• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

គម្រោងសុវត្ថិភាពចរាចរណ៍ដែលគាំទ្រដោយអង្គការ(light for the world) ប្រគល់ជូនអ្នកស័គ្រចិត្តមានពិការភាពនៅខេត្តសៀមរាប

សាខាកក្រកសៀមរាប៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០លោក ស៊ុ សំអន នាយកសាខាតំណាងឯកឧត្តមប្រធានគណៈកម្មាធិការសាខា និងមន្រ្តីប្រតិបត្តិសាខាបានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាក្នុងគម្រោងសុវត្ថិភាពចរាចរណ៍ដែលគាំទ្រដោយអង្គការ(light for the world) ប្រគល់ជូនអ្នកស័គ្រចិត្តមានពិការភាពចំនួន០៣នាក់ និង យុជនកាកបាទក្រហមកម្ពុជាដែលមានពិការភាពចំនួន០៧នាក់ សរុបចំនួន១០នាក់ មកពីគ្រឹះស្ថានសិក្សាចំនួន៤ (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាក្រុងសៀមរាបនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយកូនលង់ទឹកស្លាប់នៅសង្កាត់គោកចក

សាខា កក្រក ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ លោកស្រី លឹម ផល្លីកា អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងសៀមរាប និង សហការី បាននាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយកូនលង់ទឹកស្លាប់ ឈ្មោះ សម ដាវណ្ណ ភេទស្រី អាយុ ១៨ឆ្នាំ នៅភូមិនគរក្រៅ សង្កាត់គោកចក។ មានប្រសាសន៍នាឱកាសនោះ លោកស្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងចូលរួមរំលែកទុក្ខពីឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង លោក នួន ពុទ្ធារ៉ា ប្រធានគណៈកម្មាធិការ

(ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 ជម្ងឺគ្រុនឈាម គ្រុនឈីក និងចរាចរណ៍ផ្លូវគោកនៅក្រុងប៉ៃលិន

នៅថ្ងៃ ព្រហស្បតិ៍ ៣រោច ខែមិគសិរ  ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ យុវជនកាកបាទក្រហមខេត្តប៉ៃលិន និងអ្នកស្ម័គ្រចិត្ត និងមានការចូលរួមសហការពី លោកស្រី ពេញ ម៉ូយ ប្រធានគណៈកម្មាធិការអនុសាខាក្រុង និងមន្រ្តី សរុបចំនួន១២ នាក់ ស្រី៨ នាក់ ផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 ជម្ងឺគ្រុនឈាម  ជម្ងឺគ្រុនឈីក និងចរាចរណ៍ផ្លូវគោក ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិ សួនអំពៅលិច ភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានអ្នកទទួលផលសរុបចំនួន៣៦ខ្នងផ្ទះ ,អ្នកចូលរួមស្មើនឹង៩៧ នាក់ , (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបជួបសំណេះសំណាល និងទទួលថវិការពីសប្បុរសជន

នាព្រឹកថ្ងៃ អង្គារ ៩កើត ខែមិគសរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ុ សំអន នាយកសាខា បានជួបសំណេះសំណាល និងទទួលថវិការពីសប្បុរសជន ដើម្បីជួយគាំទ្រសកម្មភាពមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។ មានប្រសាសន៍នាកឱកាសនោះ លោកនាយកសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏សប្បុរសរបស់ សប្បុរសជន ដែលបានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បាននាំយកថវិកាចូលរួមក្នុងកម្មវិធី “រត់ដើម្បីសប្បុរសធម៌ជាមួយសាយ” ជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

សាខា កក្រក ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាននាំយកថវិកាចំនួន ២លានរៀល ចូលរួមក្នុងកម្មវិធី “រត់ដើម្បីសប្បុរសធម៌ជាមួយសាយ” ជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប សូមជម្រាបជូនថា មន្ទីរពេទ្យកុមារអង្គរ បានបើកព្យាបាលកុមារដោយមិនយកថវិកាតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ហើយពេលនេះ មន្ទីរពេទ្យនេះបានព្យាបាលជំងឺកុមាររហូតដល់ជាង២លានករណីហើយ។ ដើម្បីចូលរួមចំណែក (ច្រើន​ទៀត…)

វគ្គអប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ និងពិការភាពនៅវិទ្យាល័យវត្តស្វាយក្រុងសៀមរាប

