• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកស្វាយលើទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០ លោកជំទាវទាង អេង ទៀសីហាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានអញ្ជើញជួបសំណេះ សំណាលនិងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកស្វាយលើ ចំនួន៣៧គ្រួសារ មកពីឃុំតាសៀម (របើកដំបូល ៣៥ខ្នង) និងឃុំកន្ទួត(រលំ ១ខ្នង និងរបើកដំបូល ១ខ្នង)។អំណោយមនុស្សធម៌ដែលបានផ្ដល់ និងប្រគេនជូនមានគ្រួសាររលំ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត២ ស័ង្កសី១៦សន្លឹក មី១កេស ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា២សែនរៀល។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាសៀមរាបជួបសំណេះសំណាលសួរសុខទុក្ខក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាព ក្នុងស្រុកបន្ទាយស្រី

នៅរសៀលថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២០ លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា សៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពចំនួន២ក្នុងស្រុកបន្ទាយស្រីគឺ មណ្ឌលសុខភាព បន្ទាយស្រី និង ព្រះដាក់ ដែលមណ្ឌលសុខភាពខាងលើមានការខ្វះខាតអាល់កុល និងម៉ាស់ ប្រើប្រាស់ក្នុងការបំពេញការងារ រួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួតប្រភេទថ្មី(Covid-19)ដោយលោកជំទាវបាននាំយកអាល់កុល ដែលទទួលបានពីកាកបាទក្រហមកម្ពុជា និងម៉ាស់មួយចំនួន (ច្រើន​ទៀត…)

សាខាកាក បាទក្រហមកម្ពុជាខេត្តសៀមរាបជួបសំណេះសំណាលសួរសុខទុក្ខ អនុសាខាកក្រក.ស្រុកជីក្រែង និងក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាព

នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមេសា ឆ្នាំ២០២០ លោក ណម ពិសិដ្ឋ ហេរញ្ញឹកគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ អនុសាខាកក្រក.ស្រុកជីក្រែង និងក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពចំនួន ៤មាន៖
១- មណ្ឌលសុខភាព កំពង់ក្តី ស្រុកជីក្រែង
២- មណ្ឌលសុខភាព គោកធ្លកក្រោម ស្រុកជីក្រែង
៣- មណ្ឌលសុខភាព កៀនសង្កែ ស្រុកសូទ្រនិគម (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា សៀមរាប សួរសុខទុក្ខក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាព

នៅព្រឹកថ្ងៃចន្ទ ទី ៣០ ខែមីនា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា សៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខក្រុមគ្រូពេទ្យនៅតាមមណ្ឌលមួយចំនួនដូចជា៖

១- មណ្ឌលសុខភាព ចន្លាសដៃ ឃុំចន្លាសដៃ ស្រុកក្រឡាញ់
២- មណ្ឌលសុខភាព សែនសុខ ឃុំសែនសុខ ស្រុកក្រឡាញ់
៣- មណ្ឌលសុខភាព ចាឈូក ឃុំចាឈូក ស្រុកអង្គរជុំ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបសួរសុខទុក្ខក្រុមគ្រូពេទ្យនៅមណ្ឌល ពាក់ស្នែង និងមណ្ឌលសុខភាព ជប់តាត្រាវ ស្រុកអង្គរធំ

នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា សៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាលក្រុមគ្រូពេទ្យនៅមណ្ឌល ពាក់ស្នែង ឃុំពាក់ស្នែង និងមណ្ឌលសុខភាព ជប់តាត្រាវ ជប់តាត្រាវ ស្រុកអង្គរធំ ដែលជាមណ្ឌលសុខភាពមានការខ្វះខាតអាល់កុល និងម៉ាស់ ប្រើប្រាស់ក្នុងការបំពេញការងារ ហើយការជួបសួរសុខទុក្ខនេះ គឺជាការរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរលាកសួតប្រភេទថ្មី (Covid-19) ដោយលោកជំទាវបាននាំយកអាល់កុល (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបសួរសុខទុក្ខគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់នៅ ឃុំកន្ទួត ស្រុកស្វាយលើ

នៅព្រឹក​ថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣​ខែមីនា ឆ្នាំ២០២០ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៧ គ្រួសារ (រលំ​ផ្ទះ១ខ្នង​ និងរបើកដំបូល៦ខ្នង)​ កាលពី​ថ្ងៃទី​ ១១​ ខែមីនា​ ឆ្នាំ២០២០ នៅភូមិភូមិផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ​។  មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ (ច្រើន​ទៀត…)

វគ្គផ្សព្វផ្សាយជាមូលដ្ឋាន ដល់យុវជនកាកបាទក្រហមកម្ពុជានៅវិទ្យាល័យ អង្គរជុំ ស្រុកអង្គរជុំ

ព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ មន្រ្តីការងារយុវជនកក្រក សាខាខេត្តបានបើកវគ្គផ្សព្វផ្សាយមូលដ្ឋានកាកបាទក្រហម ដល់យុវសិស្ស ដែលបានជ្រើសរើសចូលជាយុវជនកាកបាទក្រហមកម្ពុជានៅវិទ្យាល័យ អង្គរជុំ ស្រុកអង្គរជុំដែលអញ្ជើញចូលរួមដោយលោកនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូទីប្រឹក្សាយុវជន ព្រមទាំងយុវសិស្ស សរុបចំនួន ៥២នាក់ ស្រី ៣៩នាក់ ។  ប្រធានបទដែលបានផ្សព្វផ្សាយមាន៖ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែក

នៅរសៀលថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌មួយចំនួនឧត្ថម្ភដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។មានប្រសាសន៍នាឱកាសនោះ លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប រៀបចំការប្រឡងគំនូរកុមារ ចម្រុះវិស័យ

សាខា កក្រក ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានធ្វើការផ្សព្វផ្សាយ និងរៀបចំការប្រឡងគំនូរកុមារ ចម្រុះវិស័យ ដើម្បីអបអរសាទរខួបលើកទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ “ខ្ញុំ ♥️ សន្តិភាព និង កាកបាទក្រហមកម្ពុជា” ទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រីស្នំដោយមានការចូលរួមពីលោក ប្រធានការិយាល័យអប់រំ យុវជន និងកីឡា (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងសៀមរាប សួរសុខទុក្ខ គ្រួសាររងគ្រោះដោយអគ្គីភ័យ នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ

ព្រឹកថ្ងៃអាទិត្យ ៨កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ លោក លី ប៊ុនណា លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងសៀមរាប បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យឆេះលំនៅដ្ឋាន ដោយសារឆ្លងចរន្តអគ្គិសនី កាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ២០២០កន្លងមកនេះ នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ។  ម្ចាស់ផ្ទះមានឈ្មោះ មឿន មិក ភេទប្រុស អាយុ ៤០ឆ្នាំ មានមុខរបរ (ច្រើន​ទៀត…)