• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

យុទ្ធនាការ អប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ កូវីដ ១៩នៅខេត្តរតនគីរី

សាខា​ កក្រក​ ខេត្តរតនគិរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែមិគសិរ​ ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ២០២០នេះ ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងការបង្ការ​ការពារជំងឺឆ្លងកូវីដ១៩​​ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលមាន​ ឯកឧត្តម ថង សាវុន ជាប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យលោក ឌឹម ណាត នាយកសាខា ដឹកនាំមន្ត្រីប្រតិបត្តិសាខា និងយុវជន ព្រមទាំងមានការចូលរួមពីអនុសាខា ក្រុមកាកបាទក្រហមសង្កាត់ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយអប់រំសុខភាព ការការពារពីជំងឺឆ្លងផ្សេងៗ និងជំងឺកូវីដ ១៩ នៅស្រុកសេសាន

សាខា កក្រក ខេត្តស្ទឹងត្រែង ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម ម៉ុម  សារឿន  ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានជំរុញឲ្យក្រុមប្រតិបត្តិសាខា  និងអ្នក ស្ម័គ្រ ចិត្ត ភូមិ  បន្ត ចុះផ្សព្វផ្សាយអប់រំសុខភាព ការការពារពីជំងឺឆ្លងផ្សេងៗ  និងជំងឺកូវីដ ១៩ ។ នៅថ្ងៃចន្ទ ៧រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឆ្នូ ឆ្នាំ២០២០ បានចុះក្នុងចំណុចផ្ទះ១០០ខ្នង ឃុំក្បាលរមាស់ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។នៅក្នុងការចុះផ្សព្វផ្សាយនោះដែលក្រុមប្រតិបត្តិបានផ្សព្វផ្សាយតាមខ្នងផ្ទះចំនួនប្រមាណ ៦៧ខ្នងផ្ទះ បិទ Poster (ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩នៅស្រុកលំផាត់ រតនគីរី

នាថ្ងៃព្រហស្បតិ៍ ៣រោច ខែមិគសិរ  ឆ្នាំជូត  ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ដែលមានឯកឧត្តម ថង សាវុន ជាប្រធាន បានចាត់ឲ្យមន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខា និងយុវជនកាកបាទក្រហម សរុបចំនួន ១៤នាក់ ស្រី៤នាក់  បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ និងចាក់សារសម្លេងអប់រំរបស់ក្រសួងសុខាភិបាល ពីរបៀបរស់នៅតាមគន្លងថ្មីនាសម័យកូវីដ ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ ស្រែឈូក  ភូមិដីឡូតិ៍ និង ភូមិថ្មី ឃុំ ជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី បានចំនួន ៧៥ ខ្នងផ្ទះ (ច្រើន​ទៀត…)

ស្រ្តីងាយរងគ្រោះគ្មានទីពឹង និងមានជំងឺប្រចាំកាយនៅក្រុងបានលុងបានទទួលអំណោយមនុស្សធម៌

សាខា កក្រក ខេត្តរតនគិរី ៖ នៅ ព្រឹកថ្ងៃអង្គារ  ៦រោច ខែភទ្របទ ឆ្នាំជូត  ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ លោក ពុត  ដានី  អនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងបានលុង  បានដឹកនាំសហការី  បានប្រគល់អំណោយមនុស្សធម៌  ផ្តល់ជូនស្រ្តីងាយរងគ្រោះគ្មានទីពឹង  និងមានជំងឺប្រចាំកាយចំនួន០១ នាក់  ឈ្មោះ  ម៉ាន   ម៉ារី  ស្ថិតនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។នាឱកាសនោះលោកអនុប្រធានអនុសាខា បាន ពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា

(ច្រើន​ទៀត…)

វគ្គបណ្តុះបណ្តាលជាមូលដ្ឋានស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋមដល់ទីប្រឹក្សា និងយុវជននៅអនុវិទ្យាល័យស្រុកអណ្តូងមាស

