• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018

កិច្ចប្រជុំគណៈកម្មាធិការសាខាកាកក្រហមកម្ពុជា ខេត្តព្រះវិហារ

សាខាកក្រកខេត្តព្រះវិហារ៖នៅរសៀលថ្ងៃទី ៥ ខែ តុលា ឆ្នាំ២០២០ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានបើកកិច្ចប្រជុំគណៈកម្មា ធិការសាខាកាកក្រហមកម្ពុជា ខេត្តព្រះវិហារ ក្រោមវត្តមានរបស់ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាខេត្ត និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការសាខា និងគណៈកិត្តិយសអនុសាខា ក្រុង ស្រុកទាំង៨ និងក្រុមប្រតិបត្តិសាខា ដែលមានរបៀបវារៈដូចខាងក្រោម៖ (ច្រើន​ទៀត…)

ពិធីសម្ពោធអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ ២០២០ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានរៀបចំពិធី សម្ពោធដាក់អោយប្រើប្រាស់អាគារស្នាក់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត និងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥០ គ្រួសារ ក្រោមអធិបតីភាពឯកឧត្តម មាស សុភា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មា ធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ។ (ច្រើន​ទៀត…)

គ្រួសារមានជីវភាពខ្វះខាតនៅក្រុងព្រះវិហារទទួលអំណោយមនុស្សធម៌

សាខាកក្រកខេត្តព្រះវិហារ៖នៅរសៀលថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ លោក រស់ សារី អនុប្រធានគណ:កម្មាធិការ អនុសាខាកាកបាទ ក្រហមកម្ពុជា ក្រុងព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត គ្រួសារ ចំនួន ១ គ្រួសារ រស់នៅភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។នៅក្នុងឱកាសនោះដែរលោកអនុប្រធានគណ: កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

(ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារទទួលទេយ្យទានពីព្រះមេគុណខេត្ត

នៅរសៀលថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងក្រុមការងារទទួលទេយ្យទានជាគ្រឿងឧបភោគបរិភោគ មួយចំនួនពីព្រះគ្រូសីម៉ាវិជិត ឡុង សុមុនី ព្រះមេគណខេត្តព្រះវិហារ និងសហការីគណទាំង ៨ ក្រុង-ស្រុក នៅសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ ។មានសង្ឃដីកានាឱកាសនោះព្រះគ្រូសីម៉ាវិជិត ឡុង សុមុនី ព្រះមេគុណខេត្ត មានការគាំទ្រ និងមានទឹកព្រះទ័យរីករាយ ចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា (ច្រើន​ទៀត…)

សកម្មភាពផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោករបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ

នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានសហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចុះផ្សព្វផ្សាយ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនិងការប្រើប្រាស់មួកសុវត្ថិភាពអោយបាន ត្រឹមត្រូវ ក្នុងបរិវេណសាលាវិទ្យាល័យសង្គមថ្មី នាមុនឱកាសបុណ្យភ្ជុំ បិណ្ឌដល់យុវជនកាកបាទក្រហមកម្ពុជា ចំនួន៥២នាក់ ស្រី៣៧ នាក់ ក្រោមវត្តមានរបស់ ឯកឧត្ដម យុង គឹមហ៊ាន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងលោក ហោ គឹមឡុង អនុ ប្រធានមន្ទីរ ។ ជាមួយគ្នានេះដែរក៏បានផ្ដល់ជូននូវឯកសារមួយចំនួនរួមមាន៖ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារចុះសាកសួរសុខទុក្ខ គ្រួសារងាយរងគ្រោះបំផុតនៅសង្កាត់កំពង់ប្រណាក

នៅរសៀលថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ លោក រស់ សារី អនុប្រធានគណ:កម្មាធិការ អនុសាខាកាកបាទ ក្រហមកម្ពុជា ក្រុងព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារលោកយាយ ហីង ស៊ីន ចាស់ជរាគ្មានទីពឹង ហើយចិញ្ចឹមចៅកំព្រាចំនួន ០៤នាក់ រស់នៅភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។នៅក្នុងឱកាសនោះដែរលោកអនុប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

ប្រជាពលរដ្ឋងាយរងគ្រោះនៅសង្កាត់បាលហាលបានទទួលអំណោយមនុស្សធម៌

សាខាកក្រកខេត្តព្រះវិហារ៖ នៅរសៀលថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ នេះ ឯកឧត្តម យុង គឹមហ៊ាន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បាននាំយកអំណោយមនុស្សធម៌ជាប្រចាំខែទៅផ្តល់ជូនលោកយាយ រស់ សុផាត អាយុ៨៦ឆ្នាំ ជាចាស់ជរាគ្មានទីពឹង ហើយមានជីវភាពខ្វះខាត និងមានកូនប្រុសម្នាក់កំពុងមានជម្ងឺប្រចាំកាយផងដែរមានទីលំនៅ នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ។ក្នុងឱកាសនោះដែរ ឯកឧត្តមនាយកសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)

នៅថ្ងៃទី២ ខែ កញ្ញា ឆ្នាំ ២០២០ នេះក្រុម ការងារសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ជាមួយមន្រ្តីអនុសាខាស្រុកគូលែន បានចុះអប់រំផ្សព្វផ្សាយពីការត្រៀមបង្ការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវិដ-១៩ និងគ្រុនឈាម គ្រុនចាញ់ និងអនាម័យទឹកស្អាតក្នុងគ្រោះអាសន្ន នៅភូមិកក់កន្ថង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។នាឱកាសនោះ ក្រុមការងារទាំងអស់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សូមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស៖ (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះនៅស្រុកជ័យសែន ខេត្តព្រះវិហារបានទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃ​ទី២ ខែកញ្ញា​ ឆ្នាំ២០២០ នេះ លោក រស់ ហេង ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជ័យសែន និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន៧ គ្រួសារ នៅភូមិច្រាច់ ឃុំ​ច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ ។ នៅក្នុងឱកាសនោះដែរលោកប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកជ័យសែន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិត គូរពីសុខទុក្ខរបស់បងប្អូនជានិច្ច (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយអគ្គិភ័យនៅស្រុកឆែប ខេត្តព្រះវិហារបានទទួលអំណោយមនុស្សធម៌

នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ ២០២០ នេះ លោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងក្រុមការងារបានយកអំណោយមនុស្សធម៌ផ្តល់ជូនគ្រួសាររងគ្រោះដែលបណ្តាលមកពីភ្លើងឆេះផ្ទះ និងតូបចំនួន ៧គ្រួសារ រស់នៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ។នៅក្នុងឱកាសនោះដែរលោកជំទាវ អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានចូលរួមសោកស្តាយជាមួយបងប្អូនម្ចាស់ផ្ទះដែលរងគ្រោះដោយសារភ្លើងឆេះ បណ្តាលអោយបាត់បង់ផ្ទះ ទ្រព្យសម្បត្តិផ្សេងៗទៀត ។ (ច្រើន​ទៀត…)