សាខា កក្រក ខេត្តសៀមរាប៖នាព្រឹកថ្ងៃអង្គារ ២ កើត ខែ មិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៧ ខែវិច្ឆិការ ឆ្នាំ២០២០ ដោយបានការអញ្ជើញ លោកស៊ុ សំអន នាយកសាខា បានដឹកនាំមន្រ្តីសាខាយុវជកាកបាទក្រហមកម្ពុជាវិទ្យាល័យហ៊ុនសែនវត្តស្វាយ សហការជាមួយ ក្រុមតន្រ្តីយុវជនពិការ សរុបចំនួន ១៤នាក់  ស្រី ៨នាក់ បានចុះអប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ និងពិការភាព ដល់សិស្សានុសិស្ស យុវកាយរិទ្ធជាតិម្ពុជា និងសមាជិកយុវជនកាកបាទក្រហមកម្ពុជា ក្នុងវិទ្យាល័យ   សរុបចំនួនអ្នកចូលរួម ៩៨នាក់ ស្រី ៥៩នាក់ ។ ក្នុងប្រសាសន៍សំណេះសំណាលបើកវគ្គផ្សព្វផ្សាយនេះ (ច្រើន​ទៀត…)

សកម្មភាពអប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ និងពិការភាពនៅស្រុកប្រាសាទបាគង

សាខា កក្រក ខេត្តសៀមរាប៖នាព្រឹកថ្ងៃសុក្រ ១៣រោចខែកក្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៣ខែវិច្ឆិការ ឆ្នាំ២០២០ មន្រ្តីសាខា យុវជនកាកកាកបាទក្រហមកម្ពុជា វិទ្យាល័យហ៊ុនសែនស្វាយធំ និងអ្នកស្ម័គ្រចិត្តឃុំកណ្តែកស្រុកប្រាសាទបាគង សហការជាមួយមន្រ្តី នគរបាលបុស្តិ៍ សរុបចំនួន ១៨នាក់ ស្រី ១២នាក់ បានចុះអប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ និងពិការភាព ដល់សិស្សានុសិស្ស ក្នុងវិទ្យាល័យ និងប្រជាពលរដ្ឋនៅទីប្រជុំជនផ្សារស្វាយធំ ក្នុងគោលបំណងចូលរួមចំណែកកាត់បន្ថយអត្រា ស្លាប់ របួស និងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍និងក្រើនរម្លឹក (ច្រើន​ទៀត…)

ពិធីជួបសំណេះសំណាលប្រជាជនរស់នៅជាមួយមេរោគអេដស៍ នៅស្រុកពួក ខេត្តសៀមរាប

សាខា កក្រក ខេត្តសៀមរាប៖ នៅរសៀលថ្ងៃអង្គារ ១០រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនបងប្អូនអ្នករស់នៅជាមួយមេរោគអេដស៍ នៅស្រុកពួក ចំនួន១៥គ្រួសារ (ឃុំជ្រោយល្វា ៥គ្រួសារ ឃុំពួក ៥គ្រួសារ និងឃុំសំរោងយា ៥គ្រួសារ)។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៧៥ របស់ខ្លួនជូនគ្រួសារពិការ នៅស្រុកស្រីស្នំ

សាខា កក្រក ខេត្តសៀមរាប៖ នាព្រឹថ្ងៃសៅរ៍ ១៥កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង ដែលផ្ដួចផ្ដើមដោយឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដោយបានការជួយឧបត្ថម្ភពីលោកឧកញ៉ាអ៊ឹង លីហេង និងលោកជំទាវតាំងហ្គិចលៀង។ផ្ទះមនុស្សធម៌ដ៏ថ្មីស្រឡាង១ខ្នងនេះ មានទំហំ៦ម៉ែត្រx៦ម៉ែត្រ មានពីរបន្ទប់ ដំបូលប្រក់ស័ង្កសីភ្លីក្បឿង ជញ្ជាំងស្មាតបត ក្រាលការ៉ូផុតពីដីកម្ពស់០,៥ម៉ែត្រ (ច្រើន​ទៀត…)

គ្រួសារដែលមានសមាជិកលង់ទឹកស្លាប់នៅស្រុកក្រឡាញ់ទទួលអំណោយមនុស្សធម៌

សាខា កក្រក ខេត្តសៀមរាប៖ ថ្ងៃសុក្រ ១៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ លោក ឃុត សំអាត ប្រធានគណ:កិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកក្រឡាញ់ និងលោកស្រី ម៉ននី រង្សី ប្រធានគណៈកម្មាធិការអនុសាខា ព្រមទាំងសហការី បាននាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះ ឈ្មោះ ភ្លឿត ចាន់រដ្ឋា ភេទស្រី អាយុ០៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិភ្នំទ្រង់បាត ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលបានលង់ទឹកស្លាប់នៅវេលាម៉ោង ១៧:៣0 នាទីល្ងាច កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅចំណុចវាលខាងជើងផ្ទះ។ (ច្រើន​ទៀត…)