• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រាខេត្តស្វាយរៀង ទទួលអំណោយពីសប្បុរសជន

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមនាយឧត្តម សេនីយ៍ ម៉ឹង សំផន រដ្ឋលខាធិការក្រសួងការពារជាតិ មានទឹកចិត្តចូលរួមចំណែកក្នុងវិស័យមនុស្សធម៌ ជាមួយ កាកបាទក្រហមកម្ពុជា បាននាំយកសម្ភារ និងថវិកាមួយចំនួន របស់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ទៅប្រគល់ដល់អនុសាខាកាកបាទក្រហមស្រុកចន្ទ្រា និងសាលាស្រុកចន្ទ្រាតាមរយៈប្រព័ន្ធvideo conference ។ ឯកឧត្តមបានមានប្រសាសន៍គាំទ្ររាល់សកម្មភាពមនុស្សធម៌ របស់សាខា អនុសាខា ជាពិសេសកាកបាទក្រហមកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយភាពត្រឹមត្រូវនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងការការពារការរាតត្បាតជំងឺកូវីដ ១៩ ក្នុងទីប្រជុំជន ផ្សារ និងប្រជាពលរដ្ឋ នៅខេត្តស្វាយរៀង

នៅថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២១ នេះឯកឧត្តម ម៉ែន វិបុល ប្រធាន គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានចាត់ឲ្យក្រុមប្រតិបត្តិសាសាខា បន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធី កាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ រស់នៅតាមទីប្រជុំជន តាមផ្លូវសាធារណៈ ត្រង់ចំណុចផ្សាជីភូ សង្កាត់ច្រកម្ទេស ក្រុងបាវិត ផ្សាមេសរថ្ងក ស្រុកចន្ទ្រា ដែលក្រុមការងារ បានផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋបានចំនួន ២៧០ នាក់ស្រី ១៣៥ នាក់ ។ ក្នុងគោលបំណង ដើម្បីចូលរួមផ្សព្វផ្សាយជូនដល់ បងប្អូន ប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្តីពីវិធានការ ការពារនិងរក្សាអនាម័យ ជាពិសេស (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ក្នុងក្រុងស្វាយរៀង

នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែមីនា ឆ្នាំ២០២១ លោកជំទាវពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការ សាខា ដឹកនាំក្រុមការងារសាខាយុវជន និងអ្នកស្ម័គ្រចិត្ត ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ក្នុងក្រុងស្វាយរៀងត្រង់ចំណុចរង្វង់មូលផ្លូវហាយ វ៉េមុខមន្ទីរអប់រំខេត្ត នៅមុខវិទ្យាល័យស្វាយរៀង និងនៅភ្លើងស្តុបសួនតាឌី មានអ្នកចូលរួម សរុបចំនួន៥៥០នាក់ ស្រី ៣៧០ នាក់ ។  ក្នុងថ្ងៃនេះដែរក្រុមការងារសាខាបានចែកម៉ាស់ ខិត្តប័ណ្ណផ្សព្វផ្សាយពីវិធានការការពារខ្លួនពីកូវីដ-១៩ និយមន័យករណីសង្ស័យជំងឺកូវីដ-១៩ ចំនួន៧៥០បណ័្ណ របៀបលាងសម្អាតដៃជាមួយសាប៊ូ នឹងទឹក (ច្រើន​ទៀត…)

កម្មកររងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

ថ្ងៃសុក្រ ទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ៦:៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តដឹកកម្មករបើកបរក្នុងល្បឿនលឿនជែងគ្នាគ្មានការប្រុងប្រយ័ត្នបណ្តាលឲ្យក្រឡាប់ទៅម្ខាងថ្នល់ ស្ថិតនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បណ្តាលឲ្យកម្មកររបួស សរុបចំនួន ៥៨ នាក់ ធ្ងន់ ៧ នាក់ មធ្យម ៣ ស្រាល ៤៨ នាក់ ។ នៅថ្ងៃដដែលនោះដែរ ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានដឹកនាំក្រុមការងារសាខានាំយកថវិកាមួយចំនួនចុះសួរសុខទុក្ខដល់កម្មករ កម្មការនីដែលកំពុងសម្រាក (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយសារអគ្គីភ័យ នៅស្រុកស្វាយជ្រំទទួលអំណោយពីកាកបាទក្រហមកម្ពុជា

