេចទទួលស្គាល់សមាសភាពគណៈកិត្តិយសអនុសាខាក្រុងបាវិតចំនួន ៨ នាក់ គណៈកម្មាធិការអនុសាខា ចំនួន ១១ នាក់ និងក្រុមកាកបាទក្រហមសង្កាត់ចំនួន ៣១ នាក់ សរុប ៥០នាក់ ស្រី ៨ នាក់ មកពី ៨ សង្កាត់ ។
បន្ទាប់ពីលោក សរ វណ្ណានាយកសាខា អាននូវសេចក្តីសម្រេចទទួលស្គាល់ (ច្រើន​ទៀត…)