• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

សកម្មភាពផ្សព្វផ្សាយអំពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

នៅព្រឹកថ្ងៃអង្គារ ទី២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានចុះផ្សព្វផ្សាយអំពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) ជូនដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ចំនួន ២៦គ្រួសារ ស្មើនឹង ១០៩នាក់,ស្រី ៦៤នាក់ ស្ថិតនៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ការផ្សព្វផ្សាយនេះដែរ ក្រុមការងារសាខា បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ទីប្រជុំជន ដែលរួមមាន អ្នកដំណើរ អាជីវករ និងបងប្អូនប្រជាពលរដ្ឋដែលឧស្សាហ៍ចេញចូលក្នុងតំបន់ដែលមានមនុស្សរស់នៅច្រើន ឲ្យយល់ដឹងអំពីការទប់ស្កាត់នូវជំងឺកូវីដ-១៩ នេះ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយស្តីពីសារប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះ និងការថែទាំក្រោយសម្រាល នៅខេត្តមណ្ឌលគីរី

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានចុះផ្សព្វផ្សាយស្តីពីសារប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះ និងការ ថែទាំក្រោយសម្រាលក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅតំបន់មូលដ្ឋានចូលរួមចំនួន៨៥គ្រួសារ(ស្មើនឹង៣៥០នាក់, ស្រី១៧៥នាក់) ស្ថិតនៅភូមិចំនួន២គឺភូមិណងបួរ និងភូមិជីមាតឃុំណងឃិឡឹកស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមការងារប្រតិបត្តិសាខាបានគូសបញ្ជាក់ពីសារបាននៃការកំណត់ទិវាជាតិ សុខភាពមាតា ទារកនិងកុមារ២១កុម្ភៈ នេះ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ចុះពិនិត្យអណ្ដូងទឹកស្អាតនៅភូមិចំនួន២ គឺភូមិជីមាត និងភូមិណងបួរ ឃុំណងឃិឡឹក ស្រុកកោះញែក

សាខា កក្រក ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក អាន សុឃីម នាយកសាខា និងសហការី បានចុះត្រួតពិនិត្យមើលអណ្ដូងទឹកស្អាត ផ្ដល់ដោយកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផល និងអណ្ដូងដែលខូច សរុបចំនួន ៣អណ្ដូង (អណ្តូងខូចចំនួន១) ស្ថិតនៅភូមិចំនួន២ គឺភូមិជីមាត និងភូមិណងបួរ ឃុំណងឃិឡឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគីរីផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះមកពីស្រុកពេជ្រាដា

នាព្រឹកថ្ងៃសុក្រ ១០រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៨ ខែមករា ឆ្នាំ២០២១ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ចំនួន ២០៦គ្រួសារ មកពីឃុំចំនួន២ គឺឃុំស្រែអំពូម និងឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅឃុំប៊ូស្រា ខេត្តមណ្ឌលគីរី ទទួលអំណោយមនុស្សធម៌

សាខាកក្រកខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៤ ខែមករា ឆ្នាំ២០២១ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តបេសកកម្មមនុស្សធម៌ ក្នុងការចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ចំនួន ២០១គ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម អ៉ឹង ស៉ីតាតវិរៈ ប្រធានកិត្តិយសសាខា និងឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះនៅស្រុកកោះញែក ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នាព្រឹកថ្ងៃអង្គារ ១៥កើត ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នេះ កាកបាទ​ក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានរៀបចំពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ចំនួន ១៨០គ្រួសារ ក្រោមវត្តមានឯកឧត្តម ណយ ស្រូន អនុប្រធានកិត្តិយសសាខា រួមជាមួយនឹងលោកជំទាវ វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខា ដែលពិធីនេះប្រព្រឹត្តទៅនៅវិទ្យាល័យហ៊ុនសែនកោះញែកខេត្តមណ្ឌលគិរី។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីចុះសួរសុខទុក្ខកុមារី ភី ស្រីពៅមានជំងឺដុះសាច់បំពង់ក និងមានជីវភាពខ្វះខាត នៅមន្ទីរពេទ្យបង្អែក

សាខា កក្រក ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃចន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក អាន សុឃីម នាយកសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា​ ជូនដល់កុមារី ភី ស្រីពៅ អាយុ ៨ឆ្នាំ មានជំងឺដុះសាច់បំពង់ក និងមានជីវភាពខ្វះខាត រស់នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី សព្វថ្ងៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគីរីផ្តល់រទេះជនពិកាជូនឯកឧត្តមជឹម លន់

សាខា កក្រក ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ឯកស័ក ព.ស​. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ​២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោកស្រី ដួច ដារ៉ា អនុប្រធាន​គណៈកម្មាធិការ​សាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជារទេះពិការ និងកៅអីសម្រាប់បត់ជើង ជូនដល់ ឯកឧត្តម ជឹម លន់ សមាជិក​ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី ដែលមានជំងឺលើសឈាម រស់នៅភូមិមានលាភ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី សព្វថ្ងៃ​កំពុង​សម្រាកនិងព្យាបាលជំងឺនៅគេហដ្ឋាន។ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយអំពីការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19)នៅខេត្តមណ្ឌលគីរី

នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែភទ្របទ​ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៥ ខែកញ្ញា​ ឆ្នាំ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានចុះផ្សព្វផ្សាយអំពីការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) ជូនដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ចំនួន ៧៣គ្រួសារ (ស្មេីនឹង ៣០២នាក់, ស្រី​ ១៧១នាក់) ដោយមានការឧបត្ថមគាំទ្រពីសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម​ ប្រព្រឹត្តទៅនៅក្នុងឃុំណងឃិលឹក ស្រុកកោះញែក​ខេត្តមណ្ឌលគិរី។ការផ្សព្វផ្សាយនេះដែរ ក្រុមការងារសាខា បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ (ច្រើន​ទៀត…)

ខេត្តមណ្ឌលគិរី ចុះអប់រំផ្សព្វផ្សាយអំពីការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19)

នៅព្រឹកថ្ងៃសុក្រ ២រោច​ ខែភទ្របទ​ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានចុះអប់រំផ្សព្វផ្សាយអំពីការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19) ដោយមានការឧបត្ថមគាំទ្រដោយសហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងចែកប័ណ្ណប្រកាសស្ដីពីការធ្វើចំណាកស្រុក ប្រកបដោយសុវត្ថិភាពនៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ចំនួន ៦៩គ្រួសារ (ស្មេីនឹង ២៨៣នាក់, ស្រី​ ១៧៦នាក់) ដែលប្រព្រឹត្តទៅនៅភូមិចំនួន២ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ (ច្រើន​ទៀត…)