• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

សកម្មភាពផ្សព្វផ្សាយ អប់រំស្ដីពីជំងឺកូវីដ-១៩ ជូនដល់គណៈកិត្តិយស គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកវ៉ារិនខេត្តសៀមរាប

នៅព្រឹកថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១ លោក លិវ ឡន ប្រធានការិយាល័យអភិវឌ្ឍ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចុះផ្សព្វផ្សាយ និងនាំយកឯកសារអប់រំស្ដីពីជំងឺកូវីដ-១៩ ជូនដល់គណៈកិត្តិយស គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកវ៉ារិន។ ការផ្សព្វផ្សាយនេះធ្វើឡើងក្នុងគោលបំណងផ្ដល់នូវការយល់ដឹងជាមូលដ្ឋានអំពី បច្ចុប្បន្នភាពជំងឺកូវី-១៩ វិធានការការពារខ្លួនពីជំងឺកូវីដ-១៩ យល់ដឹងពីករណីសង្ស័យជំងឺកូវីដ-១៩ និងការរស់នៅធម្មតា តាមបែបគន្លងថ្មី ដើម្បីផ្សព្វផ្សាយបន្តដល់អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋនៅក្នុងសហគមន៍។ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីវិធានការការពារខ្លួនពី កូវីដ-១៩ និងសុវត្ថិភាពចរាចរណ៍ នៅវិទ្យាល័យ១០ មករា ១៩៧៩ ខេត្តសៀមរាប

នៅព្រឹកថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១ ក្រុមប្រតិបត្តិសាខា ដឹកនាំដោយ លោក ស៊ុ សំអន នាយកសាខា ចុះផ្សព្វផ្សាយពីវិធានការការពារខ្លួនពី កូវីដ-១៩ និងសុវត្ថិភាពចរាចរណ៍ នៅវិទ្យាល័យ១០ មករា ១៩៧៩ ដល់យុវសិស្សដែលជាប្រធានថ្នាក់ អនុប្រធានថ្នាក់ ក្នុងនោះមានយុវជនកាកបាទក្រហមកម្ពុជា សហភាពហព័ន្ធយុវជនកម្ពុជា និងយុវកាយរឹទ្ធិជាតិកម្ពុជា ចំនួន១៤២នាក់ ស្រី១២៨នាក់។ ការផ្សព្វផ្សាយនេះក្នុងគោលបំណងពង្រឹងការអនុវត្តវិធានការ ៣ការពារ ៣កុំ និង២ចូលរួម ឲ្យបានទូលំទូលាយ ក្នុងចំណោមយុវជនដែលកំពុងសិក្សាក្នុងសាលារៀន។ ក្នុងឱកាសនោះដែរ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ជូនដល់ក្រុមត្រួតពិនិត្យសុខភាពបឋម នៅចំណុចព្រំប្រទល់ខេត្តសៀមរាប និងខេត្តកំពង់ធំ

នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ ដោយមើលឃើញពីតម្រូវការចាំបាច់ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់ ឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា នាំយកអំណោយមនុស្សធម៌ឧបត្ថម្ភបន្ថែមដល់ក្រុមការងារត្រួតពិនិត្យសុខភាពបឋម នៅកំណត់ផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ខេត្តសៀមរាប និងខេត្តកំពង់ធំ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ ដែលអាចនឹងរាតត្បាតកាន់តែធំឡើងៗបើគ្មានវិធានការទប់ស្កាត់បានទានពេលវេលាទេនោះ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ និងក្រុមការងារនៅមណ្ឌលចត្តាឡីស័ក សាលាគរុកោសស្យ និងវិក្រឹតការ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា នាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ និងក្រុមការងារនៅមណ្ឌលចត្តាឡីស័ក សាលាគរុកោសស្យ និងវិក្រឹតការខេត្តសៀមរាប ដែលកំពុងមមាញឹកក្នុងការទទួល ពិនិត្យតាមដានសុខភាពប្រជាពលករដែលវិលត្រលប់មកពីប្រទេសក្រៅវិញ ហើយត្រូវធ្វើចត្តាលីស័កនៅទីនេះ។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបឧបត្ថម្ភដល់ក្រុមការងារត្រួតពិនិត្យសុខភាពបឋម នៅកំណត់ផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ខេត្តសៀមរាប និងខេត្តកំពង់ធំ

