• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះនៅសង្កាត់និរោធ

សាខាកក្រករាជធានីភ្នំពេញ៖  នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២០១នេះ នៅសាលាសង្កាត់និរោធ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ហ៊ត គឹមនី អនុប្រធានកិត្តិយសអនុសាខា  តំណាង លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី  ហ៊ុនសែន  ជាប្រធានជូនដល់ចាស់ជរា ១០គ្រួសារ  ជនពិការ៣គ្រួសារ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត៧គ្រួសារ សរុបចំនួន២០គ្រួសារ រស់នៅសង្កាត់និរោធ ។ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ

នាថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១នេះ​ ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់អំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងការការពារជំងឺឆ្លងកូវីដ១៩​​ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ បានចាត់ឲ្យក្រុមការងារសាខា​ រួមមាន​ លោកស្រី ហង្ស ណាវី ប្រធានការិយាល័យសុខភាព និងជានាយិកាអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម​ និងដោយបានការអញ្ជើញចូលរួមពីលោកស្រី​ អុឹម​ ថាវី​ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌពោធិ៍សែនជ័យ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះមកពីខណ្ឌដូនពេញទទួលអំណោយមនុស្សធម៌

នៅថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២១ នៅវត្តព្រះពុទ្ធឃោសាចារ្យ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ​ខណ្ឌដូនពេញ ដឹកនាំដោយលោកលោក សុខ ពេញវុធ ប្រធានកិត្តិយសអនុសាខាបានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន​ ជាប្រធាន ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤៥គ្រួសារ ដែលបានជ្រើសរើសមកសង្កាត់ទាំង១១ក្នុងខណ្ឌ ។នាឱកាសនោះ​ លោកប្រធានកិត្តិយសអនុសាខា​បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅសង្កាត់ច្បារអំពៅទី១

នាល្ងាចថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២១នេះ​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ញាណ ច័ន្ទសោភា អនុប្រធានគណៈកម្មាធិការអនុសាខា​ តំណាង លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន​ ជាប្រធាន ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៦គ្រួសារ​ រស់នៅសង្កាត់ច្បារអំពៅទី១ ។ (ច្រើន​ទៀត…)

វគ្គលើកកម្ពស់ការយល់ដឹងស្តីពី “សុវត្ថិភាពអ៊ីនធឺណិត និងវិធានការបង្ការការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនៅរាជធានីភ្នំពេញ

សាខា កក្រក រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ  ទី២០  ខែមករា ឆ្នាំ២០២១នេះ  នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ  បានរៀបចំពិធីបើកវគ្គលើកកម្ពស់ការយល់ដឹងស្តីពី “សុវត្ថិភាពអ៊ីនធឺណិត និងវិធានការបង្ការការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ”  ជូនដល់អាណាព្យាបាលរបស់កុមារចំនួន៣០នាក់  ដែលបានជ្រើសរើសមកពីខណ្ឌទួលគោក  និងខណ្ឌបឹងកេងកង ក្រោមអធិបតីភាព  លោក  ជិន  ប៊ុនធឿន  នាយកប្រតិបត្តិសាខា  (ច្រើន​ទៀត…)

លោក ចេង មុនីរ៉ា ចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត រស់នៅសង្កាត់ព្រែកឯង

សាខាកក្រករាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​ ១៩ ខែ​ មករា ឆ្នាំ​ ២០២១នេះ​ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារ រស់នៅសង្កាត់ព្រែកឯង ។ (ច្រើន​ទៀត…)

មជ្ឈមណ្ឌលឱកាសខ្ញុំ នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ និងមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) ទទួលអង្ករពីកាកបាទក្រហមកម្ពុជា

សាខា​កក្រក​រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃចន្ទ ទី​១៨​ ខែ​មករា​ ឆ្នាំ​២០២១នេះ អង្ករចំនួន៦តោន ជាអំណោយរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ តាមរយៈឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ ត្រូវបានលោក​ ជិន​ ប៊ុនធឿន​ នាយកប្រតិបត្តិសាខា នាំយកមកប្រគល់ជូនដល់មជ្ឈមណ្ឌលឱកាសខ្ញុំ​ ស្ថិតនៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ចំនួន​៤តោន​ និងមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ​ (ព្រៃស្ពឺ)​ ស្ថិតនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ​ ចំនួន​២តោន​ ។ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅសង្កាត់ចាក់អង្រែក្រោមទទួលអំណោយពីកាកបាទក្រហមកម្ពុជា

សាខា​កក្រក​រាជធានីភ្នំពេញ៖​ ថ្ងៃទី​ ១៦ ខែ​ មករា​ ឆ្នាំ​ ២០២១នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមារុណ ប្រធានគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា  ជូនដល់ចាស់ជរាគ្មានទីពឹង១៥គ្រួសារ​ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១៥គ្រួសារ សរុបចំនួន៣០ គ្រួសារ រស់នៅសង្កាត់ចាក់អង្រែក្រោម ។ នាឱកាសនោះ លោក​ប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ (ច្រើន​ទៀត…)

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក សមាគមតន្ត្រីសំនៀងជនពិការ ស្ថិតនៅ ខណ្ឌព្រែកព្នៅទទួលអង្ករពីកាកបាទក្រហមកម្ពុជា

សាខា​កក្រក​រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃសុក្រ​ ២កើត ខែមេឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​ ១៥​ ខែ​ មករា​ ឆ្នាំ​ ២០២១នេះ អង្ករចំនួន៥តោន​ ជាអំណោយរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ តាមរយៈឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ ត្រូវបានលោក​ ជិន​ ប៊ុនធឿន​ នាយកប្រតិបត្តិសាខា នាំយកមកប្រគល់ជូនដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក​ សមាគមតន្ត្រីសំនៀងជនពិការ​ ស្ថិតនៅភូមិជំរៅ​ សង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ​ រាជធានីភ្នំពេញ ។ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅសង្កាត់វាលស្បូវ ទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ

សាខា កក្រក រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​ ១៣​ ខែ​មករា ឆ្នាំ​ ២០២១នេះ​ នៅក្នុងបរិវេណវត្តពុទ្ធស្ថាន ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន​ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារ រស់នៅសង្កាត់វាលស្បូវ ។ (ច្រើន​ទៀត…)