• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

គ្រួសារងាយរងគ្រោះនៅសង្កាត់ចោមចៅទី១ ទទួលអំណោយមនុស្សធម៌

នាល្ងាចថ្ងៃសុក្រ ទី​៦​ ខែ​សីហា​ ឆ្នាំ​២០២១នេះ នៅវត្តកំពែង ជ័យ ដឹកនាំដោយ​ លោក ហែម ដារិទ្ធ​ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែន បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ចាស់ជរា២៥គ្រួសារ ជនពិការ៥គ្រួសារ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១៧គ្រួសារ​ សរុបចំនួន៤៧គ្រួសារ រស់នៅសង្កាត់ចោមចៅទី១ ។ នាឱកាសនោះ​ លោកប្រធានកិត្តិយសអនុសាខា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធាន (ច្រើន​ទៀត…)

គ្រួសារងាយរងគ្រោះនៅសង្កាត់កាកាប២ រាជធានីភ្នំពេញ ទទួលអំនោយមនុស្សធម៌

នាព្រឹកថ្ងៃពុធ ទី៤  ខែសីហា  ឆ្នាំ២០២១នេះ វត្តតាំងក្រសាំងខាងជើង លោក ហែម ដារិទ្ធ  ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ចាស់ជរា២០គ្រួសារ ជនពិការ៧គ្រួសារ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត២០គ្រួសារ  សរុបចំនួន៤៧គ្រួសារ រស់នៅសង្កាត់កាកាបទី២ ។នាឱកាសនោះ  លោកប្រធានកិត្តិយសអនុសាខា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ (ច្រើន​ទៀត…)

កម្មការនីរោងចក្រឆ្លងទន្លេគ្មានគ្រូពេទ្យ ឬ ឆ្មបជួយបង្កើតកូនទទួលអំណោយមនុស្សធម៌

នារសៀលថ្ងៃអង្គារ ទី៣  ខែសីហា ឆ្នាំ២០២១នេះ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា រួមមាន៖  អង្ករចំនួន១០០គីឡូក្រាម  ទឹកបរិសុទ្ធឱរ៉ាល់១០កេស  សំលៀកបំពាក់ សម្ភារៈប្រើប្រាស់សម្រាប់ម្តាយនិងទារក១ឈុតធំ(២៦មុខ) និងថវិកាចំនួន៥សែនរៀល  ទៅប្រគល់ជូនដល់ស្ត្រី ឈ្មោះ ចាន់ ពិសី អាយុ២២ ឆ្នាំ មុខរបរកម្មការនី រោងចក្រ ដែលបានឆ្លងទន្លេ នៅ ក្នុងបន្ទប់ជួលតែ២នាក់ ប្តីប្រពន្ធ ដោយគ្មានគ្រូពេទ្យ ឬ ឆ្មបជួយបង្កើតកូនឡើយ។ (ច្រើន​ទៀត…)

វគ្គបណ្តុះបណ្តាលស្តីពីសុខភាពផ្លូវចិត្ត ចិត្តសាស្ត្រសង្គម ការចូលរួម និងភាពទទួលខុសត្រូវរបស់សហគមន៍ក្នុងបរិបទជំងឺកូវីដ១៩នៅរាជធានីភ្នំពេញ

នាព្រឹកថ្ងៃចន្ទ ទី២  ខែសីហា ឆ្នាំ២០២១នេះ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ  បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពីសុខភាពផ្លូវចិត្ត  ចិត្តសាស្ត្រសង្គម  ការចូលរួម  និងភាពទទួលខុសត្រូវរបស់សហគមន៍ក្នុងបរិបទជំងឺកូវីដ១៩ រយ:ពេល២ថ្ងៃ  ជូនដល់អ្នកស្មគ្រ័ចិត្តកាកបាទក្រហមប្រចាំនៅអនុខណ្ឌពោធិ៍សែនជ័យចំនួន២០នាក់ ដែលវគ្គនេះបានការជួយឧបត្ថម្ភពីសហព័ន្ធអន្តរជាតិកាកបាទក្រហម  អឌ្ឍចន្ទក្រហម តាមរយៈគម្រោងត្រៀមបង្ការ  និងឆ្លើយតបចំពោះការរាតត្បាតនៃជំងឺកូវីដ១៩ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា  ។ (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះនៅខណ្ឌសែនសុខទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ

