• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

វគ្គផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ កូវីដ-១៩ និងគោលការណ៍គ្រឹះទាំង៧របស់ចលនា តួនាទីយុវជនកាកបាទក្រហមកម្ពុជា នៅអនុវិទ្យាល័យមិត្តភាពខ្មែរ ជប៉ុន ព្រះឥន្ទកោសា

ថ្ងៃសុក្រ ទី៥ ខែកុម្ភៈ ឆ្នាំ២០២១ មន្ត្រីសាខាកាកបាទក្រហមកម្ពុជា បានចុះបើកវគ្គផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ កូវីដ-១៩ និងរំលឹកអំពី គោលការណ៍គ្រឹះទាំង៧របស់ចលនា តួនាទីយុវជនកាកបាទក្រហមកម្ពុជា ដែលបានអញ្ជើញចូលរួម ពីលោកគ្រូអ្នកគ្រូ ទីប្រឹក្សា យុវជន និងយុវជនកាកបាទក្រហមកម្ពុជា នៅ អនុវិទ្យាល័យ មិត្តភាពខ្មែរ ជប៉ុន ព្រះឥន្ទកោសា ចំនួន២៤នាក់ ស្រី១៨នាក់។ សកម្មភាព និងប្រធានបទដែលបានផ្សព្វផ្សាយមាន៖ (ច្រើន​ទៀត…)

វគ្គផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ កូវីដ-១៩ និងគោលការណ៍គ្រឹះទាំង៧របស់ចលនា និងតួនាទីយុវជនកាកបាទក្រហមកម្ពុជា

ថ្ងៃព្រហស្បិ៍ ៦ រោច ខែ ផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចុះបើកវគ្គផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ កូវីដ-១៩ និងរំលឹកអំពី គោលការណ៍គ្រឹះទាំង៧របស់ចលនា តួនាទីយុវជនកាកបាទក្រហមកម្ពុជា ដែលបានអញ្ជើញចូលរួម ពីលោកគ្រូអ្នកគ្រូ ទីប្រឹក្សា យុវជន និងយុវជនកាកបាទក្រហមកម្ពុជា នៅវិទ្យាល័យ សម្តចឪ ក្រុងសៀមរាប ចំនួន៤៣ នាក់ ស្រី៣១ នាក់។សកម្មភាព និងប្រធានបទដែលបានផ្សព្វផ្សាយមាន៖ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះសួរសុខទុក្ខ អ្នកមានជំងឺរ៉ាំរ៉ៃប្រចាំកាយ នៅស្រុកសូទ្រនិគម

នៅរសៀលថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនលោក នុព នឿន អតីតអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសូទ្រនិគម។ លោកមានជំងឺរ៉ាំរ៉ៃប្រចាំកាយ សម្រាកព្យាបាលនៅគេហដ្ឋានលោកផ្ទាល់ ស្ថិតនៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។មានប្រសាសន៍នាឱកាសនោះ លោកនាយកសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

ពិធីអបអរសាទរទិវាជាតិសុខភាបមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២១ នៅមណ្ឌលសុខភាព បាគង ស្រុកប្រាសាទបាគង

នាព្រឹកថ្ងៃសុក្រ ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិសុខភាបមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២១ នៅមណ្ឌលសុខភាព បាគង ស្រុកប្រាសាទបាគង និងជាពិសេសក្នុងគោលបំណងគាំទ្រសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ។ ក្នុងទិវានេះដែរ លោកជំទាវ និងប្រតិភូសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបសម្អាតបរិស្ថានដើម្បីអបអរសាទរខួបលើកទី៦៦ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា និងអបអរខួប២២ឆ្នាំនៃឧទ្យានសហស្សវត្សរ៍

ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដើម្បីអបអរសាទរខួបលើកទី៦៦ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨ កុម្ភៈ ១៩៥៥-១៨ កុម្ភៈ ២០២១) និងដើម្បីអបអរខួប២២ឆ្នាំនៃឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មធិការសាខា បានដឹកនាំគណៈកម្មាធិការ គណៈកិត្តិយសសាខា អនុសាខា មន្ត្រីនិយោជិតសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា យុវជនកាកបាទក្រហមកម្ពុជា មន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប (ច្រើន​ទៀត…)

