• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

ប្រជាជនងាយរងគ្រោះនៅឃុំដាក់ដាំ ខេត្តរតនគីរីបានទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃពុធ ១៥កើត ខែភទ្របទ​ ឆ្នាំកុរ ឯកស័ក ព.ស​. ២៥៦៤ ត្រូវនឹងថ្ងៃទី២​ខែកញ្ញា​ ឆ្នាំ​២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម សាយ ម៉េងគីម​ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់លោកតា ក្រូយ អ្វែក អាយុ ៨៧ឆ្នាំ ជនជាតិដើមភាគតិច​ព្នង ជាជនចាស់ជរាគ្មានទីពឹង គ ថ្លង់ និងទីទ័លក្រ​ខ្លាំង រស់នៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី​។​ក្នុងឱកាសនោះដែរ ឯកឧត្តមអនុប្រធាន​ បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខនិងក្ដីនឹករលឹក (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយអំពីសុខភាពមាតា និងទារក អនាម័យបរិស្ថានជុំវិញផ្ទះ ការបង្ការជំងឺនានានៅក្រុងសែនមនោរម្យ

នៅព្រឹកថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំ​ជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែសីហា ឆ្នាំ​២០២០ ក្រុមការងារ​សាខាកាកបាទក្រហម​កម្ពុជា ខេត្តមណ្ឌលគិរី បានចុះអប់រំផ្សព្វផ្សាយអំពីសុខភាពមាតា និងទារក អនាម័យ​បរិស្ថាន​ជុំវិញ​ផ្ទះ ការបង្ការជំងឺគ្រុនចាញ់-គ្រុនឈាម និងគ្រុនឈីក (CHIK) ជូនដល់ប្រជាពលរដ្ឋចំនួន ១៤២នាក់ ស្ថិតនៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី​។​ការផ្សព្វផ្សាយនេះ ប្រព្រឹត្តទៅ​ដោយមានការចូលរួមពី ក្រុមប្រតិបត្តិសាខា​កាកបាទក្រហម​កម្ពុជា ខេត្តមណ្ឌលគិរី អាជ្ញាធរដែនដី ភូមិ អនុភូមិ ព្រមទាំង​ប្រជាពលរដ្ឋ​ជាច្រើននាក់ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីចុះសួរសុខទុក្ខឯកឧត្តម ជឹម លន់ដែលមានជំងឺលើសឈាមសម្រាកនិងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត

នាព្រឹកថ្ងៃពុធ ៨កើត ខែភទ្របទ​ ឆ្នាំកុរ ឯកស័ក ព.ស​. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា​ ឆ្នាំ​២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោកស្រី ដួច ដារ៉ា អនុប្រធាន​គណៈកម្មាធិការ​សាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជាលើកទី២ ជូនដល់ឯកឧត្តម ជឹម លន់ សមាជិក​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី ដែលមានជំងឺលើសឈាម រសនៅភូមិមានលាភ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី សព្វថ្ងៃ​កំពុង​សម្រាកនិងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។​ក្នុងឱកាសនោះដែរ

(ច្រើន​ទៀត…)

យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីការការពារខ្លួនពីជំងឺកូវីដ១៩ ជំងឺគ្រុនឈាម គ្រុនឈីកនៅខេត្តមណ្ឌលគីរី

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២០ ក្រុមការងារ​ប្រតិបត្តិសាខា​កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី​ បានបន្តយុទ្ធ​នាការផ្សព្វផ្សាយអំពី​វិធានការ​បង្ការ និងកាត់បន្ថយហានិភ័យនៃជំងឺឆ្លងរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីតាមឃោសនសព្ទ និងសម្រួលសុវត្ថិភាពចរាចរណ៍ ដើម្បី​រៀបចំសណ្ដាប់ធ្នាប់សន្តិសុខកុំឲ្យមានការកក់ស្ទះដល់ដំណើរកំសាន្តរបស់បងប្អូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលចូលមកដើរលំហែរកំសាន្ត និងអុចធូបបន់ស្រន់សុំសេចក្ដីសុខនៅតំបន់រមណីយដ្ឋានភ្នំដោះក្រមុំយ៉ាងច្រើនកុះករ ក្នុងឱកាសថ្ងៃឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំថ្មី (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយអំពីវិធានការបង្ការ និងការកាត់បន្ថយហានិភ័យនៃជំងឺកូវីដ១៩ នៅខេត្តមណ្ឌលគីរី

