• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩នៅក្នុងក្រុងព្រះសីហនុបានទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ ប្រាក់ ចន្ទសុខា ហេរញ្ញិកសាខា និងមន្រ្តីសាខា អនុសាខាបាននាំយកអំណោយមនុស្សធម៌ សាខាខេត្តព្រះសីហនុ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះ ចំនួន ០៤គ្រួសារ រស់នៅ ភូមិ០៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។​  សម្ភារដែលសាខាផ្តល់ជូនមួយគ្រួសារទទួលបានមាន ៖ អង្ករ៥០ គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ ប្រេងឆា ១ដប/១លីត្រ សាប៊ូកកសក់១ សាប៊ូដុសខ្លួន១ ច្រាសដុសធ្មេញ២ ថ្នាំដុសធ្មេញ២ ស្បែកជើង១គូរ អាវ ១កញ្ចប់ តង់១ ម៉ាស់ ១ប្រអប់ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ទទួលអំណោយកាកបាទក្រហមកម្ពុជា

នៅថ្ងៃចន្ទ ទី៥ ខែកកក្កដា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យ មន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បាននាំយកអំណោយសាខារបស់កាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន១៦គ្រួសារ រស់នៅក្នុង ភូមិ០២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ (ច្រើន​ទៀត…)

ប្រជាជនដែលកំពុងធ្វើចត្តាឡីស័កនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យមន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បាននាំយកអំណោយសាខារបស់កាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន១១គ្រួសារ រស់នៅក្នុង ក្រុមទី៤ ភូមិ០២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុប្រារព្ធព្រះរាជពិធីបុណ្យចំរើនព្រះជន្មសម្តេចម៉ែ

នៅព្រឹកថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ប្រាក់ ចន្ទសុខា ហេរញ្ញិកសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី ព្រមទាំងក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត បាននាំយកនូវ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃនៅវត្តចំនួនបី នៅក្នុងស្រុកព្រៃនប់ មានវត្តគិរីបឹងជុំ (ហៅវត្ត ភ្នំតូច) វត្តពុទ្ធមណ្ឌលជាស៊ីមមឹកបព្វតវនារាម(វត្តថ្មដាលើ) និងវត្តគន្ធគិរី(ហៅវត្តត្បាលជ្រោះ) ដើម្បីថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះកំពុងធ្វើចត្តាឡីស័ក នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែមិថុនា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យមន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បាននាំយកអំណោយមនុស្សធម៌របស់សាខាខេត្តព្រះសីហនុ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ០៣គ្រួសារ រស់នៅភូមិ០៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ សង្កាត់លេខ៤ ខេត្តព្រះសីហនុបានទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ មន្រ្តីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកអំណោយជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ២៤គ្រួសារ រស់នៅក្រុមទី១ ភូមិ០៤ សង្កាត់លេខ៤ ខេត្តព្រះសីហនុ។ជាមួយគ្នានោះមន្រ្តីសាខា សុំឲ្យក្រុមគ្រួសារចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ដោយត្រូវមានអនាម័យជាប្រចាំគឺត្រូវសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ចនិងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុទទួលអំណោយឧបត្ថម្ភពីសប្បុរសជន

លោក គាំ សុខុម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ឧសភា ២០២១បានទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុនដឹកជញ្ជូនបន្លែ សុថាន់ ដា នូវអង្ករ ១,០០០គីឡូក្រាម មី ៣០កេសតូច ត្រប់ ៥០គីឡូក្រាម ខ្ទឹមបារាំង ៥០គីឡូក្រាម ននោង ៤០០គីឡូក្រាម ការ៉ុត ៥០គីឡូក្រាម ស្ពៃក្តោប ៥០គីឡូក្រាម ត្រសក់ ៥០គីឡូក្រាម ត្រឡាចតូច ៥០គីឡូក្រាម ម្រះ ៥០គីឡូក្រាម ក្រូចឆ្មា ២០គីឡូក្រាម ស្លឹកខ្ទឹម ១០គីឡូក្រាម ម្ទេស ២០គីឡូក្រាម ល្ពៅតូច ៥០គីឡូក្រាម ទឹកស៊ីអ៊ីវ ២៥យួរ និងទឹកត្រី ២៥យួរ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពី សប្បុរសជន

ព្រឹកថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះ​ សីហនុ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកទៀ សុខា ប្រធានសមាគមន៍ចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុបានឧបត្ថម្ភ អង្ករ១០តោន ត្រីខ ១៥កេស មីថៃ ១៥កេសធំ ទឹកត្រី ៩០យួរ ទឹកស៊ីអ៊ីវ៩០យួរ ទឹកសុទ្ធ ២០០កេស ម៉ាស់៧កេស ទឹកអាល់កុល ១៥កោន ប៊ីចេង ៧បាវ និងខ្ទឹមស ០៧បាវ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលកំពុងរីករាលដាលនៅក្នុងខេត្តព្រះសីហនុ។ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅសង្កាត់លេខ១ ក្រុងព្រះសីហនុទទួលអំណោយកាកបាទក្រហមកម្ពុជា

នៅថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យមន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បាននាំយកអំណោយមនុស្សធម៌របស់សាខាខេត្តព្រះសីហនុ និងអំណាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ៨៦គ្រួសារ រស់នៅក្រុមទី១០ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅក្រុងព្រះសីហនុទទួលអំណោយកាកបាទក្រហមកម្ពុជា

នៅថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យមន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បាននាំយកអំណោយមនុស្សធម៌របស់សាខាខេត្តព្រះសីហនុ និងអំណាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ៦២គ្រួសារ រស់នៅក្រុមទី២០ (ច្រើន​ទៀត…)