• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

កិច្ចប្រជុំការងារប្រចាំខែ និងផ្សព្វផ្សាយពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩នៅរាជធានីភ្នំពេញ

នាព្រឹកថ្ងៃអង្គារ​ ទី២៣​ ខែ​កុម្ភៈ​ ឆ្នាំ២០២១នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំការងារប្រចាំខែ​ និងផ្សព្វផ្សាយពីស្ថានការណ៍វិវត្តន៍ថ្មី​ នៃជំងឺកូវីដ១៩(Covid-19)​ ក្រោមអធិបតីភាព​ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា ។ មានវត្តមានក្នុងកិច្ចប្រជុំនាឱកាសរួមមាន៖​ អស់លោក​ លោកស្រីជានាយករង​ ប្រធាន​ អនុប្រធានការិយាល័យទាំង៥​ មន្ត្រីប្រតិបត្តិសាខា​ សរុបចំនួន​ ២៧នាក់​ ។ របៀបវារៈនៃកិច្ចប្រជុំរួមមាន៖

១-ការពិនិត្យការងារដែលបានអនុវត្ត​ និងទិសដៅអនុវត្តបន្ត (ច្រើន​ទៀត…)

វគ្គបណ្តុះបណ្តាលគ្រូបង្គោលជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាទាំង២៧គោលដៅ ក្នុងរាជធានីភ្នំពេញ

នាព្រឹកថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាទាំង ២៧គោលដៅក្នុងរាជធានីភ្នំពេញសរុបចំនួន៥៤នាក់​ ដែលវគ្គបណ្តុះបណ្តាលនេះមានរយៈពេល២ថ្ងៃ​។ នាឱកាសនោះ លោកជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីឯកឧត្តមឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត រស់នៅសង្កាត់ផ្សារដើមថ្កូវ

នាថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ​២០២១នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល ប្រធានគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារ រស់នៅសង្កាត់ផ្សារដើមថ្កូវ ។ នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

ពិធីទទួលទេយ្យទានរបស់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឬស្សីកែវ

សាខា​កក្រក​រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ១កើត ​ខែផល្គុន ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១​ នៅវត្តជេដ្ឋាឧត្តម ហៅវត្តគ្រួស ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឬស្សីកែវ ដឹកនាំដោយឯកឧត្តម ជា ពិសី ប្រធានកិត្តិយសអនុសាខា​ បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីព្រះញាណវិសុទ្ធិវង្ស សាត វិបុល​ ព្រះចៅអធិការវត្តជេដ្ឋាឧត្តម ។ នាឱកាសនោះ ព្រះញាណវិសុទ្ធិវង្ស បានមានព្រះថេរដីកាកោតសរសើរ​ គាំទ្រ និងមានទឹកព្រះទ័យសោមនស្សរីករាយ ក្នុងការចូលរួមចំណែកលើកកម្ពស់កម្លាំងមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ។ (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខសួរសុខទុក្ខប្រជាជនងាយរងគ្រោះនៅភូមិពោងពាយ ក្នុងសង្កាត់ភ្នំពេញថ្មី

សាខាកក្រករាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ ដឹកនាំដោយ លោក សក់ ច័ន្ទ កញ្ញារិទ្ធ ប្រធានគណៈកម្មាធិការអនុសាខា  បានចុះសាកសួរសុខទុក្ខ  និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ចាស់ជរា៥គ្រួសារ និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត៥គ្រួសារ សរុបចំនួន១០គ្រួសារ រស់នៅភូមិពោងពាយ ក្នុងសង្កាត់ភ្នំពេញថ្មី ។ នាឱកាសនោះ  លោកប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ (ច្រើន​ទៀត…)

យុទ្ធនាការគាំទ្រទិវាអន្តរជាតិសុវត្ថិភាពអ៊ីនធឺណិត និងលើកកម្ពស់សីលធម៌ ដើម្បីសុវត្ថិភាពសង្គមនៅរាជធានីភ្នំពេញ

