• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា

ប្រជាជនងាយរងគ្រោះក្នុងតំបន់បិទខ្ទប់នៅក្រុងព្រះវិហារ ទទួលអំណោយមនុស្សធម៌

នៅរសៀលថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០២១ នេះលោក នូ តារាមុន្នី អនុ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាក្រុងព្រះវិហារ និងលោក រស់ សារី ប្រធានគណៈ កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងព្រះវិហារ បាននាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ចំនួន៦ គ្រួសារ ដែលមានជីវភាពខ្វះខាត នៅក្នុងតំបន់បិទខ្ទប់ នៅភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។ (ច្រើន​ទៀត…)

វគ្គបណ្តុះបណ្តាលស្តីពី “សុខភាពផ្លូវចិត្ត ការគាំទ្រចិត្តសង្គម ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ ក្នុងបរិបទជំងឺកូវិដ ១៩ នៅខេត្តព្រះវិហារ

កាលពីថ្ងៃទី ៥ ដល់ ៦ ខែ សីហា ឆ្នាំ ២០២១ នេះមន្ត្រីប្រតិបត្តិសាខាកាកាបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានចុះបើកវគ្គបណ្តុះបណ្តាលស្តីពី “សុខភាពផ្លូវចិត្ត ការគាំទ្រចិត្តសង្គម ការចូលរួម និងការទទួលខុសត្រូវរបស់សហគមន៍ ក្នុងបរិបទជំងឺកូវិដ ១៩ ដល់មន្ត្រីអនុសាខាស្រុក និងអ្នកស្ម័គ្រចិត្ត កក្រក នៅស្រុករវៀង ខេត្តព្រះវិហារ និងមានការចូលរួមពីសំណាក់លោកស្រី អឹង សុទ្ធា ប្រធានគណៈកម្មាធិការអនុសាខាស្រុករវៀង វគ្គនេះបានបំបែកជាពីរក្រុមផ្សេងគ្នា ក្នុងមួយក្រុមមានចំនួន ១០នាក់ សរុប២០ នាក់ ស្រី ៨នាក់ ក្រោមការឧបត្ថម្ភដោយសហព័ន្ធអន្តរជាតិ (ច្រើន​ទៀត…)

ប្រជាជនងាយរងគ្រោះនៅស្រុកស្រអែម ខេត្តព្រះវិហារ ទទួលអំណោយមនុស្សធម៌

នៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២១ នេះឯកឧត្តម លី សារ៉ារិទ្ធ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាជនពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៦៨ គ្រួសារ ឋិតនៅភូមិធម្មជាតិសម្តេចតេជោចំនួន១០៧ គ្រួសារ ភូមិចំបក់សែនជ័យ២៩ គ្រួសារ ភូមិស្រអែមជើង ៣២ គ្រួសារ ឃុំស្រអែម ស្រុកជាំក្សាន្ត ដែលជាតំបន់បិទខ្ទប់នាពេលពេលកន្លងមក ។ នៅក្នុងឱកាសនោះដែរឯកឧត្តមអនុប្រធានកិត្តិយសសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នាំយកសម្ភារៈប្រគេនព្រះសង្ឃចំនួន ៣ វត្ត

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នេះ ឯកឧត្តម មុតភិសិទ្ធនា អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រួមជាមួយក្រុមការងារបាននាំយកអំណោយមនុស្ស ធម៌ទៅប្រគេនព្រះសង្ឃចំនួន៣វត្ត ក្នុងស្រុកជាំក្សាន្ត មាន៖   វត្តមរតកតេជោបុរីស្វរៈ     វត្តកែវសិក្ខាគីរីស្វរៈ     វត្តអង្គការអេដស៍  នៅក្នុងឱកាសនោះដែរឯកឧត្តមអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ។ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ទទួលថវិកាពីសប្បុរសជន

ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានអញ្ជើញទទួល ថវិកាចំនួន ២១,១៥០,០០០រៀល មី ៦០កេសតូច ម៉ាស ៩,០០០ បន្ទះ ពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៥ ខែ កក្កដា ឆ្នាំ២០២១ នេះ ដែលជាថវិកាដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភព លោកកាកបាទក្រហម និងអឌ្ឍ ចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ១៩ និងកសាងភាពធន់របស់សង្គមជាតិ”ពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណ ការ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ទទួលថវិកាពីសប្បុរសជន

ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ព្រះវិហារ និងឯកឧត្តម ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ បាននាំយកថវិកាចំនួន៨៥,០០០,០០០ រៀល មកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ។ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២១ នេះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានអញ្ជើញទទួលថវិកាដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ (ច្រើន​ទៀត…)

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារចូលរួមប្រារព្ធព្រះរាជពិធីបុណ្យចំរើនព្រះជន្មសម្តេចម៉ែ

ដើម្បីអបអរសាទរឱកាសដ៏បវរមហាប្រសើរ នៃព្រះរាជពិធីបុណ្យចំរើនព្រះជន្មគំរប់ខួប ៨៥ ព្រះវស្សា យាងចូល ៨៦ ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលនឹងប្រារព្ធនៅថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០២១ ដែលនិងឈានមកនាពេលខាងមុខនេះ។ នៅព្រឹកថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ នេះឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រួមជាមួយ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត (ច្រើន​ទៀត…)

សកម្មភាពចុះពិនិត្យការងារគម្រោងអនាម័យទឹកស្អាត និងផ្សព្វផ្សាយ នៅក្រុងព្រះវិហារ

សាខាកក្រកខេត្តព្រះវិហារ៖កាលពីថ្ងៃទី២០,២១ ខែឧសភា ឆ្នាំ ២០២១នេះ មន្ត្រីគម្រោងអនាម័យទឹកស្អាតក្នុងគ្រាអាសន្នប្រចាំសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ បានចុះអភិបាលកិច្ចការងារគម្រោងជាមួយអ្នកស្ម័គ្រចិត្តភូមិ ពីការលើកកម្ពស់អាម័យទឹកស្អាត ការអប់រំពីសុខភាព និងការចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវិដ១៩ ដោយគោរពតាម “៣ការពារ ៣កុំ “ដល់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ចំនួន ៣០គ្រួសារ នៅភូមិគោលដៅរបស់គម្រោង ក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។ (ច្រើន​ទៀត…)

ពិធីទទួលអំណោយពីសប្បុរសជនរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ

នៅរសៀលថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១ នេះលោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានអញ្ជើញទទួលថវិកា ចំនួន ២,០០០,០០០ រៀល និងអង្ករ ១តោន ពីលោក សាន្ត រដ្ឋស៊ីង អគ្គ នាយកក្រុមហ៊ុនរដ្ឋស៊ីងអចលនទ្រព្យ ឯ.ក ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ”ទាំងអស់គ្នារួមជាមួយកាកបាទ ក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ១៩ និងកសាងភាពធន់របស់សង្គមជាតិ”។ (ច្រើន​ទៀត…)

គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅចំនុចអូររូង ស្រុកគូលែន ទទួលអំណោយមនុស្សធម៌

ព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ នេះ លោក គឹម វិចិត្រ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុកគូលែននិងក្រុមការងារបាននាំយកអំណោយ មនុស្សធម៌ទៅផ្តល់ជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ចំនួន ៣គ្រួសារនៅចំនុចអូររូង ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះលោកប្រធានគណៈកម្មាធិការអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុក បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ: កម្មាធិការសាខា ពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ច្រើន​ទៀត…)