• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

ប្រជាជនងាយរងគ្រោះនៅស្រុកកំពង់សីលាបាន ទទួលអំណោយមនុស្សធម៌

នៅរសៀលថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា និងជនពិការ សរុបចំនួន១៦៨គ្រួសារ រស់នៅឃុំស្ទឹងឆាយ៤៩គ្រួសារ ឃុំកំពង់សីលា ៦៤គ្រួសារ និងឃុំអូរបាក់រទេះ ៥៥គ្រួសារ មានទីតាំងវត្តបីក្នុងស្រុកកំពង់សីលាខេត្តព្រះសីហនុ។មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

អគ្គិសនីកម្ពុជាឧបត្ថម្ភថវិកា ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃច័ន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ ហៀក ហ៊ីមុល្លី អនុប្រធានគណៈកម្មាធិការសាខាខេត្តព្រះសីហនុ តំណាងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានទទួលអំណោយវិភាគទាន ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកអគ្គិសនីកម្ពុជា ដែលបានឧបត្ថម្ភថវិកាចំនួន ៥០,០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ។លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកអគ្គិសនីកម្ពុជា ដែលបានឧបត្ថម្ភថវិកា (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩នៅខេត្តព្រះសីហនុ

នៅថ្ងៃអង្គារ៍ ទី២១ ខែមេសា ឆ្នាំ២០២០ នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា បានសុំឲ្យមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត សហការជាមួយមន្ទីរសុខាភិបាលខេត្ត ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដោយមានកំលាំងសរុប ១២នាក់ បន្តចុះអប់រំក្នុងក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។សាខាខេត្តបានប្រើប្រាស់ បដាសម្រាប់ចង Poster ខិត្តប័ណ្ណ ចាក់ផ្សាយតាមឃោសនាសព្ទ

(ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុសួរសុខទុក្ខ ប្រជាជនងាយរងគ្រោះនៅឃុំចំការហ្លួង ស្រុកកំពង់សីលា

នៅព្រឹកថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន និងជនពិការ សរុបចំនួន១៨គ្រួសារ រស់នៅក្នុងឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។នាឱកាសនោះ ឯកឧត្ដម គួច ចំរើន បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ

នៅថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២០ នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាបានសុំឲ្យមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត សហការជាមួយមន្ទីរសុខាភិបាលខេត្ត ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដោយមានកំលាំងសរុប ២៨នាក់ បន្តចុះអប់រំក្នុងស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។សាខាខេត្តបានប្រើប្រាស់ ខិត្តប័ណ្ណ ចាក់ផ្សាយតាមឃោសនាសព្ទ និងផ្តល់អាល់កុល សាប៊ូ ម៉ាស (ច្រើន​ទៀត…)

យុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅ ក្រុងព្រះសីហនុ

នៅថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០នេះដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមគួច ចំរើនប្រធានគណៈកម្មាធិការសាខា បានចាត់ឲ្យមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហម សហការជាមួយមន្ទីរសុខាភិបាលខេត្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដោយមានកំលាំងសរុប ២៥នាក់ នៅក្នុងសង្កាត់លេខ ១ សង្កាត់លេខ ៣និងសង្កាត់លេខ៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។សាខាខេត្តបានប្រើប្រាស់បដាសម្រាប់ចងដែលមានខ្លឹមសារចំនួនបួន និងPosterសម្រាប់បិទចំនួនមួយសារ៖ (ច្រើន​ទៀត…)

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងទិសដៅបន្តឆ្នាំ ២០២០នៅខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ មានកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងឆ្លងផែនការសកម្មភាពការងារឆ្នាំ ២០២០ ដែលបានប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា នៅសាលប្រជុំទីស្នាក់ការសាខា។ សមាសភាពដែលបានអញ្ជើញចូលរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា មន្ត្រី-បុគ្គលិកក្រុមប្រតិបត្តិសាខា ។
មានប្រសាសន៍បើកកិច្ចប្រជុំឯកឧត្តម គួច ចំរើន បានសំណូមពរដល់សមាជិក សមាជិកាទាំងអស់ មេត្តាពិនិត្យពិភាក្សា និងចូលរួមជួយផ្តល់នូវមតិយោបល់ (ច្រើន​ទៀត…)

ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈនៅខេត្តព្រះសីហនុ

នៅរសៀលថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០កាកបាទក្រហមកម្ពុជាខេត្ត បានរៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ក្រោមប្រធានបទ”សុខភាពកុមារកម្ពុជានាពរលអនាគត” ក្រោមអធិបតីភាព ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិកាសខា អនុសាខា មន្រ្តីសាខា ប្រធានមន្ទីរសុខាភិបាលខេត្ត មន្រ្តីមណ្ឌលសុខភាព អភិបាលរងស្រុក អជ្ញាធរមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជា និងស្ត្រីមានផ្ទៃពោះ ៥០នាក់ (ច្រើន​ទៀត…)