
អ្នកស្ម័គ្រចិត្ត និង យុវជនកាកបាទក្រហមកម្ពុជាបានទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១
នាថ្ងៃសុក្រ ទី៩ ខែមេសា ឆ្នាំ២០២១នេះ នៅវិទ្យាល័យទួលទំពូង ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក នៃកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ។ ក្នុងនាម ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក នៃកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ សុខុមាលភាព អាយុជីវិតប្រជាពលរដ្ឋយេីង (ច្រើនទៀត…)

សាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារចុះសាកសួរសុខទុក្ខ ចាស់ជរា និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត រស់នៅក្នុងសង្កាត់ព្រែកលៀប
នាថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១នេះ នៅវត្តបាក់ខែង ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកស្រី ស្វាយ សុជាតិ តំណាងឯកឧត្តម ឃ្លាំង ហួត ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ចាស់ជរា និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៣០គ្រួសារ រស់នៅក្នុងសង្កាត់ព្រែកលៀប ។ នាឱកាសនោះ ក្នុងនាមឯកឧត្តមប្រធានកិត្តិយសអនុសាខា លោកស្រី ស្វាយ សុជាតិ បានលើកឡើងពីការយកចិត្តទុកដាក់គិតគូខ្ពស់ (ច្រើនទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅសង្កាត់ចោមចៅទី៣ និងសង្កាត់កាកាបទី១
នាព្រឹកថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោកស្រី អ៊ឹម ថាវី ប្រធានគណៈកម្មាធិការអនុសាខា តំណាងលោក ហែម ដារិទ្ធ ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគទៅផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កចំនួន៣០គ្រួសារ ស្ថិតនៅសង្កាត់ចោមចៅទី៣ និងសង្កាត់កាកាបទី១ ។នាឱកាសនោះ លោកស្រីប្រធានគណៈកម្មាធិការអនុសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើនទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ យកអំណោយមនុស្សធម៌ជូនអង្គការបណ្តាញបេះដូងតែមួយនៃជនពិការអាស៊ី
នាល្ងាចថ្ងៃសុក្រ ទី២៦ ខែមីនា ឆ្នាំ២០២១ នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធ ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនដល់អង្គការបណ្តាញបេះដូងតែមួយនៃជនពិការអាស៊ីស្ថិតនៅភូមិចំការឪឡឹក សង្កាត់កាកាបទី១ ។ នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានលើកឡើងថា៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋយើងនៅគ្រប់ពេលវេលា ពិសេសបងប្អូនជនពិការ (ច្រើនទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឬស្សីកែវទទួលទេយ្យទានពីព្រះចៅអធិការវត្តកោះមេត្តាពោធិវង្ស
នាថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១នេះនៅវត្តកោះមេត្តាពោធិវង្សស្ថិតក្នុងភូមិកោះអណ្តែត សង្កាត់ទួលសង្កែទី២ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឬស្សីកែវ ដឹកនាំដោយ ឯកឧត្តម ជា ពិសី ប្រធានកិត្តិយសអនុសាខាបានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីព្រះតេជគុណ ពឿយ មេត្តា ព្រះចៅអធិការវត្តកោះមេត្តាពោធិវង្ស។ ក្នុងពិធីនោះក៏មានការនិមន្តចូលរួមជាកិត្តិយសពីព្រះមង្គលរក្ខឹតបណ្ឌិត ខឹម សម្បត្តិ ព្រះចៅអធិការវត្តញាណរង្សីផងដែរ ។នាឱកាសនោះ ឯកឧត្តមប្រធានកិត្តិយសអនុសាខាបានមានប្រសាសន៍សូមថ្លែងអំណរព្រះគុណ ចំពោះព្រះតេជគុណ ពឿយ មេត្តា (ច្រើនទៀត…)

កិច្ចប្រជុំប្រចាំខែ និងផ្សព្វផ្សាយពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩នៅអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គមសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ
នាព្រឹកថ្ងៃចន្ទ ទី១ ខែមីនា ឆ្នាំ២០២១នេះ នៅអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គមសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ លោកស្រី ហង្ស ណាវី ប្រធានការិយាល័យសុខភាព និងជានាយិកាអគារផ្កាម្លិះ បានប្រជុំការងារប្រចាំខែ និងផ្សព្វផ្សាយពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩(Covid-19) ជូនដល់បុគ្គលិក អ្នកស្មគ្រ័ចិត្តរបស់អគារសរុបចំនួន១០នាក់ ។ របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១-ការពិនិត្យការងារដែលបានអនុវត្ត និងទិសដៅអនុវត្តបន្ត (ច្រើនទៀត…)

លោកស្រី ហេង សុវត្ថា ចុះសួរសុខទុក្ខចាស់ជរា ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅសង្កាត់ច្បារអំពៅទី២
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌច្បារអំពៅ ដឹកនាំដោយលោកស្រី ហេង សុវត្ថា ប្រធានគណៈកម្មាធិការអនុសាខា បានចុះសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ចាស់ជរា១០គ្រួសារ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត១០គ្រួសារសរុបចំនួន២០គ្រួសារ រស់នៅសង្កាត់ច្បារអំពៅទី២។ ក្នុងឱកាសនោះ លោកស្រី បានលើកឡើងពីការយកចិត្តទុកដាក់គិតគូខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន (ច្រើនទៀត…)

កិច្ចប្រជុំការងារប្រចាំខែ និងផ្សព្វផ្សាយពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩នៅរាជធានីភ្នំពេញ
នាព្រឹកថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំការងារប្រចាំខែ និងផ្សព្វផ្សាយពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩(Covid-19) ក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា ។ មានវត្តមានក្នុងកិច្ចប្រជុំនាឱកាសរួមមាន៖ អស់លោក លោកស្រីជានាយករង ប្រធាន អនុប្រធានការិយាល័យទាំង៥ មន្ត្រីប្រតិបត្តិសាខា សរុបចំនួន ២៧នាក់ ។ របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១-ការពិនិត្យការងារដែលបានអនុវត្ត និងទិសដៅអនុវត្តបន្ត (ច្រើនទៀត…)

វគ្គបណ្តុះបណ្តាលគ្រូបង្គោលជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាទាំង២៧គោលដៅ ក្នុងរាជធានីភ្នំពេញ
នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាទាំង ២៧គោលដៅក្នុងរាជធានីភ្នំពេញសរុបចំនួន៥៤នាក់ ដែលវគ្គបណ្តុះបណ្តាលនេះមានរយៈពេល២ថ្ងៃ។ នាឱកាសនោះ លោកជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីឯកឧត្តមឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើនទៀត…)

អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌចំការមន ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត រស់នៅសង្កាត់ផ្សារដើមថ្កូវ
នាថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល ប្រធានគណៈកម្មាធិការអនុសាខា បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន២០គ្រួសារ រស់នៅសង្កាត់ផ្សារដើមថ្កូវ ។ នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើនទៀត…)