បន្ទាប់ពីទទួលបានព័ត៌មានពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្វាយជ្រំ ស្តីពីករណីគ្រោះអគ្គីភ័យ ដែលបានកើតឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងផ្តល់ជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យ២ គ្រួសារ គឺ៖ គឹម រិន ភេទស្រី អាយុ៧៣ ឆ្នាំ ឈ្មោះ ពៅ សាបុល ភេទស្រី អាយុ ៤៣ ឆ្នាំ នៅភូមិទួលច្រេស ឃុំចំបក់ស្រុកស្វាយជ្រំ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងប្រារព្វទិវាជាតិសុខភាពមាតា ទារក និងកុមារ

នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១ ក្រុមការងារឥស្សជនឆ្នើមថ្នាក់ខេត្ត ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅភិរុណ អនុប្រធានអចិន្ត្រៃគណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ព្រមទាំង សមាជិក សមាជិការគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា បានប្រារព្វពិធី ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២១ ដើម្បីផ្សព្វផ្សាយសាលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងចុះសួរសុខទុក្ខ នាំយកកញ្ចប់ឃីត មាតា ទារក (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោករបស់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

នៅព្រឹកថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២១ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា និងមន្ត្រីអមដំណើរបានចូលរួមអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្ស និស្សិត អាជីវករ និងសាធារណៈជន ឲ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ រាល់ពេលធ្វើដំណើរ បើកបរចេះអធ្យាស្រ័យគ្នា មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបើកបរលើសល្បឿនកំណត់ ដើម្បីឈានទៅដល់ការកាត់បន្ថយអត្រាពិការស្លាប់ និងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ ក្នុងយុទ្ធនាការនេះមានចែកជូននូវឯកសារពាក់ព័ន្ធ ខិតបណ្ណ័នានា ទាក់ទងនឹងច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោក (ច្រើន​ទៀត…)

ប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ ២០២០ និងទិសដៅអនុវត្តឆ្នាំ ២០២១ របស់ខេត្តស្វាយរៀង

នៅថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០២០ និងទិសដៅអនុវត្តឆ្នាំ ២០២១ ក្រោមវត្តមានឯកឧត្តម ម៉ែន វិបុល  ប្រធានគណៈកម្មាធិការសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការ សាខា ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិក សមាជិកាគណៈកម្មាធិការសាខា លោក លោកស្រី ប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខាក្រុង ស្រុកទាំង ៨ ក្រុមប្រតិបត្តិសាខាសរុបចំនួន២៦ នាក់ ។ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកស្វាយទាប និងក្រុងស្វាយរៀង ទទួលអំណោយមនុស្សធម៌

សាខា កក្រក ខេត្តស្វាយរៀង៖ នៅថ្ងៃចន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានរៀបចំប្រារព្ធធ្វើពិធីសំណេះសំណាល និងចែក អំណោយ មនុស្សធម៌ដល់ អ្នករស់នៅជាមួយ មេរោគអេដស៍ ជំងឺអេដស៍ និង កុមារកំព្រាដោយសារមេរោគអេដស៍ នៅក្នុងកម្រិត ក្រ១ មកពី ៧ ឃុំ ក្នុងស្រុកស្វាយទាប ចំនួន ២២ គ្រួសារ និង ៦ សង្កាត់ក្នុង ក្រុងស្វាយរៀង និងបុគ្គលិកបណ្តាញចំនួន ២០ គ្រួសារ សរុបចំនួន ៤២ គ្រួសារ ។ ក្នុងគោលបំណងដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារមេរោគអេដស៍ / ជំងឺអេដស៍ នៅស្រុកចន្ទ្រា

សាខា កក្រក ខេត្តស្វាយរៀង៖ នៅថ្ងៃ សុក្រ ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១ ខែ មករាឆ្នាំ២០២១ នេះ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀងនិងសហការី បានបន្តជួបសំណេះសំណាល សួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារមេរោគអេដស៍ / ជំងឺអេដស៍ ចំនួន ១១ គ្រួសារ មកពី ៤ ឃុំ ក្នុងចន្ទ្រា ដែលពិធីនេះប្រារព្វធ្វើនៅអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា។ (ច្រើន​ទៀត…)