• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

ការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ ១៩ នៅខេត្តមណ្ឌលគីរី

នាព្រឹកថ្ងៃពុធ ទី ១ ខែមេសា ឆ្នាំ​២០២០ អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុកពេជ្រាដា បានបន្តបើកយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការណ៍បង្ការ និងកាត់បន្ថយហានិភ័យនៃជំងឺឆ្លងរលាកសួតបង្កដោយកូរ៉ូណាវីរុសថ្មី COVID-19 ជូនដល់ប្រជាពលរដ្ឋ ចំនួន ៦៤គ្រួសារ ស្មើនឹង ២២នាក់ (ស្រី ១០២នាក់) ដែលដឹកនាំដោយលោក វណ្ណា ម៉ាប់ ប្រធានគណៈកម្មាធិការ​អនុសាខា និងមាន​ការអញ្ជើញចូលរួមពី លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការអនុសាខា មន្ទីរ អង្គភាពពាក់ព័ន្ធ​ជុំវិញ​ខេត្ត ដែលប្រព្រឹត្តទៅនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី​។​ក្នុងឱកាសនោះដែរ លោកប្រធាន (ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីការត្រៀមបង្ការ និងវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ កូវីដ១៩ នៅខេត្តមណ្ឌលគិរី

នាព្រឹកថ្ងសៅរ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក​ព.ស​.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ​២០២០សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីបានបើកយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការណ៍បង្ការនិងកាត់បន្ថយហានិភ័យនៃជំងឺឆ្លងបង្កដោយកូរ៉ូណាវីរុសថ្មីនិងផ្ដល់ជូនអាល់កុល ម៉ាស់និងខិតបណ្ណផ្សព្វផ្សាយអំពីការទប់ស្កាត់ និងការរីករាលដាលនៃជំងឺកូវីដ១៩ COVID-19 ដែលជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនប្រជាពលរដ្ឋក្នុងស្រុកអូរាំងសរុបចំនួន ៧២គ្រួសារ ស្មើនឹង ៣៩៩នាក់ (ស្រី ២០៣) ក្រោមវត្តមាន លោកជំទាវ វិន ស៉ីធួន (ច្រើន​ទៀត…)

ផ្សព្វផ្សាយអំពីវិធានការបង្ការ និងការកាត់បន្ថយហានិភ័យនៃជំងឺឆ្លងរលាកសួតបង្កដោយកូរ៉ូណាវីរុសថ្មី (covid-19)នៅវិទ្យាល័យ ហ៊ុនសែន កោះញែក

សាខាកក្រកខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃពុធ ៣រោច​ ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែមីនា​ ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក អាន សុ​ឃីម នាយកសាខា និងសហការី បានចុះផ្សព្វផ្សាយអំពីវិធានការបង្ការ និងការកាត់បន្ថយហានិភ័យនៃជំងឺឆ្លងរលាកសួតបង្កដោយកូរ៉ូណាវីរុសថ្មី (covid-19) ជូនដល់សិស្សានុសិស្ស មកពីវិទ្យាល័យ ហ៊ុនសែន កោះញែក មានសិស្សសរុបចំនួន ៩០០នាក់ ដែលធ្វើឡើងនៅភូមិរង្សី ឃុំស្រែសង្គម​ ស្រុកកោះញែក ខេត្តមណ្ឌលគិរី​។​ (ច្រើន​ទៀត…)

ផ្សព្វផ្សាយអំពីវិធានការបង្ការ និងការកាត់បន្ថយហានិភ័យនៃជំងឺឆ្លងរលាកសួត (covid-19)នៅស្រុកកោះញែក

សាខាកក្រកខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃអង្គារ ទី ១០ ខែមីនា​ ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក អាន សុ​ឃីម នាយកសាខា និងសហការី បានចុះផ្សព្វផ្សាយអំពីវិធានការបង្ការ និងការកាត់បន្ថយហានិភ័យនៃជំងឺឆ្លងរលាកសួតបង្កដោយកូរ៉ូណាវីរុសថ្មី (covid-19) ជូនដល់សិស្សានុសិស្ស កុមារា កុមារី មកពីសាលាបឋមសិក្សាចំនួន៣ មានសិស្សសរុបចំនួន ១៣០នាក់ (ស្រី ៧៣នាក់) ដែលធ្វើឡើងនៅភូមិចំនួន៣ ឃុំចំនួន២ ស្រុកកោះញែក ខេត្តមណ្ឌលគិរី​។​ (ច្រើន​ទៀត…)

ទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី ២១ កុម្ភៈ ឆ្នាំ ២០២០ នៅ ខេត្តមណ្ឌលគិរី

សាខាកក្រកខេត្តមណ្ឌលគិរី ៖ ដើម្បីចូលរួមអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី ២១ កុម្ភៈ ឆ្នាំ ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក​ស្រី ដួច ដារ៉ា អនុប្រធានគណៈកម្មាធិការសាខា រួមជាមួយនឹង លោក លោកស្រី សមាជិក សជិកាគណៈកម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខា អនុសាខា លោកប្រធានមន្ទីរពេទ្យបង្អែកស្រុក បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ស្រ្តីទើបសម្រាលកូន និងស្ត្រីមានផ្ទៃពោះរង់ចាំសម្រាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ចំនួន ៣នាក់ (ច្រើន​ទៀត…)

អនុសាខាស្រុកកោះញែក ផ្តល់ធុងចម្រោះទឹកស្អាត ជូនសិស្សដែលស្នាក់អាស្រ័យនៅអន្តេវាសិកដ្ឋាន នៃវិទ្យាល័យហ៊ុនសែនកោះញែក

កាលពីរសៀលថ្ងៃ​សុក្រ ៦កើត ខែផល្គុន ឆ្នាំកុរឯកស័ក ព.ស​. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២០ អនុសាខាស្រុកកោះញែក ដឹកនាំដោយឯកឧត្តម អ៊ុំ ឃន សមាជិកកិត្តិយសសាខា និងលោក កែវ សូត្រ ប្រធានគណៈកម្មាធិការ​អនុសាខាស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកធុងចម្រោះទឹកស្អាតចំនួន ១០ធុង ដែលជាអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់សិស្សានុសិស្សដែលស្នាក់អាស្រ័យនៅអន្តេវាសិកដ្ឋាន នៃវិទ្យាល័យហ៊ុនសែនកោះញែក ខេត្តមណ្ឌលគិរី​។  ក្នុងឱកាសនោះដែរ ឯកឧត្តម បានពាំនាំនូវប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីសំណាក់​ (ច្រើន​ទៀត…)