នៅព្រឹកថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានចាត់ ឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា នាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់ក្រុមការងារត្រួតពិនិត្យសុខភាពបឋម នៅកំណត់ផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ខេត្តសៀមរាប និងខេត្តកំពង់ធំ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខា បានលើកឡើងថា នេះជាដំណាក់កាលដែលយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះព្រឹត្តិការណ៍២០កុម្ភៈ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៧៧ ជូនទុរគតជន នៅភូមិត្រីញ័រ ឃុំត្រីញ័រ

ផ្ទះមនុស្សធម៌ទី ៧៧ ដែលជាអំណោយរបស់លោកស្រី ទាង លី អគ្គនាយិកាសិប្បកម្មកាបូបកំប្លោក “បាលិលេយ្យ” តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ត្រូវបានធ្វើពិធីប្រគល់ជូនលោកយាយ ប៊ិន ហ៊ាវ អាយុ៨៦ឆ្នាំ (ជារាទុរគត) គ្មានកូនចៅ រស់នៅភូមិត្រីញ័រ ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។ ក្រោមវត្តមានរបស់លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង សហការី រួមទាំងអស់លោក លោកស្រី គណៈកិត្តិយស គណៈកម្មាធិការអនុសាខា និង អាជ្ញាធរមូលដ្ឋានផង នាព្រឹកថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២១។ (ច្រើន​ទៀត…)

វគ្គផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ កូវីដ-១៩ និងគោលការណ៍គ្រឹះទាំង៧របស់ចលនា តួនាទីយុវជនកាកបាទក្រហមកម្ពុជា នៅអនុវិទ្យាល័យមិត្តភាពខ្មែរ ជប៉ុន ព្រះឥន្ទកោសា

ថ្ងៃសុក្រ ទី៥ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីសាខាកាកបាទក្រហមកម្ពុជា បានចុះបើកវគ្គផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ កូវីដ-១៩ និងរំលឹកអំពី គោលការណ៍គ្រឹះទាំង៧របស់ចលនា តួនាទីយុវជនកាកបាទក្រហមកម្ពុជា ដែលបានអញ្ជើញចូលរួម ពីលោកគ្រូអ្នកគ្រូ ទីប្រឹក្សា យុវជន និងយុវជនកាកបាទក្រហមកម្ពុជា នៅ អនុវិទ្យាល័យ មិត្តភាពខ្មែរ ជប៉ុន ព្រះឥន្ទកោសា ចំនួន២៤នាក់ ស្រី១៨នាក់។ សកម្មភាព និងប្រធានបទដែលបានផ្សព្វផ្សាយមាន៖ (ច្រើន​ទៀត…)

វគ្គផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ កូវីដ-១៩ និងគោលការណ៍គ្រឹះទាំង៧របស់ចលនា និងតួនាទីយុវជនកាកបាទក្រហមកម្ពុជា

ថ្ងៃព្រហស្បិ៍ ៦ រោច ខែ ផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចុះបើកវគ្គផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ កូវីដ-១៩ និងរំលឹកអំពី គោលការណ៍គ្រឹះទាំង៧របស់ចលនា តួនាទីយុវជនកាកបាទក្រហមកម្ពុជា ដែលបានអញ្ជើញចូលរួម ពីលោកគ្រូអ្នកគ្រូ ទីប្រឹក្សា យុវជន និងយុវជនកាកបាទក្រហមកម្ពុជា នៅវិទ្យាល័យ សម្តចឪ ក្រុងសៀមរាប ចំនួន៤៣ នាក់ ស្រី៣១ នាក់។សកម្មភាព និងប្រធានបទដែលបានផ្សព្វផ្សាយមាន៖ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះសួរសុខទុក្ខ អ្នកមានជំងឺរ៉ាំរ៉ៃប្រចាំកាយ នៅស្រុកសូទ្រនិគម

នៅរសៀលថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនលោក នុព នឿន អតីតអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសូទ្រនិគម។ លោកមានជំងឺរ៉ាំរ៉ៃប្រចាំកាយ សម្រាកព្យាបាលនៅគេហដ្ឋានលោកផ្ទាល់ ស្ថិតនៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។មានប្រសាសន៍នាឱកាសនោះ លោកនាយកសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

ពិធីអបអរសាទរទិវាជាតិសុខភាបមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២១ នៅមណ្ឌលសុខភាព បាគង ស្រុកប្រាសាទបាគង

នាព្រឹកថ្ងៃសុក្រ ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិសុខភាបមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២១ នៅមណ្ឌលសុខភាព បាគង ស្រុកប្រាសាទបាគង និងជាពិសេសក្នុងគោលបំណងគាំទ្រសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ។ ក្នុងទិវានេះដែរ លោកជំទាវ និងប្រតិភូសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប (ច្រើន​ទៀត…)