នាព្រឹកថ្ងៃចន្ទ ១៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនិងថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២០ ក្រុមការងារ​ប្រតិបត្តិសាខា​កាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី​ បានសហការជាមួយ​មន្ទីរសុខាភិបាល អាជ្ញាធរ និងកងកម្លាំង ក្នុងការយុទ្ធ​នាការផ្សព្វផ្សាយអំពីវិធានការបង្ការ និងការកាត់បន្ថយហានិភ័យនៃជំងឺឆ្លងរលាកសួតបង្កដោយវីរុសកូរ៉ូណាថ្មី ក្នុងឱកាសថ្ងៃឈប់សម្រាកសងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជូនដល់បងប្អូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ​ដែលចូលមកដើរលំហែរកំសាន្តយ៉ាងច្រើនកុះករក្នុងទឹកដីខេត្តមណ្ឌលគិរី ដោយប្រព្រឹត្តទៅនៅទីតាំងចំនួន ២គោលដៅ (ច្រើន​ទៀត…)

ពិធីប្រគល់អណ្ដូងស្នប់ជូនដល់ប្រជាពលរដ្ឋនៅស្រុកកែវសីមា និងស្រុកកោះញែក

នាព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមក្នុងពិធីប្រគល់អណ្ដូងស្នប់ចំនួន២៥អណ្ដូង ជូនដល់ប្រជាពលរដ្ឋ ដែលខ្វះខាតទឹកស្អាតប្រើប្រាស់ក្នុងសហគមន៍នៅខេត្តមណ្ឌលគិរី ចំនួន ២ស្រុកគឺ ស្រុកកែវសីមា និងស្រុកកោះញែក៖  គឺ ឃុំមេម៉ង់ និងឃុំចុងផ្លាស់ ស្រុកកែវសីមា មានប្រជាពលរដ្ឋចំនួន ៣៣៣គ្រួសារ (ស្មើនឹង ១,៣៦៦នាក់)  .ឃុំណងឃិឡឹក និងឃុំស្រែហុយ  ស្រុកកោះញែក មានប្រជាពលរដ្ឋចំនួន ១០០គ្រួសារ (ស្មើនឹង ៤៨១នាក់)

(ច្រើន​ទៀត…)

ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ កុមារកំព្រា នៅឃុំស្រែអំពូម ស្រុកពេជ្រាដា ទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា​ ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា រួមជាមួយ​នឹង​សហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ កុមារកំព្រា សរុបចំនួន ៦៧គ្រួសារ ស្ថិតនៅឃុំស្រែអំពូម ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី។ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

គ្រួសារងាយរងគ្រោះនៅស្រុកកោះញែក ខេត្តមណ្ឌលគីរីទទួលអំណោយមនុស្សធម៌

នារសៀលថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២០ ដឹកនាំដោយ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងសហការីបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ សរុបចំនួន ១០១គ្រួសារ ស្ថិតនៅឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

ពិធីប្រគល់ផ្ទះជូនចាស់ជរាគ្មានទីពឹងនៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី

នាព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា  រួមជាមួយ នឹងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់ផ្ទះមនុស្សធម៌ចំនួន ១ខ្នង សង់អំពីឈើ ដំបូលស័ង្កសី ជញ្ជាំងឈើ ដែលមា នទំហំ បណ្ដោយ ៦,៥០ម៉ែត្រ x ទទឹង ៥ម៉ែត្រ ជូនដល់លោកយាយ ហង្ស ឆៃលី អាយុ ៧៨ឆ្នាំ ជាជនចាស់ជរាគ្មានទីពឹង មានជីវភាពខ្វះខាតខ្លាំង ស្ថិតនៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។នាឱកាសនោះ ឯកឧត្តមប្រធាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

ខេត្តមណ្ឌលគិរី ចុះផ្សព្វផ្សាយអំពីការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ នៅ ឃុំរយ៉ ស្រុកកោះញែក

សាខាកក្រកខេត្តមណ្ឌលគិរី ៖ នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានចុះផ្សព្វផ្សាយអំពីការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ COVID-19 ជូនដល់ប្រជាពលរដ្ឋចំនួន ២៥គ្រួសារ (ស្មើនឹង ១៣៤នាក់, ស្រី ៨២នាក់) ស្ថិតនៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ។ការផ្សព្វផ្សាយនេះដែរ ក្រុមការងារសាខា បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ឲ្យយល់ដឹងអំពីការទប់ស្កាត់នូវជំងឺកូវីដ19 នេះដែលជាជំងឺមួយធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងពិភពលោក

(ច្រើន​ទៀត…)