• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

គ្រួសារក្រឡាប់ផែ នៅភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគងទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូន ជូនគ្រួសារក្រឡាប់ផែ នៅភូមិដីក្រហម ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនមាន៖ អង្ករ៦០គីឡូក្រាម មី២កេស ត្រីខ២យួរ ទឹកត្រី១យួរ មុង១ ភួយ១ សារុង និងថវិកា ៤សែនរៀល។ (ច្រើន​ទៀត…)

ពិធីបំពាក់ឯកសណ្ឋានយុវជននៅវិទ្យាល័យអង្គរ ​ខេត្តសៀមរាប

នារសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២២ លោក លី ប៊ុនណា លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីបពាក់ឯកសណ្ឋានជូនសមាជិកថ្មីយុវជនកាកទក្រហមកម្ពុជា នៃវិទ្យាល័យអង្គរ ចំនួន៧០នាក់ ដែលពិធីនេះបានប្រារព្ធនៅសាលប្រជុំវិទ្យាល័យអង្គរ។ក្នុងឱកាសនោះ លោក លី ប៊ុនណា បានលើកឡើងថាដើម្បីអភិវឌ្ឍធនធានមនុស្ស ក្នុងការបំរើសេវាកម្មមនុស្សធម៌ និងចូលរួមការងារក្នុងសង្គម សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានផ្តល់វគ្គបណ្តុះបណ្តាលរយៈពេល១ថ្ងៃរួចហើយស្តីអំពី (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនាំយកអំណោយមនុស្សធម៌ជូនអ្នករស់នៅជាមួយមេរោគអេដស៍ នៅស្រុកប្រាសាទបាគង នៅស្រុកប្រាសាទបាគង

នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ លោកជំទាវ សុខ ណារ៉ូ  អនុប្រធានគណៈកម្មាធិការ នាឱកាសនោះ​​ លោកជំទាវក៏បានក៏បានផ្ដាំផ្ញើបន្តថា រដូវនេះជារដូវភ្លៀងធ្លាក់សម្បូរដោយជំងឺផ្សេងៗពិសេសជំងឺគ្រុនឈាមដែលបង្កឡើងដោយមូសខ្លា ហេតុនេះសូមបងប្អូនប្រុងប្រយ័ត្នចំពោះសុខភាពខ្លួនឯង និងកូនចៅតូចៗ ដោយត្រូវសម្រាក់ក្នុងមុង និងស្លៀកពាក់ខោអាវវែងៗជាប្រចាំ។ បើសិនជាឃើញសភាពមិនស្រួល ឬមានជំងឺគ្រុនក្ដៅ ត្រូវប្រញាប់ទៅមន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅជិតបងប្អូនជាបន្ទាន់។អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន (ច្រើន​ទៀត…)

ផ្ទះមនុស្សធម៌ទី៨៣ ត្រូវបានប្រគល់គ្រួសារងាយរងគ្រោះ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប

ក្រោមការផ្ដួចផ្ដើមគំនិតរបស់ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានសាងសង់ផ្ទះមនុស្សធម៌ទី៨៣ និងត្រូវបានធ្វើពិធីប្រគល់ជូនប្អូនស្រី នៅ ម្លិះ អាយុ ២២ឆ្នាំ និងប្ដីឈ្មោះ សំ និត មានសហជិកគ្រួសារ៧នាក់ រស់នៅភូមិភ្នំទ្រង់បាត្រ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងលោកជំទាវ គៀន ស្រីនាង ទ្រីភាព ជាសប្បុរសជនឧបត្ថម្ភផ្ទះនេះ នាព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២២។ (ច្រើន​ទៀត…)

មន្ត្រីសង្ឃខេត្តគណៈធម្មយុត្តិកនិកាយ បាននាំយកទេយ្យទានមួយចំនួនប្រទានដល់សាខាកាកបាទកម្ពុជា ខេត្តសៀមរាប

នារសៀលថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២២ នៅសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី ថ្វាយបង្គំ និងទទួលទេយ្យទាន ព្រមទាំងថវិកាមួយចំនួនពីមន្ត្រីសង្ឃខេត្តគណៈធម្មយុត្តិកនិកាយ។ មានសង្ឃដីកានាឱកាសនោះ ព្រះអង្គបានបញ្ជាក់ថា ទេយ្យទានដែលបានប្រគល់ជូននេះ គឺជាទឹកព្រះទ័យរបស់ព្រះសង្ឃគ្រប់ព្រះអង្គ និងទឹកចិត្តឧបាសក ឧបាសិកា ដែលរួមសាមគ្គីគ្នាជួយដល់សាខាកាកបាទក្រហកម្ពុជា ខេត្តសៀមរាប ដើម្បីឧត្តម្ភដល់ប្រជាពលរដ្ឋរងគ្រោះ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងស្រុកអង្គរជុំ និងស្រុកស្រីស្នំ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជីញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សជូនដល់គ្រួរសរងគ្រោះចំនួន ៤៨៥គ្រួសារ ក្នុងនោះនៅស្រុកអង្គរជុំ ចំនួន ១៣២គ្រួសារ និងស្រុកស្រីស្នំ ចំនួន ៣៥៣គ្រួសារ។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម បានពាំនាំនូវការផ្ដាំផ្ញើសុខទុក្ខនិងការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

