• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងសៀមរាប សួរសុខទុក្ខ គ្រួសាររងគ្រោះដោយអគ្គីភ័យ នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ

ព្រឹកថ្ងៃអាទិត្យ ៨កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ លោក លី ប៊ុនណា លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងសៀមរាប បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យឆេះលំនៅដ្ឋាន ដោយសារឆ្លងចរន្តអគ្គិសនី កាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ២០២០កន្លងមកនេះ នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ។  ម្ចាស់ផ្ទះមានឈ្មោះ មឿន មិក ភេទប្រុស អាយុ ៤០ឆ្នាំ មានមុខរបរ (ច្រើន​ទៀត…)

លោកជំទាវ ទាង អេង ទៀសីហា ជួបសួរសុខទុក្ខ ស្ត្រីមានផ្ទៃពោះ និងទើបសម្រាលបុត្ររួចនៅតាមមណ្ឌលសុខភាព

សាខា កក្រក ខេត្តសៀមរាប៖ នៅថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការីបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនស្ត្រីមានផ្ទៃពោះ និងទើបសម្រាលបុត្ររួចនៅតាមមណ្ឌលសុខភាព និងជនត្រូវចោទ ជនជាប់ចោទ ព្រមទាំងពិរុទ្ធជន ជាស្ត្រីមានកូនតូចតាម និងស្ត្រីមានផ្ទៃពោះនៅពន្ធនាគារខេត្ត សរុបចំនួន៨០នាក់ រួមមាន៖ (ច្រើន​ទៀត…)

យើងចូលរួមសម្អាតបរិស្ថានក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា

ព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដើម្បីអបអរសាទរខួបលើកទី៦៥ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨ កុម្ភៈ ១៩៥៥-១៨ កុម្ភៈ ២០២០) និងដើម្បីអបអរខួប២១ឆ្នាំនៃឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានដឹកនាំសហការី អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា យុវជនកាកបាទក្រហមកម្ពុជា មន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប មន្ត្រីមន្ទីរបរិស្ថានខេត្ត គរុសិស្សនៃសាខាគរុកោសល្យ និងវិក្រឹតការខេត្ត ហសភាពសហព័ន្ធយុវជនកម្ពុជា សរុបជាង ៣២៥នាក់ ធ្វើពលកម្មសម្អាត (ច្រើន​ទៀត…)

គ្រួសារជនពិការមានជីវភាពខ្វះខាតទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្ត

សាខា កក្រក ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបាគង និងអង្គការមេត្តាករុណាខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ព្រមទាំងរទេះជនពិការ ចំនួន៣គ្រឿង ជូនជនពិការ ៣នាក់ នៅភូមិស្ពានក្អែក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបនាំយកអំណោយមនុស្សធម៌ជូនជនពិការ

សាខា កក្រក ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២០នេះ លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកប្រាសាទបាគង និងអង្គការមេត្តាករុណាខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ (ច្រើន​ទៀត…)