• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

ពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយសគណៈកម្មាធិការអនុសាខាស្រុកជាំក្សាន្ត

នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខាស្រុកជាំក្សាន្ត ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ ប្រចាំអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត ក្រោមអធិបតី ភាពវត្តមាន លោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខា តំណាងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ។ នៅក្នុងឱកាសនោះដែរលោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ (ច្រើន​ទៀត…)

ពិធីសម្ពោធដាក់អោយប្រើប្រាស់អាគារស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្បែងមានជ័យ

នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានរៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់អាគារស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកត្បែងមានជ័យ និងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៣០គ្រួសារ ក្រោមវត្តមានឯកឧត្តម មាស សុភា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងមានការចូលរួមពីឯកឧត្តម អនុប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវ លោកអនុប្រធាន និងសមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះមកពី៧ភូមិ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត

សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២១ នេះឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមកាងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពល រដ្ឋចំនួន៣០គ្រួសារ (មានជីវភាពខ្វះខាត ១២ គ្រួសារ ស្ត្រីម៉េម៉ាយមានកូនច្រើន៦គ្រួសារ កុមារកំព្រា១គ្រួសារ ជនពិការ២គ្រួសារ ចាស់ជរាគ្មានទីពឹង ៩ គ្រួសារ ) មកពី៧ភូមិ ឃុំស្រអែម ស្រុកជាំក្សាន្ត ។នៅក្នុងឱកាសនោះដែរឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ: កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្តាំ (ច្រើន​ទៀត…)

ពិធីសម្ពោធអាគារស្នាក់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជ័យសែនខេត្តព្រះវិហារ

សាខាកក្រកខេត្តព្រះវិហារ៖នៅរសៀលថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានរៀបចំពិធីសម្ពោធដាក់ អោយប្រើប្រាស់អាគារស្នាក់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជ័យសែន និងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៣០ គ្រួសារ ក្រោមអធិបតីភាពឯកឧត្តម មាស សុភា ប្រធានកិត្តិយសអនុសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះវិហារ និងមានការចូល រួមពីឯកឧត្តម អនុប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវ លោក អនុប្រធាននិងសមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ចុះអបរំផ្សព្វផ្សាយពី អនាម័យទឹកស្អាតក្នុងគ្រាអាសន្ន ការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវិដ-១៩ នៅសង្កាត់ប៉ាលហាល

សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ មន្រ្តីប្រតិបត្តិសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ និងអ្នកស្ម័គ្រចិត្តភូមិ បានចុះអបរំផ្សព្វផ្សាយពី អនាម័យទឹកស្អាតក្នុងគ្រាអាសន្ន ការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវិដ-១៩ និងជំងឺគ្រុនឈីក គ្រុនឈាម ជូនបងប្អូនប្រជាពលរដ្ឋរស់នៅភូមិប៉ាលហាល សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដោយមានអ្នកចូលរួមសរុប ២២នាក់ ស្រី ១៩នាក់ ។សម្រាប់អ្នកចូលក្នុងវគ្គអប់រំសហគមន៍ ក្នុងម្នាក់ៗ សាខាក៏បានចែកជូននូវសាប៊ូដុំលាងសំអាតដៃ ១ ដុំ និងអាវយឺត ១ ផងដែរ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារចុះសួរសុខទុក្ខយុវជនកាកបាទក្រហមកម្ពុជា ១រូប និងសិស្ស ១រូប ដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍

សាខាកក្រកខេត្តព្រះវិហារ៖នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានចាត់ឲ្យឯកឧត្តម យុង គឹមហ៊ាន នាយកប្រតិបត្តិសាខា និងក្រុម ការងារចុះសួរសុខទុក្ខយុវជនកាកបាទក្រហមកម្ពុជា ១រូប និងសិស្ស ១រូប ដែលរងគ្រោះដោយសារគ្រោះ ថ្នាក់ចរា ចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរ ពេទ្យបង្អែក ១៦ មករា ចំណែកយុវជនកាកបាទក្រហមកម្ពុជា ១រូបទៀតដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត នឹងផ្ញើជូនតាមក្រុមគ្រួសារ ។

(ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅឃុំស្រយង់ ស្រុកគូលែនបានទទួលអំណោយមនុស្សធម៌

សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃអាទិត្យ ១ រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងឱកាសបញ្ចុះបឋមសីលាសាងសង់ខ្លោង ទ្វាវត្តឥន្ទមុន្នីសុវណ្ណគីរីខ្នងគោល ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្ត ព្រះវិហារ និងជាអភិបាលខេត្តព្រះវិហារ រួមជាមួយក្រុមការ ងារបាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជា ពលរដ្ឋងាយរងគ្រោះមានជីវភាពខ្វះខាត ចាស់ជរា ជនពិការ ចំនួន ២០គ្រួសារ នៅភូមិស្រយង់ត្បូង(ប៉េងដូប) ឃុំស្រយង់ ស្រុកគូលែន ។ នៅក្នុងឱកាសនោះដែរឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខា (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនស្ត្រីឆ្លងទន្លេ នៅមណ្ឌលសុខភាពគូលែន

សាខាកក្រក ខេត្តព្រះវិហារ ៖នៅរសៀលថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ លោកជំទាវ ចឹក ហេង អនុប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមការងារ រួមជាមួយអនុសាខាស្រុកគូលែន បាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្អូនស្រី យឿន ផល្លា អាយុ ១៤ឆ្នាំ មានទីលំនៅនៅភូមិក្តាក់ ឃុំត្បែងពីរ ស្រុកគូលែន បានឆ្លងទន្លេកាលពីថ្ងៃ២៦ ខែតុលា ឆ្នាំ២០២០ ហើយកូនបានស្លាប់ ដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពគូលែន និងបានសួរសុខទុក្ខស្រ្តីរងចាំសម្រាល៥នាក់ អ្នកជំងឺ៥នាក់ផងដែរ ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ

ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២០ នេះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រួមជាមួយឯកឧត្តម ឡុង សុវណ្ណ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៩ គ្រួសារ(ជនពិការ ២ គ្រួសារ ចាស់ជរា២ គ្រួសារ ស្រ្តីម៉េម៉ាយខ្វះខាត ១ គ្រួសារ គ្រួសារមានជីវភាពខ្វះខាតមានកូនច្រើន៤ គ្រួសារ) នៅភូមិដំណាក់ និងភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ នៅក្នុងឱកាសនោះដែរឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈ កម្មាធិការសាខា (ច្រើន​ទៀត…)

កិច្ចប្រជុំគណៈកម្មាធិការសាខាកាកក្រហមកម្ពុជា ខេត្តព្រះវិហារ

សាខាកក្រកខេត្តព្រះវិហារ៖នៅរសៀលថ្ងៃទី ៥ ខែ តុលា ឆ្នាំ២០២០ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានបើកកិច្ចប្រជុំគណៈកម្មា ធិការសាខាកាកក្រហមកម្ពុជា ខេត្តព្រះវិហារ ក្រោមវត្តមានរបស់ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាខេត្ត និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា និងគណៈកិត្តិយសអនុសាខា ក្រុង ស្រុកទាំង៨ និងក្រុមប្រតិបត្តិសាខា ដែលមានរបៀបវារៈដូចខាងក្រោម៖ (ច្រើន​ទៀត…)