• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ ទទួលទេយ្យទាន ពីព្រះចៅអធិការវត្តញាណរង្សី

នាល្ងាចថ្ងៃចន្ទ​ ទី​ ៣០ ខែ មីនា ឆ្នាំ ២០២០នេះ​​ នៅវត្តញាណរង្សី ឯកឧត្តម ជា ពិសី ប្រធានកិត្តិយសអនុសាខាខណ្ឌប្ញស្សីកែវបានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីព្រះមង្គលរក្ខិតបណ្ឌិត ខឹម សម្បត្តិ ព្រះចៅអធិការវត្តញាណរង្សី ។នាឱកាសនោះ ឯកឧត្តមប្រធានកិត្តិយសអនុសាខាបានមានប្រសាសន៍សូមថ្លែងអំណរព្រះគុណចំពោះព្រះចៅអធិការ ព្រមទាំងបានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។ ជាការឆ្លើយតប ព្រះមង្គលរក្ខិតបណ្ឌិត (ច្រើន​ទៀត…)

កិច្ចប្រជុំផ្សព្វផ្សាយពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩(Covid-19)នៅសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ

សាខា​ កក្រក​ រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃចន្ទ​ ១៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៣​ ខែ​ មីនា​ ឆ្នាំ ២០២០នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយពីស្ថានការណ៍វិវត្តន៍ថ្មី​ នៃជំងឺកូវីដ១៩(Covid-19)​ ក្រោមអធិបតីភាព​ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា ។ មានវត្តមានក្នុងកិច្ចប្រជុំនាឱកាសរួមមាន៖​ អស់លោក​ លោកស្រីជានាយករង​ ប្រធាន​ អនុប្រធានការិយាល័យទាំង៥​ មន្ត្រីប្រតិបត្តិសាខា​ មន្ត្រីប្រចាំការអនុសាខាខណ្ឌទាំង១៤​ សរុបចំនួន​ ៣៨នាក់​ ។  របៀបវារៈនៃកិច្ចប្រជុំរួមមាន៖ (ច្រើន​ទៀត…)

យុវជនកាកបាទក្រហមកម្ពុជាចុះអប់រំសុវត្ថិភាពចរាចរណ៍តាមស្តុបគោលដៅចំនួន៥ ក្នុងរាជធានីភ្នំពេញ

នាព្រឹកថ្ងៃសៅរ៍ ១៣រោច​ ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​ ២១​ ខែ​ មីនា​ ឆ្នាំ​ ២០២០នេះ​​​​ ​គម្រោងសុវត្ថិភាពចរាចរណ៍សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដោយមានយុវជនកាកបាទក្រហមកម្ពុជា​ ចំនួន១០០នាក់ រួមជាមួយគ្រូទីប្រឹក្សាចំនួន៧នាក់ និងមានការចាត់ចែងពីមន្រ្តីប្រតិបត្តិសាខា បានចុះអប់រំសុវត្ថិភាពចរាចរណ៍តាមស្តុបគោលដៅចំនួន៥ ក្នុងរាជធានីភ្នំពេញ រួមមាន៖​ ស្តុបទួលទំពូង ស្តុបបូកគោ ស្តុបចំការមន ស្តុបមេភ្លើង និងស្តុបសណ្ឋាគារស ។ គោលបំណងនៃការ​ចុះអប់រំ​សុវត្ថិភាពចរាចរណ៍នេះ​ គឺសំដៅជួយដាស់តឿនក្រើនរំលឹកបន្ថែមទៀត (ច្រើន​ទៀត…)

ពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាន សម្រាប់ប្រជាការពារ នៃខណ្ឌកំបូល

នាល្ងាចថ្ងៃចន្ទ​ ៨រោច​ ​ ខែផល្គុន​ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៦​ ខែ មីនា ឆ្នាំ ២០២០នេះ នៅសាលាខណ្ឌកំបូល សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ​ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋាន​ ដែលបានដំណើរការអស់រយៈពេល១ថ្ងៃ​ ជូនដល់បងប្អូនប្រជាការពារចំនួន៨៥នា​ក់​ (ស្រី២០នាក់​)​ ដែលបានជ្រើសរើសមកពីសង្កាត់ទាំង៧ នៃខណ្ឌកំបូល ក្រោមវត្តមាន​ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា ។  មានប្រសាសន៍បិទវគ្គនាឱកាសនោះ​ ក្នុងនាមឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ (ច្រើន​ទៀត…)

