• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តចូលរួមដាំនឹងកប់គ្រាប់ត្នោតតាមបណ្តោយសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំប្រទល់ កម្ពុជា-ឡាវ ក្នុងទឹកដីខេត្តស្ទឹងត្រែង

នាថ្ងៃសៅរ៍ ទី៣០ខែឧសភាឆ្នាំ២០២០យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងចំនួន១៥នាក់ បានចូលរួមដាំនឹងកប់គ្រាប់ត្នោត ចំនួន១០០,០០០គ្រាប់ ដែលជាដើមរុក្ខជាតិមួយប្រភេទតំណាងនៃអត្តសញ្ញាណជាតិសាសន៍ខ្មែរ នៅក្នុងភូមិសាស្រ្តតាមបណ្តោយសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំប្រទល់ កម្ពុជា-ឡាវ ក្នុងទឹកដីនៃខេត្តស្ទឹងត្រែង ដែលប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងចុះពិនិត្យបច្ចេកទេសការសាងសង់អណ្ដូងស្នប់នៅស្រុកចំនួន២

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា  ឆ្នាំ២០២០នេះ លោកនាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ទឹងត្រែង  រួមជាមួយមន្រ្តីបានចុះពិនិត្យបច្ចេកទេស  តាមដានដំណើរការសាងសង់អណ្ដូងស្នប់របស់ ក្រុមហ៊ុន ដែលទទួលម៉ៅការបន្តពីសាខាជំហានទី២  ឆ្នាំ២០២០  ចំនួន១៤អណ្តូងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាផ្តល់ជូនតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង  ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និង ខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់រួមមានស្រុកសៀមប៉ាងចំនួន៦អណ្តូងនិងស្រុកថាឡាបរិវ៉ាត់ (ច្រើន​ទៀត…)

យុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅខេត្តស្ទឹងត្រែង

នៅរសៀលថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តមម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានជួបសំណេះសំណាល និងប្រគល់អំណោយជា អាល់កុល បណ្ណប្រកាសតូចធំ Poster ជូនអនុសាខាក្រុង/ស្រុកទាំង៦ ជូនស្នងការនគរបាលខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត មន្ទីរសុខាភិបាលខេត្ត រដ្ឋបាលសាលាខេត្ត ជាអាល់កុល ស្រោមដៃ និងម៉ាស់ ដើម្បីបំពេញបេសកកម្មមនុស្សធម៌ ផ្សព្វផ្សាយ អប់រំអនាម័យ និងសម្រាប់បន្តចែកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិឃុំនីមួយៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ នៅក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់

នៅថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ម៉ុម សារឿន ប្រធានគណៈកម្មាធិការសាខាស្ទឹងត្រែងបានចាត់ឲ្យក្រុមប្រតិបត្តិសាខា ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ នៅក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ។សាខាខេត្តបានចែកសាប៊ូ Protex ដល់ដៃប្រជាពលរដ្ឋចំនួន១០០ដុំ និងបិទ Poster ស្តីពីវិធីកាត់បន្ថយមហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដល់ជញ្ជាំងផ្ទះប្រជាពលរដ្ឋចំនួន៥០សន្លឹក ដល់ខ្នងផ្ទះចំនួនប្រមាណ៤៥ខ្នងផ្ទះ

(ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩

​នៅថ្ងៃ ពុធ​ ៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមេសា​ ឆ្នាំ ២០២០នេះ ឯកឧត្ដម​ ម៉ុម​ សារឿន​ ប្រធាន​គណ:កម្មាធិការ​ និងក្រុមការងារ បាននាំ​យក​ជា​​អាល់កុល​សាប៊ូ​Protexព្រមទាំង​សម្ភារៈ​សម្រាប់​យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិ ភ័យពីការឆ្លងជំងឺកូវីដ-១៩ ជា​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា​ ផ្តល់​ជូន​តាម​រយៈ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​ជូនក្រុម​គ្រូពេទ្យ​ប្រចាំ​ការ​បន្ទប់​ដាក់​នៅ​ដាច់​ដោយ​ឡែក​ ក្រុម​អប់រំ​ផ្សព្វផ្សាយ​របស់​មន្ទីរ​សុខាភិបាល​ ព្រមទាំង​​មណ្ឌលសុខភាពទាំង​១៤កន្លែង​ ក្នុងខេត្តស្ទឹង​ត្រែង​ ដែល​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ស្ទឹងត្រែង​ ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩

