• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីការការពារខ្លួនពីជំងឺកូវីដ១៩ ជំងឺគ្រុនឈាម គ្រុនឈីកនៅខេត្តស្ទឹងត្រែង

នៅថ្ងៃ​ទី១៩​ ខែសីហា ឆ្នាំ ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ម៉ុម​ សារឿន​ ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យក្រុម​ប្រតិបត្តិ​សាខា ដឹក​នាំ​យុវជន​ស្ម័គ្រ​ចិត្ត​កាកបាទក្រហម​កម្ពុជា​ និង​អ្នក​ស្ម័គ្រ​ចិត្ត​ភូមិ​ សរុប​​ចំនួន១៥​នាក់​ បែង​ចែក​ជា​២ទី​តាំង​ផ្សេង​ៗពី​គ្នា​ ​ ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ​ និង​បិទ​ផុសស្ទ័រ​អប់រំ​ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ​១៩​ ដោយ​ក្រុម​នីមួយៗ​ចុះ​បំពេញ​សកម្មភាព​ផ្សេង​គ្នា​ដូច​ខាង​ក្រោម​​៖ ១-ដឹក​នាំ​ដោយ​ផ្ទាល់​ លោក​ សាយ​ព្រលឹង​ នាយក​ប្រតិបត្តិ​សាខា​ ចុះអប់​រំ​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​ នៅ​ភូមិ​ខ្សាច់​ថ្មី​ ឃុំតាឡាត​ ស្រុក​សេសាន​

(ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ និងជំងឺគ្រុនឈីក (CHIK) នៅ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

នៅថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោលស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ម៉ុម​ សារឿន​ ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យក្រុម​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ និង​មាន​ការចូលរួមពីអ្នក​ស្ម័គ្រ​ចិត្ត​ភូមិ​ ​ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ និងជំងឺគ្រុនឈីក (CHIK) នៅក្នុងភូមិ​កោះស្រឡៅ ឃុំកោះស្នែង ស្រុក​បុរី​អូរស្វាយ​សែន​ជ័យ​ ខេត្តស្ទឹងត្រែង​។សាខាខេត្តបានចែក​សាប៊ូ​ Protex របស់សាខាដល់​ដៃ​ប្រជាពលរដ្ឋ​ចំនួន​៨០ដុំ​ និងបានចែកម៉ាស់ចំនួន ១០០សន្លឹក បិទ​Poster​ (ច្រើន​ទៀត…)

ពលរដ្ឋងាយរងគ្រោះបំផុតនៅឃុំសៀមបូកនិងកោះព្រះ ខេត្តស្ទឹងត្រែងទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃពុធទី៥ ខែសីហា ឆ្នាំ២០២០នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា​ និងសហការី​ រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា​ ខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ​ និងនាំយកអំណោយ​មនុស្សធម៌ផ្តល់ជូនដល់ប្រជាពលរដ្ឋចំនួន​ ១៤៤គ្រួសារ ដែលរស់​នៅ ក្នុងភូមិចំនួន៤ នៃឃុំសៀមបូក ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ កម្មវិធីខាងលើនេះ​ត្រូវបានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តសត្ថាសុវណ្ណរាម (វត្តសៀមបូក)។ (ច្រើន​ទៀត…)

ពលរដ្ឋងាយរងគ្រោះនៅស្រុកសេសានខេត្តស្ទឹងត្រែងទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃអង្គាទី​៤ ខែសីហា ឆ្នាំ២០២០នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា​ និងសហការី​ រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រីសាខាកាកបាទក្រហមកម្ពុជា​ខេត្តស្ទឹងត្រែងចុះសួរសុខទុក្ខ​និងនាំយកអំណោយ​មនុស្សធម៌ផ្តល់ជូនដល់ពលរដ្ឋចំនួន​១៣៤គ្រួសាររស់​នៅភូមិចំនួន៥ក្នុងឃុំក្បាលរមាស ឃុំស្រែគរស្រុកសេសានខេត្តស្ទឹងត្រែង។កម្មវិធីខាងលេីនេះ​បានប្រព្រឹត្តទៅស្ថិតនៅក្នុងបរិវេណវត្តក្បាលរមាសថ្មី។ក្នុងឱកាសជួបសំណេះសំណាលនោះ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត​ (ច្រើន​ទៀត…)

វគ្គបណ្ដុះបណ្ដាលជាមូលដ្ឋានស្តីពីប្រវត្តិចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហមដល់យុវជនកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង

នាថ្ងៃព្រហស្បតិ៍១០កើត ខែស្រាពណ៍ ឆ្នាំជូត  ទោស័ក ព.ស.២៥៦៤  ត្រូវនឹងថ្ងៃទី៣០  ខែកក្កដា  ឆ្នាំ២០២០  សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានរៀបចំពិធីបំពាក់កន្សែង និងបើកវគ្គបណ្ដុះបណ្ដាលជាមូលដ្ឋានស្តីពីប្រវត្តិចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៏គ្រឹះទាំង៧ នៃចលនា និងវិជ្ជាសង្រ្គោះបឋម ដល់យុវជនកាកបាទក្រហមកម្ពុជាចំនួន  ៤០នាក់ ក្នុងនោះស្រីចំនួន២០នាក់  ជាសិស្សមកពីសាលាចំនួន២រួមមាន ៖-វិទ្យាល័យ ព្រះរាជបូជនីយកិច្ចចំនួន២០នាក់ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយអគ្គិភ័យនៅភូមិព្រៃស្ទរ ឃុំស្មោងជើង ស្រុកកំចាយមារទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០លោក សឿង សុជាតិ​ ប្រធានគណៈកម្មាធិការអនុសាខាស្រុកកំចាយមារ និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន ២គ្រួសារ រស់នៅភូមិព្រៃស្ទរ ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសពីសំណាក់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន (ច្រើន​ទៀត…)