យុវជនកាកបាទក្រហមកម្ពុជាចុះអប់រំសុវត្ថិភាពចរាចរណ៍ ក្នុងរាជធានី

សាខា​ កក្រក​ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៦រោច​ ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​ ១៤​ ខែ​ មីនា​ ឆ្នាំ​ ២០២០នេះ​​​​ ​គម្រោងសុវត្ថិភាពចរាចរណ៍សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដោយមានយុវជនកាកបាទក្រហមកម្ពុជា​ ចំនួន១០០នាក់ រួមជាមួយគ្រូទីប្រឹក្សាចំនួន៧នាក់ និងមានការចាត់ចែងពីមន្រ្តីប្រតិបត្តិសាខា បានចុះអប់រំសុវត្ថិភាពចរាចរណ៍តាមស្តុបគោលដៅចំនួន៥ ក្នុងរាជធានីភ្នំពេញ រួមមាន៖​ ស្តុបទួលទំពូង ស្តុបបូកគោ ស្តុបចំការមន ស្តុបក្បាលថ្នល់ និងស្តុបច្បារអំពៅ ។ គោលបំណងនៃការ​ចុះអប់រំ​សុវត្ថិភាពចរាចរណ៍នេះ​ គឺសំដៅជួយ (ច្រើន​ទៀត…)

ពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យនៅខណ្ឌដូនពេញ ទទួលអំណោយមនុស្សធម៌

សាខា​ កក្រក​ រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃសៅរ៍ ១៤កេីត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​ ០៧​ ខែ​ មីនា​ ឆ្នាំ​ ២០២០នេះ​​​​​ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ​ ឯកឧត្តម​ មាន​ ចាន់យ៉ាដា​ អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ជាបន្ទាន់ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យចំនួន៤៥គ្រួសារ កាលពីវេលាម៉ោង​១១យប់​ ថ្ងៃទី​ ០៦​ ខែ​ មីនា​ ឆ្នាំ​ ២០២០នេះ ស្ថិតនៅភូមិ១២​ សង្កាត់ផ្សារថ្មីទី៣​ ខណ្ឌដូនពេញ ។ (ច្រើន​ទៀត…)

យុវជនកាកបាទក្រហមកម្ពុជា ចុះអប់រំសុវត្ថិភាពចរាចរណ៍តាមស្តុបគោលដៅចំនួន៥ ក្នុងរាជធានីភ្នំពេញ

សាខា​ កក្រក​ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១៤កេីត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​ ០៧​ ខែ​ មីនា​ ឆ្នាំ​ ២០២០នេះ​​​​ ​គម្រោងសុវត្ថិភាពចរាចរណ៍សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដោយមានយុវជនកាកបាទក្រហមកម្ពុជា​ ចំនួន១០០នាក់ រួមជាមួយគ្រូទីប្រឹក្សាចំនួន៧នាក់ និងមានការចាត់ចែងពីមន្រ្តីប្រតិបត្តិសាខា បានចុះអប់រំសុវត្ថិភាពចរាចរណ៍តាមស្តុបគោលដៅចំនួន៥ ក្នុងរាជធានីភ្នំពេញ រួមមាន៖​ ស្តុបបូកគោ ស្តុបបឹងត្របែក ស្តុបមេភ្លើង ស្តុបសណ្ឋាគារស និងស្តុបបេកាសេ ។ (ច្រើន​ទៀត…)

សាខា កក្រក រាជធានីភ្នំពេញ ចុះផ្សព្វផ្សាយអំពីការប្រឡងគំនូរកុមារស្តីពីសកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជា

នាព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​ ០៤​ ខែ​ មីនា ឆ្នាំ​ ២០២០នេះ នៅវិទ្យាល័យបាក់ទូក ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ​ លោកស្រី ហង្ស ណាវី មន្ត្រីទទួលបន្ទុកគម្រោងការិយាល័យសុខភាព​ និងជានាយិកាអគារផ្កាម្លិះ បានចុះធ្វើការផ្សព្វផ្សាយពីគ្រោះថ្នាក់ នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន​ ជូនដល់សិស្សានុសិស្សប្រចាំវិទ្យាល័យចំនួន២០០នាក់ (ប្រុស៦០នាក់)​ ។  តាមការឲ្យដឹងពី​ លោកស្រី ហង្ស ណាវី បានគូសបញ្ជាក់នូវគោលបំណងនៃការផ្សព្វផ្សាយ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យ នៅសង្កាត់ឬស្សីកែវ

សាខា​ កក្រក​ រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃសៅរ៍​ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​ ២៩​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០នេះ​​​​ នៅវត្តទួលសុវណ្ណារាម​ ហៅវត្តទួលសង្កែ​ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ​ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា​ តំណាងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យចំនួន៤៤គ្រួសារ កាលពីពេលកន្លងទៅ ក្នុងនោះ២៩គ្រួសារ​ នៅភូមិទួលសំពៅ សង្កាត់ទួលសង្កែ​ទី១ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យ នៅ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ

នាល្ងាចថ្ងៃអង្គារ ទី​ ២៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០នេះ​​​ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ​ លោកវេជ្ជ.​ ងី​ មានហេង អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ជាបន្ទាន់ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះចំនួន១៦ខ្នង និងបន្ទប់ជួល៧៩បន្ទប់ ស្មើនឹង៩៥គ្រួសារ នាវេលាម៉ោង ០៩:២០នាទីព្រឹកថ្ងៃនេះ​ ស្ថិតនៅផ្លូវរថភ្លើង ក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។ (ច្រើន​ទៀត…)