ពិធីប្រគល់អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបជូនសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍

នារសៀលថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវសុខ ណារ៉ូ ពៅហេង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញសំណោះសំណាល និងប្រគល់អំណោយមនុស្សធម៌ជូនសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប ដែលដឹកនាំដោយលោកជំទាវ ស៊ីន ណម។ ពិធីប្រគល់ និងទទួលអំណោយមនុស្សធម៌នេះធ្វើនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប មានប្រសាសន៍នាឱកាសនោះ លោកជំទាវសុខ ណារ៉ូ ពៅហេង បានលើកឡើងថាអំណោយមនុស្សធម៌ដែលប្រគល់ជូន សមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិឌ្ឍន៍ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយលង់ទឹកស្លាប់នៅស្រុកក្រឡាញ់ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

សាខា កក្រក ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី ម៉ននី រង្សី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រឡាញ់ និងលោក ប៉ាន់ សារេត អនុប្រធានគណ:កិត្តិយសអនុសាខា ព្រមទាំងសហការី បាននាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសារសព ឈ្មោះ ហួ វិច្ឆិកា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិគោកចាស់ ឃុំស្រណាល ស្រុកក្រឡាញ់ខេត្តសៀមរាប មានជំងឺ និងបានលង់ទឹកប្រឡាយខាងមុខផ្ទះបណ្ដាលឱ្យស្លាប់។ មានប្រសាសន៍នាឱកាសនោះ លោកស្រីបានពាំនាំនូវ (ច្រើន​ទៀត…)

ពិធីប្រគល់ផ្ទះមនុស្សធម៌ទី៧៦ ជាអំណោយរបស់ឯកឧត្តម ឃឹម ប៉ូសាយ និងលោកជំទាវ តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

លោកតា ក្រូច រឿន អាយុ ៧១ឆ្នាំមាន ប្រពន្ធឈ្មោះ ឆន យ៉ាន អាយុ ៦៣ឆ្នាំ រស់នៅភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានក្តីរំភើបរីករាយឥតឧបមារ ក្រោយពេលទទួលបានផ្ទះថ្មថ្មី ១ខ្នង ជាអំណោយរបស់ឯកឧត្តម ឃឹម ប៉ូសាយ និងលោកជំទាវ តាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។ ក្នុងឱកាសនៃពិធីប្រគល់-ទទួលផ្ទះ នាព្រឹកថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២១នេះ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពី (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជខេត្តសៀមរាបទទួលអំណោយជាគ្រឿងបរិភោគ និងថវិកាពីធនាគារ អេស៊ីលីដា ភីអិលស៊ី

សាខា កក្រក ខេត្តសៀមរាប៖ នៅរសៀលថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប លោក ស៊ុំ សំអន នាយកសាខា តំណាងឯកឧត្តម ទៀ សីហា  ប្រធានគណៈកម្មាធិការសាខា បានជួបសំណេះសំណាល និងទទួលអំណោយជាគ្រឿងបរិភោគ និងថវិកា ពីលោក លី ថៃ អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច ធនាគារ អេស៊ីលីដា ភីអិលស៊ី។ ក្នុងឱកាសនោះ លោក លី ថៃ អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច ធនាគារ អេស៊ីលីដា ភីអិលស៊ី បានឱ្យដឹងថា អំណោយមាន គ្រឿងបរិភោគ (ច្រើន​ទៀត…)

លោកស្រី នួន ស៊ុន្ទរី (ហៅស្រីអូន)ផ្តល់ថវិកាចំនួន៥លានរៀលជូនសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

សាខា កក្រក ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ុំ សំអន នាយកសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានជួបសំណេះសំណាល និងអំណោយជាថវិកាចំនួន ៥លានរៀល ពីលោក ឈាង រ័ត្ន និងលោកស្រី នួន ស៊ុន្ទរី (ហៅស្រីអូន) ក្រុមហ៊ុន សម្រស់ធម្មជាតិ។ក្នុងឱកាសនោះ លោក ឈាង រ័ត្ន បានឱ្យដឹងថា ថវិកាដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាពេលនេះ គឺជាទឹកចិត្តសប្បុរសរបស់លោក (ច្រើន​ទៀត…)