យុទ្ធនាការសុវត្ថិភាពចរាចរណ៍ “ការពារជីវិតអ្នក និងពិការភាព ពីគ្រោះថ្នាក់ចរាចរណ៍”នៅស្រុកសូត្រនិគម

នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានសហការជាមួយ មន្ទីរសាធារណការ និងដឹជញ្ជូនខេត្ត ស្នងការដ្ឋាននគរបាលខេត្តសៀមរាប មន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រមទាំងរដ្ឋស្រុកសូទ្រនិគម រៀបចំយុទ្ធការសុវត្ថិភាពចរាចរណ៍ក្រោមប្រធានបទ “ការពារជីវិតអ្នក និងពិការភាព ពីគ្រោះថ្នាក់ចរាចរណ៍” ដោយបានការអញ្ជើញចូលរួមជាគណៈអធិបតីមាន ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា លោកជំទាវ សោម សេរីវឌ្ឍន៍ នាយិកានាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

សមាជិកយុវជនកាកបាទក្រហមកម្ពុជា ចំនួន ១០៤នាក់ នៅខេត្តសៀមរាបត្រូវបានបំពាក់ឯកសណ្ឋាន

ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីបពាក់ឯកសណ្ឋានជូនសមាជិកថ្មី យុវជនកាកទក្រហមកម្ពុជា ចំនួន១០៤នាក់ នៅសាលប្រជុំសាលាស្រុកវ៉ារិន។ សមាជិកយុវជនដែលត្រូវបំពាក់ឯកសណ្ឋាននាពេលនេះ មកពីវិទ្យាល័យ វ៉ានរិន ស្រុកវ៉ារិន ចំនួន៥២នាក់ និងវិទ្យាល័យ អង្គរជុំ ស្រុកអង្គរជុំ ចំនួន ៥២នាក់។ ក្នុងឱកាសនោះ ឯកឧត្តម បានលើកឡើងថាដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងការបំរើសេវាកម្មមនុស្សធម៌ (ច្រើន​ទៀត…)

ពិធីបិទវគ្គបណ្ដុះបណ្ដាលអំពីកាកបាទក្រហមនិងវិជ្ជាសង្គ្រោះបឋមដល់មន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុកទាំង១២ នៃខេត្តសៀមរាប

នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជាអធីបតីបិទវគ្គបណ្ដុះបណ្ដាលអំពី កាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ដល់មន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុក ទាំង១២ នៃខេត្តសៀមរាប នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។ វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល២ថ្ងៃគឺ ថ្ងៃទី ១១-១២ ខែសីហា ឆ្នាំ២០២២ ក្នុងគោលបំណងនៃវគ្គនេះគឺ ដើម្បីបង្កើនចំណេះដឹងដល់មន្ត្រីប្រចាំការអនុសាខា ក្នុងការបំពេញការងារភារកិច្ចជាប្រតិបត្តិករ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយស្តីពីវិធីបង្ការការពារការឆ្លងរាលដាលនៃជំងឺគ្រុនឈីក គ្រុនឈាម ជំងឺកូវីដ-១៩ និង ជំងឺអុតស្វានៅខេត្តសៀមរាប

អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សង្កាត់សៀមរាប ចំនួន២០នាក់ ទទួលបានការផ្សព្វផ្សាយ ស្ដីពី ”វិធានការបង្ការជំងឺគ្រុនឈាម ជំងឺកូវីដ-១៩ និងជំងឺអ៊ុតស្វា” រៀបចំដោយសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅសាលាសង្កាត់សៀមរាប នាព្រឹកថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២២។ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ទៀ សីហា ប្រធានកណៈកម្មាធិការសាខា និងបានជម្រាបជូនដល់អ្នកស្ម័គ្រចិត្តថា ការផ្សព្វផ្សាយនេះមានគោលបំណងឱ្យអ្នកស្ម័គ្រចិត្តក្រហម (ច្រើន​ទៀត…)