• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

យុទ្ធនាការអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩នៅស្រុករវៀង

នៅរសៀលថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០នេះ លោក អ៊ុំ សុភឿន ប្រធានគណ:កម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុករវៀង និងក្រុមការងារ បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ នៅភូមិកំពត សង្កែរូង ថ្កែង ឃុំរហ័ស ភូមិកក់ពោន ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ។សាខាខេត្តបានចែក​សាប៊ូ​ Protect ដល់​ដៃ​ប្រជាពលរដ្ឋ​ និងបិទ​Poster​ ស្តី​ពី​វិធី​កាត់​បន្ថយ​ហានិ ភ័យ​ពី​ការឆ្លង​ជំងឺ​កូវីដ​១៩​ ដល់ជញ្ជាំង​ផ្ទះ​​ប្រជាពលរដ្ឋ​ និងតូបលក់ឥវ៉ាន់ ដែល​សាខា​បាន​ទទួលបាន​ពី​កាកបាទក្រហមកម្ពុជា​ និងបានអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមា​ន​អត្ថន័យ​អប់រំ​​ដូច​ខាងក្រោម​៖ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩

សាខាកក្រកខេត្តព្រះវិហារ៖នៅថ្ងៃសៅរ៍៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២០នេះ ឯកឧត្តម យុង គឹមហ៊ាន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ក្រុមប្រតិបត្តិសាខា និងអនុសាខាកាកបាទក្រហមកម្ពុជាក្រុងព្រះវិហារ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា រួមជាមួយ ស.ស.យ.ក.ក្រុង អាជ្ញាធរក្រុង កងកម្លាំងទាំង៣ របស់ក្រុង សរុបចំនួន ៤៥ នាក់ ស្រី ១៨ នាក់ បានចុះធ្វើយុទ្ធនាការផ្សព្វ ផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ នៅក្នុងភូមិ​ដំណាក់ និងភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ (ច្រើន​ទៀត…)

ពិធីក្រុងពាលីសាងសង់អាគារស្នាក់ការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជាំក្សាន្ត

សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃអាទិត្យ ៧ រោច ខែ ផល្គុន ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២០ នេះអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត បានរៀបចំក្រុងពាលីសាង សង់អាគារស្នាក់ការ អនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុកជាំក្សាន្ត ក្រោមវត្តមាន លោក យុង ហួត អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត  លោក ភីវ ដៀន អនុប្រធានកិត្តិយសអនុសាខាស្រុកនិងយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ជាំក្សាន្ត។

ការប្រលងគំនូរកុមារស្តីពីសកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជានៅខេត្តព្រះវិហារ

សាខាកក្រកខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃសៅរ៍ ៦ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ មន្ត្រីប្រតិបត្តិសាខា បានចុះពិនិត្យការប្រលងគំនូរកុមារស្តីពីសកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជា ក្រោមប្រធានបទ ” ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា ” ដើម្បីអបអរសាទរ ខួបទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ នៅសាលាបឋមសិក្សាចំនួន២ មានរួមមាន ៖ (ច្រើន​ទៀត…)

ផ្សព្វផ្សាយប្រលងគំនូរកុមារស្តីពីសកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជា

សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃសៅរ៍ ១៤ កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ នេះលោក ហេង រតនា មន្ត្រីប្រតិបត្តិសាខា បានចុះផ្សព្វផ្សាយប្រលងគំនូរកុមារស្តីពីសកម្មភាពចម្រុះវិស័យកាកបាទក្រហមកម្ពុជា ក្រោមប្រធានបទ “ខ្ញុំ ❤️️ សន្តិភាព និង️ កាកបាទក្រហមកម្ពុជា” ដើម្បីអបអរសាទរខួបទី ១៥៧ ទិវាពិភពលោកកាកបាទ ក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ នៅសាលាបឋមសិក្សាត្បែងមានជ័យ ដែលមានសិស្សចូល រួមសរុប ៣២ នាក់ ស្រី ១៩នាក់ ។ (ច្រើន​ទៀត…)

អបអរសាទរទិវាជាតិសុខភាពមាតា កុមារ និង ទារក

នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោកជំទាវ ស ចេង អនុ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងលោកជំទាវ ចឹក ហេង អនុ ប្រធានអចិន្ត្រៃយ៍សាខាខេត្ត និងក្រុមការងារបាននាំយកសម្ភារ និងថវិកាចុះសាកសុខ ទុក្ខស្រ្តីឆ្លង ទន្លេ និងស្រ្តីមានផ្ទៃពោះរងចាំសម្រាល ចំនួន ២៥ នាក់ នៅមន្ទីរពេទ្យបង្អែក១៦ មករា ខេត្តព្រះវិហារ ។   ក្នុងឱកាសប្រារព្វ ទិវាជាតិ សុខភាពមាតា ទារក  និងកុមារ ២១ កុម្ភៈ ក្រោមប្រធានបទ “សុខភាពកុមារកម្ពុជានាពេលអនាគត ” លោកជំទាវ ស ចេង អនុប្រធានកិត្តិយសសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារមានប្រសាសន៍ថា​ (ច្រើន​ទៀត…)

ពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជានៅ ត្បែងមានជ័យ ខេត្តព្រះវិហារ

សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ បានអញ្ជើញអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៦៥ ( ១៨ កុម្ភៈ ១៩៥៥ -១៨ កុម្ភៈ ២០២០) ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា និងពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ហ្មសែត និងវិទ្យាល័យ ហ៊ុន សែន ត្បែងមានជ័យ សរុបចំនួន ១៥០នាក់។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារកិច្ចប្រជុំបូក សរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០

សាខាកក្រកខេត្តព្រះវិហារ៖នៅរសៀលថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២០ នេះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូក សរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ និងមានការចូលរួមពី លោកជំទាវអនុប្រធាន សមាជិក-សមាជិកាគណៈ កម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា។ (ច្រើន​ទៀត…)

កិច្ចប្រជុំបូក សរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ នៅខេត្តព្រះវិហារ

សាខាកក្រកខេត្តព្រះវិហារ៖នៅរសៀលថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២០ នេះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូក សរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ និងមានការចូលរួមពី លោកជំទាវអនុប្រធាន សមាជិក-សមាជិកាគណៈ កម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា។ (ច្រើន​ទៀត…)