នាព្រឹកថ្ងៃសៅរ៍ ទី​ ០៦ ខែ​ កុម្ភៈ ឆ្នាំ​ ២០២១នេះ​ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ សហការជាមួយអង្គការសកម្មភាពដើម្បីកុមារ (APLE)​ បានបន្តប្រារព្ធយុទ្ធនាការគាំទ្រទិវាអន្តរជាតិសុវត្ថិភាពអ៊ីនធឺណិត និងលើកកម្ពស់សីលធម៌ ដើម្បីសុវត្ថិភាពសង្គម​ ក្រោមវត្តមាន លោកស្រី ហង្ស ណាវី ប្រធានការិយាល័យសុខភាព​ និងជានាយិកាអគារផ្កាម្លិះ​ និងលោក ខឹម វ៉ាន់ដូ តំណាងអង្គការសកម្មភាពដើម្បីកុមារ​ ។ មានវត្តមានចូលរួមនាឱកាសនោះរួមមាន​ អាណាព្យាបាល​ កុមារ យុវវ័យ​​ សរុបចំនួន​ ១២០នាក់​ (ពេលព្រឹក៦០នាក់​ និងពេលល្ងាច៦០នាក់)​។ ដែលកម្មវិធីបានប្រព្រឹត្តទៅនៅ (ច្រើន​ទៀត…)

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីប្រតិបត្តិសាខា អង្គភាពគ្រប់គ្រងសេវាកម្មសំណល់វេជ្ជសាស្ត្រ អង្គភាពផលិតទឹកបរិសុទ្ធឱរ៉ាល់ និងអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គមនៅរាជធានីភ្នំពេញ

នាថ្ងៃព្រហស្បតិ៍ ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា បានអញ្ជើញចូលរួមក្នុងការបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីប្រតិបត្តិសាខា អង្គភាពគ្រប់គ្រងសេវាកម្មសំណល់វេជ្ជសាស្ត្រ ​អង្គភាពផលិតទឹកបរិសុទ្ធឱរ៉ាល់ និងអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម វគ្គនេះមានរយៈពេលពីរថ្ងៃ និងមានសិក្ខាកាមចូលរួមសរុបចំនួន៣០នាក់ ។មានមតិបេីកវគ្គនាឱកាសនោះ លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពី ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកងសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅ ក្នុងសង្កាត់អូទ្បាំពិក

នាល្ងាចថ្ងៃពុធ​ ទី​០៣​ ខែ​កុម្ភៈ ឆ្នាំ​២០២១នេះ​ នៅសាលាសង្កាត់អូទ្បាំពិក ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌបឹងកេងកង ដឹកនាំដោយ លោក គឹម ឈុនអ៊ូ ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៥គ្រួសារ ដែលបានជ្រើសរើសមកពីភូមិនានា ក្នុងសង្កាត់អូទ្បាំពិក​។នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានលើកឡើងពីការ យកចិត្តទុកដាក់គិតគូខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

ប្រជាជនរងគ្រោះដោយអគ្គិភ័យនៅសង្កាត់ទួលស្វាយព្រៃទី១ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នាល្ងាចថ្ងៃសៅរ៍ ទី​៣០ ខែ​មករា ឆ្នាំ​២០២១នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង ដឹកនាំដោយលោក គឹម ឈុនអ៊ូ ប្រធានកិត្តិយសអនុសាខា​ និងលោក ធឹម សំអាន ប្រធានគណៈកម្មាធិការអនុសាខាបានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យចំនួន១០គ្រួសារ កាលពី​វេលាម៉ោង១២:៤៥នាទីយប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចដីឡូ៍លេខ៥ ភូមិ៤ ផ្លូវ៣៥៨ សង្កាត់ទួលស្វាយព្រៃទី១ ។ (ច្រើន​ទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឬស្សីកែវ ចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះ នៅភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២

សាខា​ កក្រក​ រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ទី​២៩ ខែ​មករា ឆ្នាំ​២០២១នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា​ ខណ្ឌឬស្សីកែវ ដឹកនាំដោយ លោកជំទាវ អាន ផល្លា ជា ពិសី ប្រធានក្រុមការងារអនុសាខា បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន​ ជាប្រធាន ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៥គ្រួសារ រស់នៅភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២ ។ (ច្រើន​ទៀត…)