នៅថ្ងៃព្រហស្បតិ៍ ៩ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋានស្តីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋមដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា ទើបជ្រើសរើសថ្មីប្រចាំអនុវិទ្យាល័យស្រុកអណ្តូងមាស  សរុបចំនួន៣២នាក់ ស្ត្រី១០ នាក់ ប្រព្រឹត្តទៅនៅក្នុងសាលាស្រុអណ្តូងមាស ខេត្តរតនគិរី។ ពិធីនេះមានការចូលរួមពីលោក ឌឹម ណាត នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី លោក ឃេន សានិត អភិបាលស្រុកអណ្តូងមាស ដែលវគ្គបណ្តុះបណ្តាល (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីវិធានការការពាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រុនឈាម និងគ្រុនឈិកនៅខេត្តរតនគីរី

នាព្រឹកថ្ងៃអង្គារ ១៤រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ មន្ត្រីក្រុមប្រតិបត្តិសាខា និងយុវជន ចំនួន៨នាក់ ស្រី២នាក់ បានចុះផ្សព្វផ្សាយពីវិធានការការពាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រុនឈាម និងគ្រុនឈិក ក្នុងឱកាសថ្ងៃឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅរមណីយ៍ដ្ឋានទឹកធ្លាក់កាចាញ ស្ថិតក្នុងសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។ក្នុងយុទ្ធនាការផ្សព្វផ្សាយថ្ងៃទី២នេះ ក្រុមប្រតិបត្តិសាខា និងយុវជនកាកបាទក្រហមកម្ពុជា បានចែកប័ណ្ណផ្សព្វផ្សាយពីវិធានការការពារជម្ងឺកូវីត១៩ ចែកម៉ាស់ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីវិធានការការពាទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រុនឈាម និងគ្រុនឈិកនៅខេត្តរតនគីរី

នាព្រឹកថ្ងៃចន្ទ ១៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ លោក ឌឹម ណាត នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានដឹកនាំមន្ត្រីសាខា និងយុវជន ចំនួន៨នាក់ ស្រី២នាក់ បានចុះផ្សព្វផ្សាយពីវិធានការការពាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រុនឈាម និងគ្រុនឈិក ក្នុងឱកាសថ្ងៃឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅរមណីយ៍ដ្ឋានបឹងយក្ខឡោម ស្ថិតក្នុងសង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ។ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ ក្រុមប្រតិបត្តិសាខា និងយុវជនកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះ នៅឃុំប្រភ្នំ ស្រុកអង្គរជ័យ បានទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ​២០២០ ​ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់អណ្ដូងស្នប់ចំនួន២៩ ជាអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ប្រជាពលរដ្ឋ​ដែលខ្វះខាតទឹកស្អាតប្រើប្រាស់ក្នុងសហគមន៍នៅខេត្តរតនគិរី ក្នុងស្រុកចំនួន៣គឺ ស្រុកអណ្តូងមាស ចំនួន១១ អណ្ដូង និងជួសជុល៤ ស្រុកបកែវ ចំនួន ២ អណ្ដូង និងស្រុកលំផាត់ ចំនួន ១៦ អណ្ដូង ដែលមានប្រជាជនសរុបចំនួន ១.២៨១ គ្រួសារ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះមកពីស្រុកតាវែង ខេត្តរតនគិរីទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ ២០២០ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនៈគីរី រួមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា មន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤០ គ្រួសារ មកពីឃុំតាវែងលើ ២០ គ្រួសារ ឃុំតាវែងក្រោម ២០ គ្រួសារ ស្ថិតក្នុងស្រុកតាវែង ខេត្តរតនគិរី។នាឱកាសនេះ ឯកឧត្តម ថង សាវុន បានពាំនាំប្រសាសន៍ផ្តាំផ្ញើ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ប្រារព្ធពិធីថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែ ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានប្រារព្ធពិធីថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតគម្រប់៨៤ យាងចូល៨៥ព្រះវស្សា នៅក្នុងវត្តឥសាន្តរតនារាម (ហៅវត្តភ្នំស្វាយ) ដោយបានការអញ្ជើញចូលរួម ពីឯកឧត្តម ណាប់ ប៊ុន ហេង អនុប្រធានកិត្តិយសសាខា ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា (ច្រើន​ទៀត…)