• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

ប្រជាជនងាយរងគ្រោះនៅខេត្តព្រះសីហនុទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃអាទិត្យ ៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ រួមដំណើរជាមួយ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អនុប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សមាជិក សមាជិកា គណៈកម្មាធិការសាខា សប្បុរសជនអ្នកវិនិយោគក្នុងខេត្ត សមាជិក សមាជិកា គណៈកម្មាធិការអនុសាខាក្រុងព្រះសីហនុ ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយអគ្គិភ័យ

នៅរសៀលថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យ ចំនួន០៤គ្រួសារ រស់នៅភូមិ ៣ សង្កាត់ ៣ ខេត្តព្រះសីហនុ ដោយក្នុងនោះមាន ២គ្រួសាររងគ្រោះទាំងស្រុង ០១គ្រួសាររងគ្រោះឆេះមួយជំហៀងផ្ទះ និង០១គ្រួសាររងគ្រោះឆេះជញ្ជាំងមួយជំហៀង។ក្នុងឱកាសនោះដែរ ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិតអាសូរ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុធ្វើបទបង្ហាញការបរិច្ចាកឈាមជួយសង្គ្រោះជីវិតមនុស្ស ដល់បុគ្គលិកសណ្ឋាគារ Xihu Resort Hotel

នៅរសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២០នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការងារមនុស្សធម៌ ពាក់ព័ន្ធការបរិច្ចាកឈាមស្ម័គ្រចិត្ត ថ្នាក់ដឹកនាំសណ្ឋាគារ Xihu Resort Hotel បានអញ្ជើញមន្ត្រីសាខាកាកបាទក្រហមខេត្ត ធ្វើបទបង្ហាញការបរិច្ចាកឈាមជួយសង្គ្រោះជីវិតមនុស្ស ដល់បុគ្គលិកសណ្ឋាគារចំនួន ៥០នាក់ នៅសណ្ឋាគារ Xihu Resort Hotel ខេត្តព្រះសីហនុ ។ គោលបំណង ៖ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុទទួលអំណោយពីសប្បុរសជន

នៅព្រឹកថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម ង៉ុយ ហាក់និងលោកជំទាវហុងគីមលាងនិងក្រុមគ្រួសារបានឧបត្ថម្ភថវិកាចំនួនម្ភៃលានរៀល  អង្ករចំនួន៥.០០០គីឡូក្រាម មីម៉ាម៉ា២០កេសធំ ត្រីខ២០កេសធំ ទឹកស៊ីអ៊ីវ៦០យួរ និងទឹកត្រី៦០យួរ ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុដើម្បីចូលរួមអបអរសាទរខួប ទី១៥៧ទិវាពិភពលោកកាកបាទក្រហម (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកព្រៃនប់ទទួលអំណោយកាកបាទក្រហមកម្ពុជា

នៅថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២០នេះ លោកជំទាវ អ៊ូ ធីដាពៅ គួច ចំរើន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន ២៥គ្រួសារ រស់នៅក្នុងស្រុកព្រៃនប់ និង០៦គ្រួសារ រស់នៅភូមិ ១ សង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ក្នុងឱកាសនោះដែរ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកស្ទឹងហាវខេត្តព្រះសីហនុបានទទួលអំណោយមនុស្សធម៌

សាខាកក្រក ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃអាទិត្យ ១៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២០ លោក គាំ សុខុម នាយកសាខា រួមដំណើរដោយ មន្ត្រីសាខា អនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាខេត្ត ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន ០២គ្រួសារ រស់នៅភូមិ ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ  ខេត្តព្រះសីហនុ ។ក្នុងឱកាសនោះដែរ លោក គាំ សុខុម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ឯកឧត្តម ប្រធានកិត្តិយសសាខា (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយ និងដាក់ថ្នាំអាបែតនៅក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ

នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ នេះ មន្រ្តីសាខាបានដឹកនាំអ្នកស្មគ្រ័ចិត្ត អាជ្ញាធរដែនដី បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ និងដាក់ថ្នាំអាបែតនៅក្នុងស្រុកកំពង់សីលាចំនួន ៤ឃុំ ដែលមាន១៤ ភូមិ មានចំនួនខ្នងផ្ទះ៣៩៣៥ ខ្នងផ្ទះ ប្រើកម្លាំងអ្នកស្ម័គ្រចិត្ត ៥៩នាក់ ស្រ្តី ១២នាក់ ។នៅក្នុងយុទ្ធនាការនេះ មានគោលបំណងដើម្បីការពារបង្ការជម្ងឺគ្រុនឈាម និងជំងឺឈីកគន់ហ្គន់យ៉ា(Chikunngunya)ដែលហៅថាជំងឺគ្រុនឈីក(ដែលក្រសួងសុខាភិបាលជូនព័ត៌មានស្តីពីការផ្ទុះឡើងនៅខេត្តបន្ទាយមានជ័យ)ដែលអាចឆ្លងតាមរយៈ មូសខ្លាញីខាំ ដោយការដាក់អាបែតឲ្យគ្រប់ខ្នងផ្ទះ (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុបានទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ រួមដំណើរជាមួយ លោកជំទាវ លោកឧកញ៉ា សប្បុរសជនអ្នកវិនិយោគក្នុងខេត្ត សមាជិកកិត្តិយសសាខា សមាជិក សមាជិកា គណៈកម្មាធិការអនុសាខាស្រុកព្រៃនប់ និងក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា និងជនពិការ សរុបចំនួន ៨៦៥គ្រួសារ មកពី ១៥ឃុំ ក្នុងស្រុកព្រៃនប់ (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយ និងដាក់ថ្នាំអាបែត នៅក្នុងក្រុងព្រះសីហនុ

នៅថ្ងៃចន្ទ ទី២៩ ខែ មិថុនា ឆ្នាំ២០២០ នេះ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជាខេត្តព្រះសីហនុ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ និងដាក់ថ្នាំអាបែត នៅក្នុងក្រុងព្រះសីហនុចំនួន៤សង្កាត់  ដែលមាន ១៦ ភូមិ មានចំនួនខ្នងផ្ទះ ១៧៦៤ខ្នង ប្រើកម្លាំងអ្នកស្ម័គ្រចិត្ត ៣០២នាក់ ស្រ្តី ១២៦នាក់ ។នៅក្នុងយុទ្ធនាការនេះ ឯកឧត្តមបានជំរាបជូនអ្នកចូលរួមទាំងអស់ពីគោលបំណងការពារបង្ការជម្ងឺគ្រុនឈាម ដែលអាចឆ្លងតាមរយៈមូសខ្លាខាំ ដោយការដាក់អាបែតឲ្យគ្រប់ខ្នងផ្ទះ និងមានប្រើ ខិតប័ណ្ណ និងបដា ហើយយុទ្ធនាកានេះត្រូវបានធ្វើឡើងទៅតាមក្រុមនិមួយៗ (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ

សាខាកក្រក ខេត្តព្រះសីហនុ ៖ នៅថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ នេះ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានសុំឲ្យមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត សហការជាមួយមន្ទីរសុខាភិបាលខេត្ត ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន និងបានរួមបញ្ចូលការផ្សព្វផ្សាយសន្លឹកបត់ស្តីពីការធ្វើចំណាកស្រុកសុវត្ថិភាព ដើម្បីការពារគ្រួសារអ្នក ការពារខ្លួនអ្នក និងការពារអនាគតអ្នក និងអប់រំផ្សព្វផ្សាយ (ច្រើន​ទៀត…)