• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

សកម្មភាពផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

នៅថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ មន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត នៅតែបន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងមកក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ដោយមានកំលាំងសរុប ១៦នាក់ នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សាខាខេត្តបានប្រើប្រាស់ការចាក់ផ្សាយតាមឃោសនាសព្ទ និងផ្តល់អាល់កុល ម៉ាស ជូនអ្នកស័្មគ្រចិត្ត ក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ៖ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋធ្វើចត្តាឡីស័កនៅ ភូមិ៣ ក្រុងព្រះសីហនុ ទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១ មន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បាននាំយកអំណោយសាខារបស់កាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ១១គ្រួសារ រស់នៅ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ជាមួយគ្នានោះ មន្រ្តីសាខា សុំឲ្យក្រុមគ្រួសារចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅសង្កាត់លេខ១ និងសង្កាត់លេខ២ ទទួលអំណោយមនុស្សធម៌

នៅថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១ មន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បាននាំយកអំណោយសាខារបស់កាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០កុម្ភៈ ចំនួន៨គ្រួសារ នៅក្នុងនោះ សង្កាត់លេខ១ ៥គ្រួសារ សង្កាត់លេខ២ ៣គ្រួសារ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ជាមួយគ្នានោះ មន្រ្តីសាខា សុំឲ្យក្រុមគ្រួសារចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅក្រុងព្រះសីហនុទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១ មន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បាននាំយកអំណោយសាខារបស់កាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន ១២គ្រួសារ នៅក្នុងនោះ សង្កាត់លេខ៤ ១គ្រួសារ សង្កាត់លេខ១ ២គ្រួសារ សង្កាត់លេខ៣ ៩គ្រួសារ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ជាមួយគ្នានោះ មន្រ្តីសាខា សុំឲ្យក្រុមគ្រួសារចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន (ច្រើន​ទៀត…)

ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ នៅក្រុងព្រះសីហនុទទួលអំណោយពីកាកបាទក្រហមកម្ពុជា

នៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ មន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បាននាំយកអំណោយសាខារបស់កាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ចំនួន១១គ្រួសារ រស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ ជាមួយគ្នានោះ មន្រ្តីសាខា សុំឲ្យក្រុមគ្រួសារចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅក្រុងព្រះសីហនុ ទទួលអំណោយមនុស្សធម៌

នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកកក្កដា ឆ្នាំ២០២១ មន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បាននាំយកអំណោយសាខារបស់កាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វើ​ ចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ និងប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៥៨ គ្រួសារ នៅក្នុងនោះ សង្កាត់លេខ៤ ៤១គ្រួសារ សង្កាត់លេខ១ ១៤គ្រួសារ សង្កាត់លេខ២ ៣គ្រួសារ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ជាមួយគ្នានោះ មន្រ្តីសាខា សុំឲ្យក្រុមគ្រួសារចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន (ច្រើន​ទៀត…)

ប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់នៅភូមិជម្ពូខ្មៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុទទួលអំណោយមនុស្សធម៌

នៅរសៀលថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ មន្រ្តីសាខា អនុសាខាបាននាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់របើកដំបូលផ្ទះប្រក់ពីស័ង្កសីអស់ ១០ខ្នងផ្ទះ ចំនួន ១០គ្រួសារ រស់នៅ ភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕ ជាមួយគ្នានោះ មន្ត្រីសាខា សុំឲ្យក្រុមគ្រួសារចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ នៅស្រុកព្រៃនប់

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្ដដា ឆ្នាំ ២០២១ នេះ មន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បានបន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងមកក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ដោយមានកំលាំងសរុប ១៦នាក់ នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សាខាខេត្តបានប្រើប្រាស់ការចាក់ផ្សាយតាមឃោសនាសព្ទ និងផ្តល់អាល់កុល ម៉ាស ជូនអ្នកស័្មគ្រចិត្ត ក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ៖ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះកំពុងធ្វើចត្តាឡីស័កនៅក្រុងព្រះសីហនុទទួលអំណោយមនុស្សធម៌

នៅថ្ងៃពុធ ទី២១ ខែកកក្កដា ឆ្នាំ២០២១ មន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បាននាំយកអំណោយសាខារបស់កាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន១៤គ្រួសារ នៅក្នុងនោះ សង្កាត់លេខ១ ចំនួន៥គ្រួសារ សង្កាត់លេខ២ ៨គ្រួសារ និងសង្កាត់លេខ៣ ១គ្រួសារ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ ក្រុមការងារបានធ្វើការណែនាំអំពីរបៀបរស់នៅធម្មតា តាមបែបគន្លងថ្មី និងវិធានការការពារការឆ្លងជំងឺកូវីដ-១៩ ៣កុំ ៣ការពារ ÷ (ច្រើន​ទៀត…)

ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅភូមិ០២ សង្កាត់លេខ៣ ក្រុងព្រះសីហនុទទួលអំណោយមនុស្សធម៌

នៅថ្ងៃចន្ទ ទី១២ ខែកកក្កដា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យ មន្រ្តីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បាននាំយកអំណោយសាខារបស់កាកបាទក្រហមខេត្ត ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ ចំនួន០២គ្រួសារ រស់នៅក្នុង ភូមិ០២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ (ច្រើន​ទៀត…)