
ប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុទទួលអំណោយមនុស្សធម៌
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១ នៅបរិវេណវត្តអូរជ្រៅនឹងវត្តមុន្នីសាលព្រឹក ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤៨គ្រួសារ ដែលមានជីវភាពទីទ័លក្រ ស្ថិតនៅក្នុង ឃុំអូរជ្រៅ ១០គ្រួសារ ឃុំអណ្ដូងថ្ម ៣៨គ្រួសារ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបានប្រគេនទេយ្យទានជាគ្រឿងឧបភោគបរិភោគនឹងបច្ឆ័យប្រគេនជូនព្រះសង្ឃវត្តចំនួន ០២ គឺ វត្តអូរជ្រៅ នឹងវត្តមុន្នីសាលព្រឹក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ (ច្រើនទៀត…)

ពិធីផ្សព្វផ្សាយ ស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន»នៅខេត្តព្រះសីហនុ
នៅថ្ងៃអាទិត្យ ទី៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ ស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន» ដើម្បីចូលរួមទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ ជូនដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន៣០នាក់ស្ថិតនៅមណ្ឌល៥(សាលាដុនបូស្កូរ) សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ (ច្រើនទៀត…)

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បន្តចុះផ្សព្វផ្សាយស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍និងស្វាយ ពីម្តាយទៅកូន» នៅខេត្តព្រះសីហនុ
នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិរបស់កាកបាទក្រហមកម្ពុជា និង ខេត្តព្រះសីហនុ បានផ្សព្វផ្សាយស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន» ជូនដល់អ្នកផ្ទុកមេរោគអេដស៍ ចំនួន ១៧នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា ខេត្តព្រះសីហនុ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា (ច្រើនទៀត…)

ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ទទួលអំណោយមនុស្សធម៌
នៅរសៀលថ្ងៃចន្ទ ទី០៦ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បាននាំយកអំណោយ ជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ៥គ្រួសារ រស់នៅ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ជាមួយគ្នានោះ មន្រ្តីសាខា សុំឲ្យក្រុមគ្រួសារចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ (ច្រើនទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកទេយ្យទានជាគ្រឿងឧបភោគបរិភោគនឹងបច្ច័យប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួនប្រាំ
នៅថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១ លោកជំទាវ ប្រាក់ ចន្ទ័សុខា ហេរញ្ញិកគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកនូវទេយ្យទានជាគ្រឿងឧបភោគបរិភោគនឹងបច្ច័យរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេនជូនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួនប្រាំមានដូចជា៖ វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ វត្តអូរត្រេះ អាស្រម សង្កាត់១ និងវត្តស្ទឹងហាវ។ មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ប្រាក់ ចន្ទ័សុខា ហេរញ្ញិកកណៈគម្មាធិការសាខា បានពាំនាំនូវការទូលសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើនទៀត…)

សកម្មភាពអប់រំផ្សព្វផ្សាយស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩នៅក្រុងព្រះសីហនុ
នៅថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ មន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងមកក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ដោយមានកំលាំងសរុប ១៣នាក់ ស្ត្រី ០២នាក់ គោលដៅចុះផ្សព្វផ្សាយនៅ ក្រុមទី៣១ ភូមិ៣(អ៊ូរវៀកណាម) សង្កាត់លេខ៣ និងក្រុមទី១ ភូមិ៣ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ (ច្រើនទៀត…)

ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅក្រុងព្រះសីហនុ ទទួលអំណោយមនុស្សធម៌
នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១ មន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បាននាំយកអំណោយសាខារបស់កាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើ ចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ចំនួន៤គ្រួសារ ស្ថិតនៅក្នុងសង្កាត់លេខ៤ ១គ្រួសារ សង្កាត់លេខ៣ ៣គ្រួសារ ដោយឡែកចែកជូនដល់ស្ដ្រីឆ្លងទន្លេដែលមានជីវភាពខ្វះខាតចំនួន១ទៀត រស់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សម្ភារសាខាផ្ដល់ជូនក្នុងមួយគ្រួសារមាន ៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង មីចិន១កេស ទឹកត្រី ១យួរ ឃីតទារក ១ឈុត ម៉ាស ១ប្រអប់ និងថវិកា១០ម៉ឺនរៀល។ (ច្រើនទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩របស់ខេត្តព្រះសីហនុ
នៅថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១ មន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត នៅតែបន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងមកក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ដោយមានកំលាំងសរុប ១៣នាក់ ស្ត្រី ០១នាក់ នៅភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សាខាខេត្តបានប្រើប្រាស់ការចាក់ផ្សាយតាមឃោសនាសព្ទ និងផ្តល់អាល់កុល ម៉ាស ជូនអ្នកស័្មគ្រចិត្ត ក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ៖ (ច្រើនទៀត…)

ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅក្រុងព្រះសីហនុ ទទួលអំណោយមនុស្សធម៌
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះ សុខភាពប្រជាពលរដ្ឋ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា មន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បាននាំយកអំណោយសាខារបស់កាកបាទក្រហមខេត្តជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន១១គ្រួសារ នៅក្នុងនោះ សង្កាត់លេខ១ ៣គ្រួសារ សង្កាត់លេខ២ ៨គ្រួសារ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ សម្ភារៈដែលសាខាផ្ដល់ជូនក្នុងមួយគ្រួសារៗរួមមាន ៖ អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង មី១កេស ទឹកត្រី១យួរ និងម៉ាស១ប្រអប់។ (ច្រើនទៀត…)

សកម្មភាពផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
នៅថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ មន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត នៅតែបន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងមកក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ដោយមានកំលាំងសរុប ១៦នាក់ នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សាខាខេត្តបានប្រើប្រាស់ការចាក់ផ្សាយតាមឃោសនាសព្ទ និងផ្តល់អាល់កុល ម៉ាស ជូនអ្នកស័្មគ្រចិត្ត ក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ៖ (ច្រើនទៀត…)