• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

វគ្គបណ្តុះបណ្តាលស្ដីពីគោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម ប្រវត្តិចលនារបស់កាកបាទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ និងវិជ្ជាសង្គ្រោះបឋមនៅខេត្តមណ្ឌលគិរី

នារសៀលថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋានស្ដីពីគោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម ប្រវត្តិចលនារបស់កាកបាទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ និងវិជ្ជាសង្គ្រោះបឋម ជូនដល់យុវជនកាកបាទក្រហមកម្ពុជាថ្មី ចំនួន ៦១នាក់ ស្រី ៤៨នាក់ ដែលមានរយៈពេល ២ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ២១-២២ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកជំទាវ វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខា និងមានការអញ្ជើញចូលរួមពី នាយកសាលានៃវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី (ច្រើន​ទៀត…)

យុវជនកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរីចូលរួមចែកសម្ភារសិក្សាដល់សិស្សានុសិស្សដែលខ្វះខាត

នាព្រឹកថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២ យុវជនកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានចូលរួមក្នុងពិធីចែកសម្ភារសិក្សាដល់សិស្សានុសិស្សដែលខ្វះខាត ក្រោមប្រធានបទ “ឆន្ទៈនៃការស្ម័គ្រចិត្ត” ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូ ជានាយកសាលា តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តមណ្ឌលគិរី ក្រុមការងារយុវជន ស.ស.ខ ព្រមទាំងកុមារា កុមារី ជាសិស្សានុសិស្ស សរុបចំនួន ១១៧នាក់។ ពិធីនេះដែរ បានប្រព្រឹត្តទៅនៅសាលាបឋមសិក្សាពូត្រុំថ្មី ក្នុងគោលបំណង ដើម្បីចែករំលែកនូវក្ដីស្រលាញ់ជូនដល់សិស្សានុសិស្សតាមរយៈការផ្ដល់នូវសម្ភារសិក្សា (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរីចូលរួមគ្រួសារសពដែលបានស្លាប់ក្រោយសម្រាលកូនរួច

នារសៀលថ្ងៃសៅរ៍  ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោកជំទាវ វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារលោក អ៊ាង តុលា អាយុ ៤០ឆ្នាំ ដែលភរិយារបស់លោកឈ្មោះ រ៉េន ផស់ បានទទួលមរណភាពកាលពីថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០២២កន្លងទៅ ក្នុងជន្មាយុ ៣០ឆ្នាំ ដោយរោគាពាធ (ព្រោះតែសុខភាពខ្សោយសម្រាលកូនរួចបានប៉ុន្មានថ្ងៃក្រោយមក ក៏បានលាចាកលោកទៅ) និងមានជីវភាពខ្វះខាតខ្លាំង រស់នៅភូមិណងប៊ួរ (ច្រើន​ទៀត…)

ផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះក្នុងខេត្តរតនគិរី

នាព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានចុះផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ចំនួន១៧គ្រួសារ ស្មើនឹង៨៥នាក់ (ស្រី៤៨នាក់) ស្ថិតនៅភូមិទួល ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ការផ្សព្វផ្សាយនេះដែរ ប្រព្រឹត្តទៅនៅក្នុងគោលបំណង៖

១.បញ្ជ្រាបការយល់ដឹងបន្ថែមអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងច្បាប់នៃការផាកពិន័យជាអន្តរកាល (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះញែកចុះសួរសុខទុក្ខអ្នកជំងឺ មានជំងឺដាច់សរសៃរឈាមខួរក្បាល មានជីវភាពក្រីក្រ

នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកោះញែក ដឹកនាំដោយលោក ឌឹម នី ប្រធានកិត្តិយសអនុសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាថវិការបស់កាកបាទក្រហមកម្ពុជា និងសប្បុរសជន ជូនដល់អ្នកជំងឺឈ្មោះ គេ ភ្លូន ភេទស្រី អាយុ ៣៧ឆ្នាំ មានជំងឺដាច់សរសៃរឈាមខួរក្បាល មានជីវភាពក្រីក្រ និងជាជនជាតិដើមភាគតិចព្នង រស់នៅភូមិកោះម្យើលក្រោម ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី សព្វថ្ងៃកំពុងសម្រាកនិងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកកោះញែក។ (ច្រើន​ទៀត…)

ប្រជាជនដែលមានជំងឺរ៉ាំរៃនៅភូមិពូង៉ោល ស្រុកកែវសីមា ខេត្តមណ្ឌលគិរីទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែ កក្កដា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក អាន សុឃីម នាយកសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់លោក ព្រួច យឿន អាយុ ៤៨ឆ្នាំ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឃុំមេម៉ង់ ដែលប្រពន្ធរបស់លោកមានជំងឺរ៉ាំរៃរយៈពេល១ឆ្នាំហើយ មានឈ្មោះ ងួច ម៉ូច អាយុ ៤៥ឆ្នាំ មានជំងឺក្រួសក្នុងប្រម៉ាត់ ក្រពះ និងសួត ដែលមានទីលំនៅភូមិពូង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរីទទួលអំណោយពីសប្បុរសជន

នាព្រឹកថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានប្រារព្ធអបអរខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ ” ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍ ” ក្រោមវត្តមាន ឯកឧត្តម ឧកញ៉ា អ៉ឹង ស៊ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ងុយ អនុប្រធានកិត្តិយសសាខា កក្រកខេត្ (ច្រើន​ទៀត…)

វគ្គបណ្តុះបណ្តាលជាមូលដ្ឋាននៃប្រវត្តិចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនៅស្រុកកោះញែក

នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានបន្តបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋានគ្រឹះនៃប្រវត្តិចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះទាំង៧របស់កាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ដល់យុវជនកាកបាទក្រហមកម្ពុជាថ្មី នៃវិទ្យាល័យ ហ៊ុនសែន កោះញែក ក្រោមវត្តមាន លោក អានសុឃីម នាយកសាខា លោក ទូច សុគន្ធ នាយកសាលានៃវិទ្យាល័យ ហ៊ុនសែន កោះញែក និងមានការចូលរួមពីក្រុមការងារប្រតិបត្តិសាខា គ្រូបង្គោលវិជ្ជាសង្គ្រោះបឋម (ច្រើន​ទៀត…)

បើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋានគ្រឹះនៃប្រវត្តិចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះទាំង៧របស់កាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋមនៅខេត្តមន្ឌលគីរី

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែ មីនា ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋានគ្រឹះនៃប្រវត្តិចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះទាំង៧របស់កាកបាទក្រហម និងវិជ្ជាសង្គ្រោះបឋម ដល់យុវជនកាកបាទក្រហមកម្ពុជាថ្មី នៃវិទ្យាល័យ ហ៊ុនសែន កោះញែក ក្រោមវត្តមាន លោក អានសុឃីម នាយកសាខា លោក ទូច សុគន្ធ នាយកសាលានៃវិទ្យាល័យ ហ៊ុនសែន កោះញែក និងមានការចូលរួមពីក្រុមការងារប្រតិបត្តិសាខា គ្រូបង្គោលវិជ្ជាសង្គ្រោះបឋម (ច្រើន​ទៀត…)

ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២២ នៅខេត្តមណ្ឌលគីរី

នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី បានរៀបចំប្រារព្វទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២២ ក្រោមប្រធានបទ «ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅកូនដោយទឹកដោះម្តាយ» ដែលមានការអញ្ជើញចូលរួមជាពីសំណាក់ ឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា រួមជាមួយនឹង ឯកឧត្តម លោកជំទាវ (ច្រើន​ទៀត…)