បើកវគ្គបណ្ដុះបណ្ដាលជាមូលដ្ឋានស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហមដល់យុវជនកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង

នាព្រឹកថ្ងៃព្រហស្បតិ៍​ ៣កើត​ ខែស្រាពណ៍​​ ឆ្នាំជូត​ ទោស័ក​​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា​ ឆ្នាំ២០២០​ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានរៀបចំពិធីបំពាក់កន្សែង និងបើកវគ្គបណ្ដុះបណ្ដាលជាមូលដ្ឋានស្តីពីប្រវត្តិចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម គោលការណ៏គ្រឹះទាំង៧ នៃចលនា និងវិជ្ជាសង្រ្គោះបឋម ដល់យុវជនកាកបាទក្រហមកម្ពុជាចំ​នួន​ ២០​នាក់​ ក្នុងនោះ​ស្រីចំនួន១៤​ ជាសិស្ស​សិក្សា​នៅអនុវិទ្យា​ល័យ​អូរស្វាយ​ ក្រោមវត្តមាន លោក​ សាយ​ ព្រលឹង​ នាយក​ប្រតិបត្តិ​សាខា​ រួមជា​មួយ​លោក​ ស្វាយ​ ពុទ្ធា​រ៉ា​ អភិបាល​ស្រុក​ស្តី​ទីស្រុក​បុរី​អូរស្វាយ​សែន​ជ័យ​ (ច្រើន​ទៀត…)

ស្រ្តីទីទ័លក្របំផុតហើយទើបសម្រាលកូន បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នាព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០  លោកស្រី សន  សុខា  អនុប្រធាន គណៈកម្មា ធិការសាខាបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ជាឃីតជូនដល់ស្រ្តីទើបសម្រាលកូននៅមណ្ឌលសុខភាពកំភុន  ដែលម្តាយមានឈ្មោះ ធីង  ចាន់  ជាប្រជាជនទីទ័លក្របំផុតរស់នៅភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន  ខេត្តស្ទឹងត្រែង ។ក្នុងឱកាសនោះលោកស្រី អនុប្រធានបានសំណូមពរដល់បងស្រីសូមថែទាំសុខភាពឱ្យបានល្អជាពិសេសទារក ដែលទើបនឹងសម្រាលហើយសូមឱ្យម្តាយហូបម្ហូបអាហារណាដែលមានជីវជាតិនិងត្រូវទៅមណ្ឌល សុខភាពឲ្យបានទៀងទាត់ តាមការណែនាំរបស់លោកគ្រូពេទ្យ ។ (ច្រើន​ទៀត…)

យុវជនសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ចូលរួមដាំដើមឈើ

នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ៤រោច​ ខែអាសាឍ​ ឆ្នាំជូត​ ទោស័ក ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​៩​ ខែកក្កដា​​ ឆ្នាំ២០២០​ យុវជនកា​ក​បាទ​ក្រហម​កម្ពុជា​សាខាខេត្តស្ទឹងត្រែង​ ចំនួន​១៥​ ក្នុង​នោះស្រី​៨នាក់​ បានចូលរួម​​​ពិធីដាំកូនឈើ ចំនួន ៣០០ដើម្បីអបអរសាទរបុណ្យ «រុក្ខទិវា» ៩ កក្កដា ឆ្នាំ២០២០ នៅតាមបណ្ដោយមាត់ទន្លេ ក្នុងក្រុងស្ទឹងត្រែង​ ពីចំណុចព្រះរាជដំណាក់ស្ដេចរហូតដល់ស្ពានមេគង្គ ក្រោមវត្តមាន​របស់​ ឯកឧត្តម ម៉ុម សារឿន ប្រធាន​គណៈកម្មាធិការ​សាខា​ ព្រម​ទាំង​ឯកឧត្តម​ លោក​ជំទាវ​លោក​ លោកស្រី​ មន្រ្ដី​រាជការគ្រប់​អង្គ​ភាព​មន្ទីរ​​ ​ សរុប​ប្រមាណ​ ៣០០នាក់​ ។ (ច្រើន​ទៀត…)

គ្រួសារងាយរងគ្រោះ នៅស្រុកថាឡាបរិវ៉ាត ខេត្តស្ទឹងត្រែងបានទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃសៅរ៍​ ទី២៧ ខែ មិថុនា​ ឆ្នាំ២០២០ នេះ​ ឯកឧត្តម​ ម៉ុម​ សារឿន​ ប្រធានគណៈកម្មាធិការសាខាកា​កបាទ​ក្រហម​កម្ពុជា​ខេត្តស្ទឹងត្រែង​ បានចុះសួរសុខទុក្ខ និងយកអំណោយមនុស្សធម៌​ទៅផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៧៤គ្រួសារ​ នៅ​ភូមិ​ទាល់​ ឃុំ​អន្លង់​ភេ​​ ស្រុកថាឡា​បរិវ៉ាត​​ ខេត្តស្ទឹងត្រែង​។នាឱកាសនោះ ឯកឧត្តម បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ (ច្រើន​ទៀត…)