• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

ប្រជាពលរដ្ឋងាយរងគ្រោះនៅសង្កាត់គីទ្បូម៉ែត្រលេខ៦ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែសីហា​ ឆ្នាំ២០២១នេះ​ នៅវត្តទួលសន្តិវ័ន ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឬស្សីកែវ ដឹកនាំដោយឯកឧត្តម ជា ពិសី ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ ។ នាឱកាសនោះ ឯកឧត្តមប្រធានកិត្តិយសអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ និងជាពិសេសពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅច្បារអំពៅទី២ រាជធានីភ្នំពេញទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១នេះ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា  ខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារ អនុសាខា  ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ចាស់ជរា  ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន១៥គ្រួសារ ជនពិការ៥គ្រួសារ អ្នកផ្ទុកមេរោគអេដស៍១០គ្រួសារ សរុបចំនួន៣០គ្រួសាររស់នៅសង្កាត់ច្បារអំពៅទី២​។ នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា  បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅច្រាំងចំរេះទី២ រាជធានីភ្នំពេញទទួលអំណោយមនុស្សធម៌

នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១  ឯកឧត្តម ជា ពិសី ប្រធានកិត្តិយសអនុសាខាខណ្ឌប្ញស្សីកែវ បានចុះសាកសួរសុខទុក្ខ  និងចែកអំណោយមនុស្សធម៌ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត៥គ្រួសារ ចាស់ជរា១០គ្រួសារ ជនពិការ៥គ្រួសារ សរុបចំនួន ២០គ្រួសារ  រស់នៅក្នុងសង្កាត់ច្រាំងចំរេះទី២  ។ នាឱកាសនោះ ឯកឧត្តមប្រធានកិត្តិយសអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចប្រធាន (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅខណ្ឌចំការមន ទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃព្រហស្បតិ៍  ទី១៩ ខែសីហា  ឆ្នាំ២០២១នេះ  ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល ប្រធានគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ  និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន  ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១០គ្រួសារ ចាស់ជរា១០គ្រួសារ ជនពិការ៥គ្រួសារ សរុបចំនួន២៥ គ្រួសារ  រស់នៅក្នុងសង្កាត់ទួលទំពូងទី២។ នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ឃួង ស្រេង (ច្រើន​ទៀត…)

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១នេះ នៅវត្តពូនភ្នំ  លោក ហែម ដារិទ្ធ  ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត២០គ្រួសារ ចាស់ជរា២០គ្រួសារ ជនពិការ៧គ្រួសារ សរុបចំនួន៤៧គ្រួសារ រស់នៅសង្កាត់សំរោងក្រោម  ។ នាឱកាសនោះ  លោកប្រធានកិត្តិយសអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ជូនដល់គ្រួសារទាំងអស់ប្រកបដោយសេចក្តីនឹករលឹក  ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ចុះផ្សព្វផ្សាយ ពីការត្រៀមបង្ការ ទប់ស្កាត់ និងការកាត់បន្ថយហានិភ័យនៃការរាតត្បាតជំងឺកូវីដ-១៩ក្នុង ខណ្ឌពោធិ៍សែនជ័យ

នាថ្ងៃចន្ទ ទី១៦  ខែសីហា ឆ្នាំ២០២១នេះ លោកស្រី ហង្ស ណាវី ប្រធានការិយាល័យសុខភាព និងជានាយិកាអគារផ្កាម្លិះ ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ  រស់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដែលជាអតីតតំបន់បិទខ្ទប់  (តំបន់ក្រហម) ។ យុទ្ធនាការនេះបានការជួយឧបត្ថម្ភគាំទ្រពីសហព័ន្ធអន្តរជាតិកាកបាទក្រហម  អឌ្ឍចន្ទក្រហម តាមរយៈគម្រោងត្រៀមបង្ការ  និងឆ្លើយតបចំពោះការរាតត្បាតនៃជំងឺកូវីដ១៩  ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា  ។ (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩របស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

នាថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១នេះ ក្រុមការងារសាខា រួមមាន  លោកស្រី ហង្ស ណាវី ប្រធានការិយាល័យសុខភាព និងជានាយិកាអគារផ្កាម្លិះ ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ  រស់នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលជាអតីតតំបន់បិទខ្ទប់  (តំបន់ក្រហម) ។ យុទ្ធនាការនេះបានការជួយឧបត្ថម្ភគាំទ្រពីសហព័ន្ធអន្តរជាតិកាកបាទក្រហម  អឌ្ឍចន្ទក្រហម តាមរយៈគម្រោងត្រៀមបង្ការ  និងឆ្លើយតបចំពោះការរាតត្បាតនៃជំងឺកូវីដ១៩  ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា  ។ (ច្រើន​ទៀត…)

គ្រួសារងាយរងគ្រោះនៅសង្កាត់ចោមចៅទី៣ ទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១នេះ នៅក្នុងបរិវេណវត្តជម្ពូវ័ន  ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធ  ប្រធានកិត្តិយសអនុសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត២០គ្រួសារ  ចាស់ជរា​២០គ្រួសារ ជនពិការ​ ៧គ្រួសារ សរុបចំនួន៤៧គ្រួសារ រស់នៅសង្កាត់ចោមចៅទី៣។ នាឱកាសនោះ លោកប្រធានកិត្តិយអនុសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះនៅសង្កាត់ចោមចៅ២ទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ

នាព្រឹកថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១នេះ នៅ​ក្នុងបរិវេណវត្តព្រៃស្ពឺ​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ​ លោក ហែម ដារិទ្ធ​ ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត២០គ្រួសារ ចាស់ជរា២០គ្រួសារ ជនពិការ៧គ្រួសារ សរុប៤៧គ្រួសារ រស់នៅសង្កាត់ចោមចៅទី២​ ។ នាឱកាសនោះ​ លោកប្រធានកិត្តិយសអនុសាខា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ (ច្រើន​ទៀត…)

គ្រួសារងាយរងគ្រោះនៅសង្កាត់ទន្លេបាសាក់ ទទួលអំណោយមនុស្សធម៌

នាព្រឹកថ្ងៃសៅរ៍ ទី​៧ ខែ​សីហា ឆ្នាំ​២០២១នេះ នៅបរិវេណវិទ្យាល័យសុធារស លោក ថេង សុថុល ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌចំការមន បានដឹកនាំក្រុមការងារ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនដល់ចាស់ជរា១៥គ្រួសារ ស្ត្រីមេម៉ាយ៥គ្រួសារ ជនពិការ១គ្រួសារ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត៩គ្រួសារ​ សរុបចំនួន៣០គ្រួសារ ដែលជ្រើសរេីសមកពីភូមិ៦ និងភូមិ៧ ក្នុងសង្កាត់ទន្លេបាសាក់​ ។ (ច្រើន​ទៀត…)