• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

ពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យនៅខណ្ឌដូនពេញ ទទួលអំណោយមនុស្សធម៌

សាខា​ កក្រក​ រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃសៅរ៍ ១៤កេីត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​ ០៧​ ខែ​ មីនា​ ឆ្នាំ​ ២០២០នេះ​​​​​ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ​ ឯកឧត្តម​ មាន​ ចាន់យ៉ាដា​ អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ជាបន្ទាន់ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យចំនួន៤៥គ្រួសារ កាលពីវេលាម៉ោង​១១យប់​ ថ្ងៃទី​ ០៦​ ខែ​ មីនា​ ឆ្នាំ​ ២០២០នេះ ស្ថិតនៅភូមិ១២​ សង្កាត់ផ្សារថ្មីទី៣​ ខណ្ឌដូនពេញ ។ (ច្រើន​ទៀត…)

យុវជនកាកបាទក្រហមកម្ពុជា ចុះអប់រំសុវត្ថិភាពចរាចរណ៍តាមស្តុបគោលដៅចំនួន៥ ក្នុងរាជធានីភ្នំពេញ

សាខា​ កក្រក​ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១៤កេីត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​ ០៧​ ខែ​ មីនា​ ឆ្នាំ​ ២០២០នេះ​​​​ ​គម្រោងសុវត្ថិភាពចរាចរណ៍សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ដោយមានយុវជនកាកបាទក្រហមកម្ពុជា​ ចំនួន១០០នាក់ រួមជាមួយគ្រូទីប្រឹក្សាចំនួន៧នាក់ និងមានការចាត់ចែងពីមន្រ្តីប្រតិបត្តិសាខា បានចុះអប់រំសុវត្ថិភាពចរាចរណ៍តាមស្តុបគោលដៅចំនួន៥ ក្នុងរាជធានីភ្នំពេញ រួមមាន៖​ ស្តុបបូកគោ ស្តុបបឹងត្របែក ស្តុបមេភ្លើង ស្តុបសណ្ឋាគារស និងស្តុបបេកាសេ ។ (ច្រើន​ទៀត…)

សាខា កក្រក រាជធានីភ្នំពេញ ចុះផ្សព្វផ្សាយអំពីការប្រឡងគំនូរកុមារស្តីពីសកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជា

នាព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​ ០៤​ ខែ​ មីនា ឆ្នាំ​ ២០២០នេះ នៅវិទ្យាល័យបាក់ទូក ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ​ លោកស្រី ហង្ស ណាវី មន្ត្រីទទួលបន្ទុកគម្រោងការិយាល័យសុខភាព​ និងជានាយិកាអគារផ្កាម្លិះ បានចុះធ្វើការផ្សព្វផ្សាយពីគ្រោះថ្នាក់ នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន​ ជូនដល់សិស្សានុសិស្សប្រចាំវិទ្យាល័យចំនួន២០០នាក់ (ប្រុស៦០នាក់)​ ។  តាមការឲ្យដឹងពី​ លោកស្រី ហង្ស ណាវី បានគូសបញ្ជាក់នូវគោលបំណងនៃការផ្សព្វផ្សាយ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យ នៅសង្កាត់ឬស្សីកែវ

សាខា​ កក្រក​ រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃសៅរ៍​ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​ ២៩​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០នេះ​​​​ នៅវត្តទួលសុវណ្ណារាម​ ហៅវត្តទួលសង្កែ​ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ​ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា​ តំណាងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យចំនួន៤៤គ្រួសារ កាលពីពេលកន្លងទៅ ក្នុងនោះ២៩គ្រួសារ​ នៅភូមិទួលសំពៅ សង្កាត់ទួលសង្កែ​ទី១ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យ នៅ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ

នាល្ងាចថ្ងៃអង្គារ ទី​ ២៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០២០នេះ​​​ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ​ លោកវេជ្ជ.​ ងី​ មានហេង អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ជាបន្ទាន់ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះចំនួន១៦ខ្នង និងបន្ទប់ជួល៧៩បន្ទប់ ស្មើនឹង៩៥គ្រួសារ នាវេលាម៉ោង ០៩:២០នាទីព្រឹកថ្ងៃនេះ​ ស្ថិតនៅផ្លូវរថភ្លើង ក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។ (ច្រើន​ទៀត…)