សាខា កក្រក ខេត្តស្ទឹងត្រែង​៖ នៅថ្ងៃសៅរ៍​ ៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ម៉ុម​ សារឿន​ ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យក្រុម​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ សហការ​ជាមួយ​មន្ទីរសុខាភិបាលខេត្ត​ និង​មាន​ការចូលរួម​ពី​អ្នក​ស្ម័គ្រ​ចិត្ត​ភូមិ​ សរុប​ចំនួន​១៣រូប​ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅក្នុងភូមិ​ថ្មី​​ សង្កាត់​សាមគ្គី​​ ក្រុងស្ទឹងត្រែង​​ ខេត្តស្ទឹងត្រែង​។សាខាខេត្តបានចែក​សាប៊ូ​ Protex ដល់​ដៃ​ប្រជាពលរដ្ឋ​ចំនួន​២០០ដុំ​ និងបិទ​Poster​ (ច្រើន​ទៀត…)

ការប្រឡងគំនូរកុមារ ស្តីពីកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជានៅខេត្តស្ទឹងត្រែង

នាព្រឹកថ្ងៃ​សុក្រ​ ៥រោច​ខែផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០​ ក្រុមប្រតិបត្តិសាខា​ និងគណៈកម្មការវាយតម្លៃគំនូរបានធ្វើការប្រឡងគំនូរកុមារ ស្តីពីកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ​២០២០ ក្រោមប្រធានបទ «ខ្ញុំ ❤️ សន្តិភាព​ និង​កាកបាទក្រហមកម្ពុជា» ។ ក្រោយ​ពីបាន​ធ្វើ​ការផ្សព្វផ្សាយ​ និងណែនាំរួចមកមាន​សិស្សានុសិស្ស​ចំនួន២៥នាក់ ជ្រេីស​រើសពីសាលាបឋមសិក្សាចំនួន៥រួមមាន ៖ (ច្រើន​ទៀត…)

សាខា កក្រក ខេត្តស្ទឹងត្រែង ចុះផ្សព្វផ្សាយអំពីការប្រឡងគំនូរកុមារស្តីពីសកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជា

សាខា កក្រក ខេត្តស្ទឹងត្រែង៖ នៅថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ មន្ត្រី​អភិវឌ្ឍ​សាខា និងយុវជនកាកបាទក្រហម បានចុះផ្សព្វផ្សាយអំពីការប្រលងគំនូរកុមារស្តីពីសកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជា ក្រោមប្រធានបទ “ខ្ញុំ ❤ សន្តិភាព-និង កាកបាទក្រហមកម្ពុជា” ដើម្បីអបអរសាទរ ខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ នៅសាលា​បឋមសិក្សាចំនួន ៥ គឺ៖   សាលាបឋមសិក្សាស្រះឬស្សី     សាលាបឋមសិក្សាស្ទឹងត្រែងក្រុង  សាលាបឋមសិក្សាក្រុងព្រះ     បឋមសិក្សាអនុវត្ត​  (ច្រើន​ទៀត…)

យុវជនកាកបាទក្រហមកម្ពុជា ដាំកូនឈើគ្រូញូង ក្នុងបរិវេណនៃវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង

នាព្រឹក​ថ្ងៃ​អាទិត្យ​ ៨កើត​ ខែផល្គុន ឆ្នាំកុរ​ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​១ ខែមីនា​ ឆ្នាំ២០២០​ យុវជនកា​ក​បាទ​ក្រហម​កម្ពុជា​សាខាខេត្តស្ទឹងត្រែង​ មន្រ្ដី​សាខា​ ដឹក​នាំ​ដោយ​ លោក​ សាយ​ ព្រលឹង​ នាយក​ប្រតិបត្តិ​សាខា​ខេត្ត​ បាន​នាំ​យក​កូន​គ្រញូង​ ចំនួន​៤០ដើម​ ដែល​ផ្តល់​ជូន​ដោយ​លោកជំទាវ​ ពុំ​ ចន្ទីនី​ អគ្គលេខាធិការ​កាកបាទក្រហម​កម្ពុជា​ បានយកកូន​ឈើ​គ្រូ​ញូង​ទាំង​នេះ​ ដាំនៅក្នុង​បរិវេណ​នៃ​វិទ្យាល័យ​ ហ៊ុន​ សែន​ ស្ទឹងត្រែង​ ​ក្រុង​ស្ទឹងត្រែង​​ ​ខេត្តស្ទឹងត្រែង​ ។  ក្នុង​សកម្មភាព​ដ៏​ល្អ​ខាង​លើ​នេះ​ ក្រុម​យុវជន​ទាំងអស់​មានទឹក​ចិត្ត​សប្បាយ​រីករាយ​ ​ក្នុង​ផ្នត់​គំនិត​ និង​ទឹក​ចិត្ត​រួមចំណែកដល់ការអភិរក្ស (ច្រើន​ទៀត…)