នាព្រឹកថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ នៅសាលាសង្កាត់ក្រាំងធ្នង់ លោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធានគណៈកម្មាធិការអនុសាខាខណ្ឌសែនសុខ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១៥គ្រួសារ ចាស់ជរា៣០គ្រួសារ ជនពិការ៥គ្រួសារ សរុបចំនួន៥០គ្រួសារ រស់នៅក្នុងសង្កាត់ក្រាំងធ្នង់ ។ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅខណ្ឌបឹងកេងកង

នាល្ងាចថ្ងៃព្រហស្បតិ៍​ ទី​២២​ ខែ​កក្កដា ឆ្នាំ​២០២១នេះ​ នៅសាលាសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង សាខាកាកបាទក្រហមកម្ពុជា​រាជធានីភ្នំពេញ សហការជាមួយអង្គការសកម្មភាពដើម្បីកុមារ (APLE )​ បានចុះអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ និងវិធានការបង្ការការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញជូនដល់មន្ត្រីសាលាខណ្ឌ មន្ត្រីសង្កាត់ ប្រធាន និងអនុប្រធានភូមិសរុប៨នាក់ ដោយមានការសម្របសម្រួលពីលោកស្រី ហង្ស ណាវី ប្រធានការិយាល័យសុខភាព​ និងជានាយិកាអគារផ្កាម្លិះ ព្រមទាំងលោក ណេង វណ្ណៈ តំណាងអង្គការសកម្មភាពដើម្បីកុមារ​ ។ (ច្រើន​ទៀត…)

គ្រួសារងាយរងគ្រោះនៅខណ្ឌសែនសុខ រាជធានីភ្នំពេញទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃចន្ទ ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២១នេះ នៅបរិវេណសាលាសង្កាត់ទឹកថ្លា​លោក សក់ ច័ន្ទកញ្ញា   រិទ្ធ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនចាស់ជរា​ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត២០គ្រួសារ ជនពិការ៥គ្រួសារ សរុបចំនួន២៥គ្រួសារ រស់នៅក្នុងសង្កាត់ទឹកថ្លា ។ នាឱកាសនោះ លោកប្រធាន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះនៅខណ្ឌទួលគោក រាជធានីភ្នំពេញទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃសៅរ៍ ទី១៧​ ខែកក្កដា ឆ្នាំ២០២១នេះ នៅបរិវេណសាលាសង្កាត់ផ្សារដេប៉ូទី៣ លោក ឯក ឃុនដឿន ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទួលគោក បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនដល់ចាស់ជរា៣០គ្រួសារ ស្ត្រីមេម៉ាយ៥គ្រួសារ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត១៥គ្រួសារ​ សរុបចំនួន៥០គ្រួសារ ដែលជ្រើសមកពីភូមិទាំង១០ ក្នុងសង្កាត់ផ្សារដេប៉ូទី៣​ ។ នាឱកាសនោះ​ លោកប្រធានកិត្តិយសអនុសាខា (ច្រើន​ទៀត…)

នាព្រឹកថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ នៅក្នុងបរិវេណវត្តអម្ពវ័ន្ត​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ដឹកនាំដោយ​ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនដល់ចាស់ជរា​ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១៧គ្រួសារ ជនពិការ៥៨គ្រួសារ អ្នកផ្ទុកមេរោគអេដស៍២០គ្រួសារ សរុបចំនួន៩៥គ្រួសារ រស់នៅសង្កាត់ព្រែកថ្មី​ ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញចុះអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ និងវិធានការបង្ការការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ

នាព្រឹកថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ នៅសាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ​ សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ សហការជាមួយអង្គការសកម្មភាពដើម្បីកុមារ (APLE )​ បានចុះអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ និងវិធានការបង្ការការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញជូនដល់មន្ត្រីសាលាខណ្ឌ មន្ត្រីសង្កាត់ ប្រធាន និងអនុប្រធានភូមិ សរុប៦នាក់ ដោយមានការសម្របសម្រួលពីលោកស្រី ហង្ស ណាវី ប្រធានការិយាល័យសុខភាព​ និងជានាយិកាអគារផ្កាម្លិះ ព្រមទាំងលោក ណេង វណ្ណៈ តំណាងអង្គការសកម្មភាពដើម្បីកុមារ​ ។ (ច្រើន​ទៀត…)