• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

សកម្មភាពផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ការគាំទ្រចិត្តសាស្ត្រសង្គម សុខភាពផ្លូវចិត្តក្នុងបរិបទជំងឺកូវីដ-១៩នៅស្រុកកូនមុំ

នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ មន្ដ្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី និង មន្ត្រីអនុសាខា ស្រុកកូនមុំ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមបានបន្ត ចុះអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ការគាំទ្រចិត្តសាស្ត្រសង្គម សុខភាពផ្លូវចិត្តក្នុងបរិបទជំងឺកូវីដ-១៩ ព្រមទាំងបានបញ្ជ្រាបសារអប់រំ សុវត្ថិភាពចរាចរណ៍ផ្លូវគោគ និងសារអប់រំពីជម្ងឺគ្រុនចាញ់គ្រុនឈាម ជូនដល់ប្រជាពលរដ្ឋ រស់នៅភូមិ១ ភូមិ៣ ឃុំត្រពាំងច្រេស និងភូមិ១ ភូមិ២ ភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយវិធានការការពារ និងទប់ស្កាត់ពីការឆ្លងរាលដាល ជម្ងឺកូវីដ-១៩នៅអនុវិទ្យាល័យហ៊ុនសែនអណ្តូងមាស ខេត្តរតនគិរី

នៅថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគោលការណ៍សុខភាព ក្នុងការចូលរៀន និងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថានសិក្សាក្នុងបរិបទកូវីដ-១៩ លោកគ្រូទីប្រឹក្សាយុវជនវិទ្យាល័យ ហ៊ុន សែន ស្រុកអណ្តូងមាស បានរៀបចំកម្លាំងប្អូនៗយុវជនកាកបាទក្រហម៣នាក់ ស្រី១នាក់ ចុះធ្វើការអប់រំផ្សព្វផ្សាយវិធានការការពារ និងទប់ស្កាត់ពីការឆ្លងរាលដាល ជម្ងឺកូវីដ-១៩ រួមមានការចងបដា ចែកប័ណ្ណផ្សព្វផ្សាយ ចែកម៉ាស់ បាញ់អាកុលជាដើមដល់សិស្សានុសិស្ស ចំនួន ១៣០ នាក់ស្រី៨៣ នាក់ ក្នុងវិទ្យាល័យ ហ៊ុន សែន ស្រុកអណ្តូងមាស ខេត្តរតនគិរី។ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩នៅស្រុកអូយ៉ាដាវ

នៅថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ មន្រ្តីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី សរុបចំនួន ៤ នាក់ បន្តចុះអប់រំផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ការគាំទ្រចិត្តសាស្ត្រសង្គម សុខភាពផ្លូវចិត្តក្នុងបរិបទជំងឺកូវីដ-១៩ ព្រមទាំងបានបញ្ជ្រាបសារអប់រំ សុវត្ថិភាពចរាចរណ៍ផ្លូវគោគ និងសារអប់រំពីជម្ងឺគ្រុនចាញ់គ្រុនឈាម ដល់ប្រជាពលរដ្ឋក្នុង ភូមិអ៊ុន ភូមិកាឡែរ ភូមិត្រាង ភូមិកាតែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។ នៅក្នុងការផ្សព្វផ្សាយនេះ ក្រុមការងារបានចុះសាកសួរពីភាពតានតឹងផ្លូវចិត្ត និងសំណួរត្រឡប់ពីសហគមន៍ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកលំផាត់ ខេត្តរតនគីរីទទួលអំណោយមនុស្សធម៌

ដើម្បីជួយសម្រាលការលំបាកជីវភាពរបស់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅព្រឹក ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១ នេះ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី និងសហការី បាននាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន១២គ្រួសារនៅឃុំ បាតាង១០គ្រួសារ ឃុំជ័យឧត្តម១គ្រួសារ និងឃុំសេដា ១គ្រួសារ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិព្រួ ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ចុះផ្សព្វផ្សាយ ពីការត្រៀមបង្ការ ទប់ស្កាត់ និងការកាត់បន្ថយហានិភ័យនៃការរាតត្បាតជំងឺកូវីដ-១៩ក្នុង ស្រុកកូនមុំ

សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដែលមានឯកឧត្តម ថង សាវុន ជាប្រធាន   នៅថ្ងៃ ចន្ទ ទី ១៦ ខែសីហា ឆ្នាំ២០២១ នេះ បានចាត់មន្ត្រីក្រុមប្រតិបត្តិសាខាសាខា  និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម សរុប ៥នាក់ ស្រី ២នាក់ ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ ពីការត្រៀមបង្ការ ទប់ស្កាត់ និងការកាត់បន្ថយហានិភ័យនៃការរាតត្បាតជំងឺកូវីដ-១៩ ការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងវិធីសាស្ត្រកាត់បន្ថយភាពតានតឹង និងការថប់បារម្ភ  នៅតាមបណ្តាភូមិចំនួន ៤ ភូមិ ក្នុងឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី  ។ (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយ ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ក្នុងស្រុកកូនមុំខេត្តរតនគីរី

នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហាឆ្នាំ២០២១ នេះមន្ត្រីក្រុមប្រតិបត្តិសាខាសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម សរុប៧នាក់ ស្រី១នាក់ ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ ស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងវិធីសាស្ត្រកាត់បន្ថយភាពតានតឹង និងការថប់បារម្ភ នៅតាមបណ្តាភូមិចំនួន ៥ ភូមិ ក្នុងឃុំត្រពាំងច្រេស និងឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។ ក្នុងការផ្សព្វផ្សាយនេះ ក្រុមការងារបានចុះអប់រំផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះ បិទប័ណ្ណផ្សព្វផ្សាយ និងចាក់សារសំឡេង (ច្រើន​ទៀត…)

លោកយាយ ណាយ វិត អាយុ១០៦ ឆ្នាំនៅស្រុកតាវែង ខេត្តរតនគីរីទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ ឆ្លៀតឱកាស ក្នុងការអញ្ជើញចុះអមដំណើរ ជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនលោកយាយ ណាយ វិត អាយុ ១០៦ ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ-១៩ ឯកឧត្តម ថងសាវុន ប្រធានគណៈកម្មាធិការសាខា និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី (ច្រើន​ទៀត…)

កិច្ចប្រជុំស្តីពីការពិគ្រោះយោបល់ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ២០២១-២០៣០ កាកបាទក្រហមកម្ពុជា របស់ខេត្តរតនគីរី

នៅរសៀលថ្ងៃសៅរ៍ ទី៧ ខែសីហា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានរៀបចំប្រជុំផ្ទៃក្នុង តាមប្រព័ន្ធវីដេអូហ្ស៊ូម ស្តីពីការពិគ្រោះយោបល់ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ២០២១-២០៣០ កាកបាទក្រហមកម្ពុជា ក្រោមវត្តមាន ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវលោក លោកស្រី អនុប្រធាន លេខាធិការ ហេរញ្ញិក សមាជិក សមាជិកាសាខា អនុសាខា ក្រុង ស្រុកទាំង៩ លោកនាយកសាខា មន្ត្រីសាខា សរុបចំនួន ២៦ នាក់ ស្រី ៦ នាក់ ដើម្បីពិនិត្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ២០២១-២០៣០ (ច្រើន​ទៀត…)

វគ្គបណ្តុះបណ្តាលស្តីពី “សុខភាពផ្លូវចិត្ត ចិត្តសាស្រ្តសង្គម ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ក្នុងបរិបទជំងឺកូវីដ-១៩” នៅខេត្តរតនគីរី

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥  ខែសីហា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្ត រតនគិរី  បានរៀបចំបើកវគ្គបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តកាកបាទក្រហម  ស្តីពី “សុខភាពផ្លូវចិត្ត ចិត្តសាស្រ្តសង្គម ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ក្នុងបរិបទជំងឺកូវីដ-១៩” ដោយបានការអញ្ជើញចូលរួមបើកវគ្គពីលោកស្រីស៊ឹម ច័ន្ទតារា អភិបាលរងស្រុកកូនមុំ និង លោក ឌឹម ណាត នាយកសាខា ដល់អ្នកស្ម័គ្រចិត្ត មកពីឃុំ ទាំង៦ នៃស្រុកកូនមុំ សរុបចំនួន ២០នាក់ ស្ត្រី ៩នាក់  ដែលវគ្គបណ្តុះបណ្តាលនេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ទី៦ ខែ សីហា ឆ្នាំ ២០២១ នៅសាលប្រជុំសាលាស្រុកកូនមុំ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩នៅស្រុកអូរជុំ ខេត្តរតនគិរី

នៅថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១ នេះ មន្ត្រីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ ១៩ ការចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងសុវត្ថិភាពចារាចរណ៍ក្នុងបរិបទកូវីដ១៩ នៅតាមបណ្តាភូមិចំនួន ៧ ភូមិ ក្នុងឃុំអូរជុំ និងឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី។ ក្នុងពេលផ្សព្វផ្សាយនេះ ក្រុមការងារ បានបាញ់អាកុល បិទខិតប័ណ្ណសុវត្ថិភាពចរាចរណ៍ ខិតប័ណ្ណ និងសារសំឡេង អប់រំពីស្ថានការថ្មីៗនៃជំងឺ កូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជាលើពិភពលោក (ច្រើន​ទៀត…)